Posts by "ប្រាថ្នា"

ទេព វន្នី៖ កែវ​ដែល​បែក​ប្រេះ​ស្រាំ​ហើយ វា​មិន​អាច​ដូច​ដើម​ទេ

ទេព វន្នី៖ កែវ​ដែល​បែក​ប្រេះ​ស្រាំ​ហើយ វា​មិន​អាច​ដូច​ដើម​ទេ

«កែវដែលបែកប្រេះស្រាំហើយ វាមិនអាចដូចដើមទេ ព្រោះយើងឈឺចាប់រាប់ឆ្នាំហើយ» នេះជាការលើកឡើង​របស់​ជនរងគ្រោះពីការរំលោភដីធ្លី អ្នកស្រីទេព វន្នី ដោយអ្នកស្រីបានធ្វើការប្រៀបធៀប​សហគមន៍របស់អ្នកស្រី ទៅនឹង​កែវមួយ​ដែលត្រូវបានគេធ្វើអោយបែក ហើយមិនអាចយកអ្វីមកផ្ជិតវិញបាន។


អ្នកស្រី ទេព វន្នី (អាវក្រហម) បន្ទាប់ពីត្រូវបានដោះលែង ពីការឃុំខ្លួននៅថ្ងៃទី២១ ខែមករា។ (រូបថត MONOROOM.info/ O.Vary)

សិទ្ធិដីធ្លី - «វាមិនអាចដូចដើមទេ បើទោះបីជាពួកយើង​ទទួលបាន​ដំណោះស្រាយពីរដ្ឋាភិបាលវិញក៏ដោយ តែយើង​មិនទាន់បានយុត្តិធម៌នៅឡើយទេ ព្រោះយើងឈឺចាប់រាប់ឆ្នាំហើយ» នេះជាការរៀបរាប់របស់សកម្មជន​តវ៉ាដីធ្លី​ដ៏ល្បី​ឈ្មោះ ពីសហគមន៍បឹងកក់។ អ្នកស្រី ទេព វន្នី [...]

បោស​សំអាត​សំរាម​​ជា​បណ្ដើរៗ បន្ទាប់​ពី​បុគ្គលិក​ផ្នែក​សំរាម​​ផ្អាក​កូដកម្ម​

បោស​សំអាត​សំរាម​​ជា​បណ្ដើរៗ បន្ទាប់​ពី​បុគ្គលិក​ផ្នែក​សំរាម​​ផ្អាក​កូដកម្ម​

បើទោះបីការចរចាគ្នារវាងក្រុមហ៊ុន ស៊ិនទ្រី និងកម្មករ មិនបានដូចអ្វីដែលកម្មករចង់បានក៏ដោយ តែបុគ្គលិក កម្មករ ក្រុមហ៊ុនស៊ិនទ្រីទាំងអស់បានចូលធ្វើការវិញជាធម្មតា នៅថ្ងៃទី៦ខែកុម្ភះនេះ។ រីឯយុទ្ធនាការ នៃការប្រមូលសម្រាម​នៅរាជធានីភ្នំពេញ ក៏ចាប់ផ្តើមដែរ។


សួនសម្រាមនៅរាជធានីភ្នំពេញ។ (រូបថត ឯកសារ)

វិបត្តិការងារ - នៅយប់ថ្ងៃពុធ និងនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បុគ្គលិកកម្មករស៊ីនទ្រី បានចាប់ផ្តើមការងារ​ប្រមូល​សំរាមវិញហើយ។ បើទោះបីជាយ៉ាងណាក៏ដោយ តែនៅកន្លែងមួយចំនួនទៀតដូចជា នៅតាមផ្លូវ និងកន្លែងប្រជុំជន​មួយចំនួន គំនរសម្រាមទ្រង់ទ្រាយធំ និងធុំក្លិននៅតែមានដដែល។ ចំណែកនៅខាងមុខផ្ទះមួយចំនួន គំនរសំរាម មិន​ទាន់ត្រូវបានប្រមូលនៅឡើយទេ ដោយសារចាប់ពីថ្ងៃ [...]

ប្រតិកម្ម​ជុំ​វិញ​ការ​ដាក់​កង​កម្លាំង​បង្រ្កាប នៅ​មុខ​ក្រុមហ៊ុន ស៊ិនទ្រី

ប្រតិកម្ម​ជុំ​វិញ​ការ​ដាក់​កង​កម្លាំង​បង្រ្កាប នៅ​មុខ​ក្រុមហ៊ុន ស៊ិនទ្រី

«បើយើងពន្លឿនការដោះស្រាយ អោយមានការយោគយល់ និងទទួលបានការយល់ព្រមទាំងអស់គ្នានោះ ទើបវា​អាចដោះស្រាយបាន» នេះជាអះអាងរបស់ មន្ត្រីអង្គការសង្គមស៊ីវិល លោក អំ សំអាត។ មន្ត្រីរូបនេះយល់ថា ទាំង​រដ្ឋាភិបាលនិងអ្នកពាក់ព័ន្ធទាំងអស់ គួរតែដោះស្រាយបញ្ហាដោយសន្តិវិធី ជៀសវាងការបង្រ្កាបទៅលើក្រុម​អ្នកតវ៉ា ដែលវាជាដំណោះស្រាយដោយការរំលោភសិទ្ធិ មនុស្ស។


សកម្មភាពកូដកម្ម (រាំកំសាន្ដ) របស់កម្មករបុគ្គលិកក្រុមហ៊ុនប្រមូលសម្រាម ស៊ីនទ្រី។ (រូបថត ហ្វេសប៊ុក)

វិបត្តិសង្គម - ការធ្វើកូដកម្មមិនចូលធ្វើការរបស់បុគ្គលិកក្រុមហ៊ុនស៊ិនទ្រីនៅតែបន្ត ខណៈពេលដែលការចរចា ស្ថិត​នៅ​ក្នុងភាពប្រទាញប្រទង់បែបនេះ កងកម្លាំងដែលបានដាក់ពង្រាយ [...]

សម្ភាសន៍ អំ សំអាត៖ ហាម​​សួរ​​សុខ​ទុក្ខ​ជន​ទាំង​២៣​ ជា​រឿង​នយោបាយ

សម្ភាសន៍ អំ សំអាត៖ ហាម​​សួរ​​សុខ​ទុក្ខ​ជន​ទាំង​២៣​ ជា​រឿង​នយោបាយ

តើមូលហេតុចំបងអ្វីខ្លះ ដែលធ្វើអោយមន្រ្តីពន្ធនាគារមិនអនុញ្ញាតិអោយ តំណាងសហជីពកម្មករ អង្គការសង្គម ស៊ីវិល និងតំណាងរាស្រ្ត ចូលសួរសុខទុក្ខជនជាប់ចោទទាំង២៣នាក់នៅពន្ធនាគារ ម៣ត្រពាំងផ្លុង? ខាងក្រោមនេះ ជាកិច្ចសម្ភាសន៍របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ជាមួយលោក អំ សំអាត ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេត របស់អង្គការសិទ្ធិមនុស្សលីកាដូ។


ក្រុមតំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិ ត្រូវបានហាមឃាត់មិនឲ្យចូលជួបជនសង្ស័យទាំង២៣រូប ក្នុង​ពន្ធនាគារត្រពាំងថ្លុង នៅថ្ងៃទី៤ ខែកុម្ភះ ឆ្នាំ២០១៤។ (រូបថត ហ្វេសប៊ុក)

សម្ភាស - «ច្បាប់មិនបានហាមឃាត់ទេ នរណាក៏ដោយដូចជាក្រុមគ្រួសារញាតិមិត្ត ជាពិសេសដូចជាតំណាងរាស្រ្ត អី គឺមិនត្រូវបានហាមឃាត់ទេចំពោះការទៅជួបពិរុទ្ធជន [...]

តេជគុណ ប៊ុត ប៊ុនតិញ ប្រតិកម្ម​នឹង​ទស្សនៈ​រិះ​គន់ របស់​អ្នក​និពន្ធ​«ល្បី»

តេជគុណ ប៊ុត ប៊ុនតិញ ប្រតិកម្ម​នឹង​ទស្សនៈ​រិះ​គន់ របស់​អ្នក​និពន្ធ​«ល្បី»

«តើសង្ឃឯករាជ្យ ជានរណា និងមកពីណា?» នេះជាចំណងជើងអត្ថបទរិះគន់របស់ អ្នកនិពន្ធដ៏ល្បីនៅកម្ពុជា​ដែលធ្វើការ​រិះគន់ ទៅកាន់ក្រុមព្រះសង្ឃឯករាជ្យ។ ចំពោះការរិះគន់នេះ ព្រះតេជគុណប៊ុត ប៊ុនតិញ យល់ថា​ខុស​ក្រមសីលធម៌ជាអ្នកនិពន្ធ ដែលសរសេររិះគន់ និងលើកជើងតែម្ខាងៗ។


ព្រះតេជគុណប៊ុត ប៊ុនតិញ (កណ្ដាល) និងក្រុមព្រះសង្ឃឯករាជ្យ។ (រូបថត ហ្វេសប៊ុក)

មតិ - ព្រះតេជគុណប៊ុត ប៊ុនតិញ មានសង្ឃដីការថា «តើការសរសេររិះគន់តែម្ខាងបែបនេះពី វាប៉ះពាល់ដល់​ក្រម​សីលធម៌របស់ខ្លួនដែលឬទេ? បើគ្រាន់តែព្រះសង្ឃបំពេញតួនាទីទាំងបី ក្នុងព្រះពុទ្ធសាសនា។ តើមូលហេតុអី​បាន​ជាអ្នកនិពន្ធដែលតាំងខ្លួនជាអ្នកទស្សនល្បី សរសេរវាយប្រហារអ្នកដែលធ្វើអំពើល្អ អញ្ចឹងតើវាជារឿង​ត្រឹមត្រូវ​ដែរ​ឬទេ?»

[...]

ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...