បាល់ទាត់ពិភពលោក៖ ដេលបូស្ក៍ ថា​អេស្ប៉ាញ​ទៅ​បារាំង ដើម្បី​ឈ្នះ

ក្រុមការពារដំណែងជើងឯក បាល់ទាត់ពិភពលោក អេស្ប៉ាញ ធ្វើបានត្រឹមស្មើ ១-១ ជាមួយនឹងក្រុមហ្វាំងឡង់ កាលពីថ្ងៃ​សុក្រកន្លងទៅ ដែលមិនអាចការពារគ្រាប់បាល់បញ្ចូលទីបាន នៅ១៥នាទីចុងក្រោយ មុនបញ្ចប់ការប្រកួត ខណៈ​ដែល​ក្រុមបារាំង ទទួលបានជ័យជំនះ ក៏ឡើងឈរលើកំពូលតារាងពូលអាយ ដែលមាន២ពិន្ទុនាំមុខក្រុមគោជល់អេស្ប៉ាញ។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: March 25, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

គ្រូបង្វឹករបស់ក្រុមបាល់ទាត់ ជម្រើសជាតិអេស្ប៉ាញ លោកវ៉ាំងសង់ ដេលបូស្ក៍ (Vicente del Bosque) បានប្រាប់ថា ក្រុម​របស់គាត់ត្រូវតែយកឈ្នះ ក្រុមមាន់គកបារាំង នៅយប់ថ្ងៃអង្គារ៏ស្អែកនេះ នាទីក្រុងប៉ារីស ដើម្បីដណ្តើមយក​ដំណែង​លេខ​១ ក្នុងពូលអាយ (I) ហើយអាចមានសិទ្ធឡើងទៅកាន់វគ្គជាបន្ត ដោយស្វ័យប្រវត្តិ។

ក្រុមការពារដំណែងជើងឯក បាល់ទាត់ពិភពលោក អេស្ប៉ាញ ធ្វើបានត្រឹមស្មើ ១-១ ជាមួយនឹងក្រុមហ្វាំងឡង់ កាលពីថ្ងៃ​សុក្រកន្លងទៅ ដែលមិនអាចការពារគ្រាប់បាល់បញ្ចូលទីបាន នៅ១៥នាទីចុងក្រោយ មុនបញ្ចប់ការប្រកួត ខណៈ​ដែល​ក្រុមបារាំង ទទួលបានជ័យជំនះ ក៏ឡើងឈរលើកំពូលតារាងពូលអាយ ដែលមាន២ពិន្ទុនាំមុខក្រុមគោជល់អេស្ប៉ាញ។

លោក ដេលបូស្ក៍ ចង់ជៀសវាងការប្រកួតស្មើជាលើកទី៣ ក្នុងការប្រកួតចុងក្រោយ នៃវគ្គជម្រុះក្នុងពូល ជាមួយនឹង​ក្រុម​បារាំង ហើយសង្ឃឹមថាក្រុមរបស់លោក នឹងបំបាក់ម្ចាស់ផ្ទះ ក្នុងកីឡាដ្ឋាន ស្តាដដេហ្វ្រេន (Stade de France) ឲ្យបាន។

អតីតគ្រូបង្វឹករបស់ក្រុមរៀលម៉ាឌ្រីដ (Real Madrid) រូបនេះ បានប្រាប់អ្នកយកការណ៏កាលពីថ្ងៃអាទិត្យថា «យើងនឹង​ធ្វើ​ដំណើរទៅកាន់ ប្រទេសបារាំង ដើម្បីឈ្នះ។ យើងនៅមានការប្រកួតចំនួន ៤លើកទៀត ដូច្នេះយើងត្រូវតែមានគំនិត​សុទិដ្ឋិនិយម សំរាប់ខ្លួនឯង ហើយនៅថ្ងៃអង្គារ៏ ការប្រកួតជាមួយនឹងក្រុមបារាំង ជាការប្រកួតដែលសំខាន់​បំផុតសំរាប់​យើង។»

វានឹងក្លាយទៅជារឿងដ៏ចម្លែកមួយទៀត បើសិនជាម្ចាស់ជើងឯក បាល់ទាត់ពិភពលោក និងម្ចាស់ជើងឯក​អ៊ឺរ៉ូឆ្នាំ​២០០៨ និងឆ្នាំ២០១២ ត្រូវធ្លាក់ក្នុងការប្រកួតត្រឹមវគ្គជម្រុះនេះ។ បើសិនជាក្រុមអេស្ប៉ាញចាញ់ ឬស្មើជាមួយនឹង​ក្រុម​បារាំង នោះ​បារាំង នឹងមានសិទ្ធឡើងទៅវគ្គជាបន្ត ដោយស្វ័យប្រវត្តិ។ ចំណែកឯអេស្ប៉ាញ នឹងត្រូវប្រកួតជម្រុះជាថ្មី​ម្តង​ទៀត ហើយ​ទាល់តែទទួលបាន ចំណាត់ថ្នាក់លេខ១ ទើបមានសិទ្ធឡើងទៅកាន់វគ្គ៣២ក្រុម នៅប្រទេសប្រេស៊ីល នា​រដូវក្តៅឆ្នាំ​ក្រោយ។

គួរបញ្ជាក់ថា ក្រុមជម្រើសជាតិអេស្ប៉ាញប្រកួតត្រឹមស្មើ ១-១ ជាមួយនឹងក្រុមជម្រើសជាតិបារាំង ក្នុងការប្រកួតជើងទី១ កាលពីខែតុលា ឆ្នាំ២០១២ ក្នុងទឹកដីរបស់ខ្លួនឯង។ ដោយឡែកកាលពីខែមិថុនា ឆ្នាំ២០១២ ក្រុមអេស្ប៉ាញ បាន​ទម្លាក់​ក្រុមបារាំង ក្នុងការប្រកួតពានរង្វាន់អ៊ឺរ៉ូឆ្នាំ២០១២ វគ្គ១ភាគ៨ផ្តាច់ព្រ័ត្រ ដោយលទ្ធផល ២-០ ក្នុងទឹកដីខ្លួនឯងដែរ៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២៥ ខែមិនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...