ទេព វន្នី៖ កែវ​ដែល​បែក​ប្រេះ​ស្រាំ​ហើយ វា​មិន​អាច​ដូច​ដើម​ទេ

«កែវដែលបែកប្រេះស្រាំហើយ វាមិនអាចដូចដើមទេ ព្រោះយើងឈឺចាប់រាប់ឆ្នាំហើយ» នេះជាការលើកឡើង​របស់​ជនរងគ្រោះពីការរំលោភដីធ្លី អ្នកស្រីទេព វន្នី ដោយអ្នកស្រីបានធ្វើការប្រៀបធៀប​សហគមន៍របស់អ្នកស្រី ទៅនឹង​កែវមួយ​ដែលត្រូវបានគេធ្វើអោយបែក ហើយមិនអាចយកអ្វីមកផ្ជិតវិញបាន។
Loading...
  • ដោយ: ប្រាថ្នា
  • កែប្រែចុងក្រោយ: February 07, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«កែវដែលបែកប្រេះស្រាំហើយ វាមិនអាចដូចដើមទេ ព្រោះយើងឈឺចាប់រាប់ឆ្នាំហើយ» នេះជាការលើកឡើង​របស់​ជនរងគ្រោះពីការរំលោភដីធ្លី អ្នកស្រីទេព វន្នី ដោយអ្នកស្រីបានធ្វើការប្រៀបធៀប​សហគមន៍របស់អ្នកស្រី ទៅនឹង​កែវមួយ​ដែលត្រូវបានគេធ្វើអោយបែក ហើយមិនអាចយកអ្វីមកផ្ជិតវិញបាន។


អ្នកស្រី ទេព វន្នី (អាវក្រហម) បន្ទាប់ពីត្រូវបានដោះលែង ពីការឃុំខ្លួននៅថ្ងៃទី២១ ខែមករា។ (រូបថត MONOROOM.info/ O.Vary)

សិទ្ធិដីធ្លី - «វាមិនអាចដូចដើមទេ បើទោះបីជាពួកយើង​ទទួលបាន​ដំណោះស្រាយពីរដ្ឋាភិបាលវិញក៏ដោយ តែយើង​មិនទាន់បានយុត្តិធម៌នៅឡើយទេ ព្រោះយើងឈឺចាប់រាប់ឆ្នាំហើយ» នេះជាការរៀបរាប់របស់សកម្មជន​តវ៉ាដីធ្លី​ដ៏ល្បី​ឈ្មោះ ពីសហគមន៍បឹងកក់។ អ្នកស្រី ទេព វន្នី ដែលបានតស៊ូមតិមិនចេះនឿយហត់់ ដើម្បីសិទ្ធិដីធ្លីរបស់សហគមន៍ បានពន្យល់ប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ទៀតថា បើទោះបីជារដ្ឋាភិបាល​ធ្វើការដោះស្រាយ លើ​ករណី​នៃដីធ្លី​របស់​សហគមន៍បឹងកក់ ដោយសមរម្យក៏ដោយ ក៏ការ​ឈឺ​ចាប់​ពីភាពអយុត្តិធម៌​មកលើអ្នកនៅតំបន់បឹងកក់ នៅតែ​ដក់​ជាប់មិនអាចបំភ្លេចបានឡើយ។

កន្លងមកឃើញថា នៅរាល់សកម្មភាពតវ៉ារបស់សកម្មជនដីធ្លីទាំងនោះ តែងទទួលរងនូវការបង្ក្រាបដោយហិង្សា​ពី​សំណាក់​កងកម្លាំងសមត្ថកិច្ច និងថែមទាំងមានការចាប់ខ្លួននោះទៀតផង។ កត្តាទាំងនេះ  ធ្វើអោយគម្លាតនៃសេចក្តី​ទុកចិត្តរបស់ប្រជាពលរដ្ឋលើរដ្ឋាភិបាលសព្វថ្ងៃ កាន់តែមានទំហំធំឡើង ហើយបានអនុញ្ញាតអោយ​សកម្មជន​ដីធ្លី​ទាំងនោះ បន្ថែមការរិះគន់​ទៅលើរដ្ឋាភិបាលកាន់តែខ្លាំងទ្វេឡើង។

«សេចក្ដីទុកចិត្ត»ដែលសម្រាប់ អ្នកស្រី ទេព វន្នី ផ្ទាល់បានអះអាងថា ដកចេញទាំងស្រុងតែម្តងទៅលើរដ្ឋាបាល ដឹកនាំឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ អ្នកស្រីនិយាយថា «ចង់​អោយគាត់ចុះចេញ ហើយបោះឆ្នោតសារជាថ្មី (...) បើគាត់ជានាយករដ្ឋមន្រ្តីល្អគាត់គួរតែ រកដំណោះស្រាយអោយប្រជាពលរដ្ឋ»។

ទោះជាយ៉ាងណាក៏ដោយ សកម្មជនដីធ្លីរូបនេះ នៅតែរក្សាគោលជំហរ ចេញតវ៉ារកដំណោះស្រាយ​និងរកយុត្តិធម៌​សំរាប់​សហគមន៍អ្នកស្រីដដែល។ អ្នកស្រីបន្ថែមឲ្យដឹងទៀតថា នៅសប្ដាហ៍ក្រោយ អ្នកភូមិបឹងកក់​នឹងធ្វើការតវ៉ា​ឲ្យ​ដោះលែងអ្នកទាំង២៣នាក់បន្តទៀត។

គួរបញ្ជាក់ថា កាលពីឆ្នាំ១៩៩៧ រដ្ឋាភិបាលបានចុះហត្ថលេខាជាមួយក្រុមហ៊ុន ស៊ូកាគូ វិនិយោគបឹងកក់ ចំនួន ៧៩​លានដុល្លារ សម្រាប់រយៈពេល ៩៩ឆ្នាំ លើដី ១៣៣ហិកតា។ ពលរដ្ឋអតីតអ្នករស់នៅទីនោះមួយភាគ បានយល់ព្រម​ទទួលយកសំណង តែពលរដ្ឋមួយចំនួនទៀត មិនទទួលយកសំណងដែលពួកគេយល់ថា មិនសមរម្យនោះ ហើយបាននៅក្រាញននៀលមិនចាកចេញ និងបន្តការតវ៉ារបស់ពួកគេរហូតដល់សព្វថ្ងៃ៕

-----------------------------------------------
ដោយ ក. ចាន់នីតា (ទំនាក់ទំនង៖ [email protected] ) -ភ្នំពេញ ថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...