Posts by "វិន ជីវ័ន្ត"

«១៥ចំណុច» សំរាប់​និយាយ​ទៅ​កាន់​ស្ត្រី ធ្វើ​ឲ្យ​នាង​«ឈ្លក់វង្វេង»

«១៥ចំណុច» សំរាប់​និយាយ​ទៅ​កាន់​ស្ត្រី ធ្វើ​ឲ្យ​នាង​«ឈ្លក់វង្វេង»

ខាងក្រោមនេះ ជាចំណុចទាំង១៥ ដែលអាចជួយឲ្យអ្នកគ្មានកំហុស ក្នុងការនិយាយទៅកាន់ស្រី ដែលអ្នកចាប់​អារម្មណ៏៖

១. អ្នកគួរតែនិយាយពី ប្រធានបទដែលធ្វើឲ្យនាងរំជួលចិត្ត ដូចជាអនុស្សាវរីយ៏កាលពីនៅក្មេង គោលបំណង​ទៅ​អនាគត ឬអ្វីដែលនាងចាប់អារម្មណ៏។ ការសន្ទនាពីប្រធានបទទាំងនេះ នឹងធ្វើឲ្យនាងរំភើប និងមានអារម្មណ៏អាច​ទទួលយកបាន។

២. ស្រ្តីចង់បានបុរសណា ដែលមិនមានភាពភ័យខ្លាច ក្នុងការដឹកនាំនាង។ នៅពេលដែលនិយាយទៅកាន់ស្រីៗ ត្រូវតែ​គ្រប់គ្រងនូវការសន្ទនានោះ កុំរង់ចាំនាងប្រាប់ថា អ្នកគួរតែនិយាយពីអ្វី។

៣. ប្រុងប្រយ័ត្នចំពោះកាយវិការ ដែលស្ត្រីបានផ្តល់ឲ្យអ្នក។ បើអ្នកឈរជិតនាងពេក នៅពេលដែលអ្នកនិយាយ ឬក៏ធ្វើឲ្យ​នាងមានអារម្មណ៏ មិនពេញចិត្តត្រង់ចំណុចណាមួយ នាងនឹងណែនាំអ្នក។ ដូច្ឆេះត្រូវប្រុងប្រយ័ត្ន​ចំពោះ​រឿងទាំងនោះ។

៤. [...]

ធ្វើដូចម្ដេច ដើម្បី​ក្លាយ​ជា​«អ្នក​ជំនាញ​​កុំព្យូទ័រ»?

ធ្វើដូចម្ដេច ដើម្បី​ក្លាយ​ជា​«អ្នក​ជំនាញ​​កុំព្យូទ័រ»?

នៅពេលដែលអ្នកក្លាយទៅជា អ្នកជំនាញម្នាក់ហើយនោះ អ្វីៗទាំងអស់មានភាពធម្មតា ហើយអ្នកនឹងមានការយល់​ដឹង ច្បាស់លាស់ ទៅលើជំនាញណាមួយពិតប្រាកដ។

១. ដំបូងអ្នកត្រូវរៀនបន្តិចម្តងៗ៖ ចាប់ផ្តើមជាមួយនឹងប្រព័ន្ធ វីនដូស៏ (Windows) គឺមានភាព ប្រសើជាង និងងាយ​ស្រួល​ជាង។ សិក្សាពីតួនាទីគ្រប់ផ្នែកនីមួយៗ ទាំងអស់នៅក្នុង វីនដូស៏ និងចាប់ផ្តើមធ្វើការជាមួយ វីនដូស៏ រីជីស្ទ្រី (Windows Registry)។
២. ត្រូវយល់ពីមូលដ្ឋានគ្រឹះ និងប្រវត្តិនៃជំនាន់របស់កុំព្យូទ័រ។
៣. បន្ទាប់មកអ្នកត្រូវសិក្សាឲ្យខ្លាំងទៅលើ ភាសាមូលដ្ឋានក្នុងការសរសេរកម្មវិធី ដូចជា «ស៊ី (C)»។
៤. សិក្សាកម្មវិធីរបស់វីនដូស៏ ជាមួយ វីស្សូល ស្ទូឌីយូ ៦.០ (Visual Studio 6.0)។
៥. បន្ទាប់មកសាកល្បងប្រើប្រាស់ លីនុជ (LINUX), ហ្វេដូរ៉ា (Fedora) ឬយូប័នទូ (Ubuntu) [...]

សម្រាប់ស្ត្រី៖ ធ្វើ​ឲ្យ​បុរស​ដែល​ស្អប់​អ្នក ក្លាយ​មក​ជា​«មិត្តប្រុស»​របស់​អ្នក

សម្រាប់ស្ត្រី៖ ធ្វើ​ឲ្យ​បុរស​ដែល​ស្អប់​អ្នក ក្លាយ​មក​ជា​«មិត្តប្រុស»​របស់​អ្នក

សាងស្នេហ៍ - នេះជាវិធីសាស្រ្ត ដើម្បីធ្វើឲ្យបុរសដែលខឹងស្អប់អ្នក ក្លាយទៅជាមិត្តប្រុសរបស់អ្នកបាន ប៉ុន្តែអ្នក​«ត្រូវ​ប្រាកដ» ក្នុង​ខ្លួនជា​មុនថា គាត់ជា​«មនុស្ស»ដែលអ្នកស្រលាញ់។ ម្យ៉ាងទៀត អ្នកតោងយល់ថា ទោះបុរសនោះ មាន​ចិត្តស្អប់ ឬ​ខឹង​អ្នក​យ៉ាង​ណាក៏ដោយ ក៏នៅក្នុងលោក មិនមានបុរសណាម្នាក់ ដែលត្រូវ«ចាក់សោរ»បេះដូងថ្មរបស់​ខ្លួន ជាប់​រហូត​នោះ​ទេ។

១. នៅពេលដែលអ្នកនៅជិតគាត់ បង្ហាញឲ្យគាត់ឃើញថា មានមិត្តភក្តិជាច្រើន ជឿជាក់អ្នក និងជួយគាំទ្រអ្នក។ អ្នក​​គួរ​​តែ​ធ្វើវា ព្រោះយូរៗទៅ គាត់នឹងឆ្ងល់ថា ហេតុអ្វីបានជាមនុស្សជាច្រើននៅខាងអ្នក និងចូលចិត្តអ្នក ចុះហេតុអ្វី​ក៏​គាត់​​មិន​​អាច? វាអាចធ្វើឲ្យគាត់គិតពីអ្នកច្រើន ជាងពេលមុន។

២. ធ្វើម៉ូដសក់ថ្មី ឬសំលៀកបំពាក់ថ្មីខ្លះៗ ដើម្បីឲ្យគាត់បានឃើញពី សម្រស់អ្នក។ [...]

៨យ៉ាង ដើម្បី​​ឲ្យ​​ស្នេហា មាន​​ជីវិត​យូរ​អង្វែង

៨យ៉ាង ដើម្បី​​ឲ្យ​​ស្នេហា មាន​​ជីវិត​យូរ​អង្វែង

ខាងក្រោមនេះ ជាការណែនាំទាំង៨យ៉ាង ដែលនឹងជួយអោយ«ជីវិតនៃបេះដូង»របស់អ្នក មាន​រយះពេល​យូរ​អង្វែង ឬមាន​អាយុនិរន្តន៍តរៀងទៅ៖

១. ការស្វែងរកដៃគូរ៖
អ្នកអាចចេញក្រៅ ទៅជួបហ្វូងមនុស្សទាំងឡាយ ឬសួរមិត្តភក្តិរបស់អ្នក ឲ្យពួកគេណែនាំអ្នក ទៅមនុស្ស​ដែលអ្នក​ចាប់​អារម្មណ៏។ បើអ្នកគិតថា សួរមិត្តភក្តិអ្នកវាចម្លែក អ្នកអាចប្រើប្រាស់ប្រព័ន្ធអនឡាញ (online) ឬអាំងធើណែត ក្នុងការជួយ​អ្នក ប៉ុន្តែអ្នកមិនចាំបាច់បង្ហាញលេខទូរស័ព្ទ ឬក៏អាសយដ្ឋាន នៅលើទំព័រ​ព័ត៌មានរបស់អ្នកនោះទេ។

២. ជ្រើសរើសមនុស្សឲ្យបានត្រឹមត្រូវ៖
សំរាប់ទំនាក់ទំនងយូរអង្វែង ជាដំបូងអ្នកត្រូវការ ភាពជឿជាក់ ការទុកចិត្ត ការស្រលាញ់ និងការយកចិត្ត​ទុក​ដាក់។ សូម​ចង់ចាំថា ភាពទាក់ទាញមិនមែនជាស្នេហាពិតនោះទេ។ [...]

ដើម្បី​ជួយ​ឲ្យ​«សកម្មភាព​របស់​អ្នក»​ក្នុង​ថ្ងៃ​នេះ ទទួល​បាន​ជោគជ័យ

ដើម្បី​ជួយ​ឲ្យ​«សកម្មភាព​របស់​អ្នក»​ក្នុង​ថ្ងៃ​នេះ ទទួល​បាន​ជោគជ័យ

តើអ្នកមានបានគិតថា ថ្ងៃនេះអ្នកនឹងធ្វើអ្វីខ្លះទេ? ហើយបន្ទាប់មក អ្នកចេះតែមានអារម្មណ៍ខ្លាច ថាអ្វីដែលអ្នកចង់ធ្វើ នឹង​មិនមានភាពជោគជ័យ។ សូមកុំខ្លាចតទៅទៀត ព្រោះថាអ្វីៗ វាស្ថិតនៅលើអ្នក ជាអ្នករៀបចំជីវិតរបស់អ្នក បើ​សូម្បីតែ​មួយ​ថ្ងៃនេះក៏ដោយ។


ខ្ញុំសប្បាយ អ្នកសប្បាយ យើងទាំងអស់គ្នាក៏សប្បាយ។

អារម្មណ៏មួយ ដែលធ្វើឲ្យមនុស្សម្នាក់មានភាពស្កប់ ឬពេញចិត្តក្នុងជីវិតនោះ គឺបានមកពីសមត្ថផល ដែលគេបាន​បំពេញ​ក្នុងពេល១ថ្ងៃ។ ដើម្បីឲ្យកិច្ចការទាំងនោះ ទទួលបានជោគជ័យ អ្នកចាំបាច់ត្រូវតែមានវីធីសាស្រ្ត ក្នុងការ​អនុវត្តន៏វាឲ្យល្អ។

១. ភ្ញាក់ពីគេង ជាមួយនឹងអាកប្បកិរិយាវិជ្ជមាន៖
អ្នកត្រូវតែផ្តល់ហេតុផល ដល់ខ្លួនអ្នកថា ហេតុធ្វីបានជាថ្ងៃនេះជាថ្ងៃអស្ចារ្យ។ ប្រហែលជាអ្នកត្រូវទៅ [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ contact@monoroom.info
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...