តំណាង UN នឹងដាក់សម្ពាធឲ្យរដ្ឋាភិបាលកម្ពុជាដោះលែង ជន២៣នាក់
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិសេរីភាព ក្នុងការប្រមូលផ្តុំដោយសន្តិវិធី លោក ម៉ៃណា គីអៃ (Maina Kiai) បានអះអាងថា លោករកវិធីយ៉ាងណាដើម្បីដាក់សម្ពាធ អោយរដ្ឋាភិបាលដោះលែង ជនជាប់សង្ស័យទាំង២៣នាក់។
លោក ម៉ៃណា គីអៃ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិសេរីភាព ក្នុងការប្រមូលផ្តុំដោយសន្តិវិធី។ (រូបថត freeassembly.net)
សិទ្ធិមនុស្ស - នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៤ នៅសហគមន៍បឹងកក់ អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិសេរីភាពក្នុងការប្រមូលផ្តុំដោយសន្តិវិធី លោក ម៉ៃណា គីអៃ(Maina Kiai) បានថ្លែងថា «ខ្ញុំមានការបារម្ភមែនទែន ចំពោះការចាប់ខ្លួនអ្នកទាំង២៣នាក់។ ចំពោះខ្ញុំក៏ដូចជាផ្នែកផ្សេងទៀតនៅ UN [...]