បាល់ទាត់ពិភពលោក៖ ដេលបូស្ក៍ ថាអេស្ប៉ាញទៅបារាំង ដើម្បីឈ្នះ
គ្រូបង្វឹករបស់ក្រុមបាល់ទាត់ ជម្រើសជាតិអេស្ប៉ាញ លោកវ៉ាំងសង់ ដេលបូស្ក៍ (Vicente del Bosque) បានប្រាប់ថា ក្រុមរបស់គាត់ត្រូវតែយកឈ្នះ ក្រុមមាន់គកបារាំង នៅយប់ថ្ងៃអង្គារ៏ស្អែកនេះ នាទីក្រុងប៉ារីស ដើម្បីដណ្តើមយកដំណែងលេខ១ ក្នុងពូលអាយ (I) ហើយអាចមានសិទ្ធឡើងទៅកាន់វគ្គជាបន្ត ដោយស្វ័យប្រវត្តិ។
ក្រុមការពារដំណែងជើងឯក បាល់ទាត់ពិភពលោក អេស្ប៉ាញ ធ្វើបានត្រឹមស្មើ ១-១ ជាមួយនឹងក្រុមហ្វាំងឡង់ កាលពីថ្ងៃសុក្រកន្លងទៅ ដែលមិនអាចការពារគ្រាប់បាល់បញ្ចូលទីបាន នៅ១៥នាទីចុងក្រោយ មុនបញ្ចប់ការប្រកួត ខណៈដែលក្រុមបារាំង ទទួលបានជ័យជំនះ ក៏ឡើងឈរលើកំពូលតារាងពូលអាយ ដែលមាន២ពិន្ទុនាំមុខក្រុមគោជល់អេស្ប៉ាញ។
លោក ដេលបូស្ក៍ ចង់ជៀសវាងការប្រកួតស្មើជាលើកទី៣ ក្នុងការប្រកួតចុងក្រោយ នៃវគ្គជម្រុះក្នុងពូល [...]