បាល់ទាត់់៖ លីវើភូល​ត្រូវ​ការ​គ្រាប់​បាល់​ច្រើន​គ្រាប់ ដើម្បី​ឡើង​ទៅ​វគ្គ​បន្ត

ក្រុមហ្សីនីត បានយកឈ្នះក្រុមលីវើភូល ដោយលទ្ធផល២-០ កាលពីការប្រកួតជើងទី១ ក្នុង ទឹកដីរបស់ពួកគេ ដូច្នេះធ្វើឲ្យក្រុមមួយនេះមានឪកាសច្រើន ក្នុងការបន្តទៅជុំបន្ទាប់។ ដោយ ឡែកបើក្រុមលីវើភូល ចង់បន្តទៅជុំបន្ទាប់ ពួកគេត្រូវស្វែងរកគ្រាប់បាល់ឈ្នះក្នុងការប្រកួត នេះចំនួន៣គ្រាប់ឡើង។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: February 20, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមបាល់ទាត់លីវើភូល (Liverpool) នឹងត្រូវប្រកួត ជាមួយក្រុម ហ្សីនីត អេសធី ផិតថឺស្បឺក (Zenit St. Petersburg) របស់​ប្រទេសរុស្សី ក្នុងកីឡាដ្ឋាន អេនហ្វែល (Anfield) ក្នុងការប្រកួត ជើងទី២ នៃក្របខ័ណ្ឌអ៊ឺរ៉ូផាលីក (Europa League) នៅថ្ងៃ​ព្រហស្បតិសប្តាហ៏នេះ។


ប្រិយមិត្តអ្នកគាំទ្រ របស់ក្រុមបាល់ទាត់លីវើភូល ដែលនៅតែសង្ឃឹមជឿជាក់។

ក្រុមហ្សីនីត បានយកឈ្នះក្រុមលីវើភូល ដោយលទ្ធផល២-០ កាលពីការប្រកួតជើងទី១ ក្នុង ទឹកដីរបស់ពួកគេ ដូច្នេះ​ធ្វើឲ្យ​ក្រុមមួយនេះមានឪកាសច្រើន ក្នុងការបន្តទៅជុំបន្ទាប់។ ដោយ ឡែកបើក្រុមលីវើភូល ចង់បន្តទៅជុំបន្ទាប់ ពួកគេត្រូវស្វែង​រកគ្រាប់បាល់ឈ្នះក្នុងការប្រកួត នេះចំនួន៣គ្រាប់ឡើង។

ក្រុមរបស់លោក ប្រិនដេន រ៉ដចឺ (Brendan Rodgers) អ្នកចាត់ការរបស់ក្រុមលីវើភូល មិនមាន មន្ទិលសង្ស័យអ្វីទេ ក្នុងការ​ស្វែងរកគ្រាប់ក្នុងការប្រកួតនេះ។ ក្រុមលីវើភូលសង្ឃឹម ជឿជាក់ថាអាចធ្វើបាននៅក្នុងថ្ងៃនោះ។ ក្រុមហង្ស​ក្រហម​មួយនេះ ទើបតែទទួលបានជ័យ ជំនះដ៏ធំធេងកាលពីពេលថ្មីៗនេះ ដោយបានយកឈ្នះក្រុមស្វានស៊ី ស៊ីធី (Swansea City) ដោយ​លទ្ធផល ៥-០។ ហើយលោករ៉ដចឺ សង្ឃឹមថាទំរង់ប្រយុទ្ធនេះ នឹងអាចទទួលបាន លទ្ធផលស្រដៀងគ្នា ក្នុងការប្រកួត​ខាង​មុខនេះផងដែរ។

ការប្រកួតនេះ អាចនឹងមានគ្រាប់បាល់បញ្ចូលទីច្រើន ដូច្នេះវាជាការប្រកួតដែលគួរឲ្យចាប់ អារម្មណ៏។ តើក្រុមលីវើភូល អាចរកគ្រាប់បាល់បានគ្រប់គ្រាន់ ក្នុងការជួយឲ្យពួកគេ អាចទៅបន្តក្នុងជុំ បន្ទាប់ដែរឬទេ? ឬក៏ក្រុមរបស់ប្រទេសរុស្សី ដែលជាអ្នកទទួលបានឪកាសនេះ?

ហេតុការណ៏៣ចំនុច ដែលត្រូវពិចារណា៖

១. ក្រុមលីវើភូល មិនដែលធ្លាក់ពីការប្រកួតអ៊ឺរ៉ូផាលីក ក្នុងវគ្គ៣២ ក្រុមនោះទេពីមុនមក ហើយ បានធ្វើដំណើរមកដល់ វគ្គ​នេះបានចំនួន ៣លើក។ ក្នុងការប្រកួតក្នុងពានរង្វាន់នេះ លីវើភូល បានចាញ់ ចំនួន ២លើក ចាញ់ក្រុមអាតេលិកទិកូ ម៉ាឌ្រីដ (Atletico Madrid) ក្នុងវគ្គផ្តាច់ព្រ័ត្រ កាលពីឆ្នាំ ២០១០ និងចាញ់ក្រុម អេសស៊ី ប្រាកា (SC Braga) វគ្គ ៨ក្រុម ក្នុងឆ្នាំ ២០១១។

២. ក្រុមហ្សីនីត ទទួលបានជ័យជំនះតែមួយលើកប៉ុណ្ណោះ ក្នុងការប្រកួតក្រៅផ្ទះ ក្នុងក្របខ័ណ្ឌ អ៊ឺរ៉ុប ៩ប្រកួតកន្លងមក។ ហើយជ័យជំនះចុងក្រោយ របស់ពួកគេគឺបានយកឈ្នះ ក្រុមអេស៊ី មីឡាន (AC Milan) ក្នុងកីឡាដ្ឋានសាន ស៊ីរ៉ូ (San Siro) ក្នុងវគ្គប្រកួតចែកក្រុម ឆែម ពានលីក (Champions League)។

៣. ក្រុមហ្សីនីត ធ្លាប់ធ្វើដំណើរទៅប្រកួតក្នុងទឹកដី មឺសីសាយ (Merseyside) ម្តង កាលពីមុន ដោយធ្វើការប្រកួតជាមួយ នឹងក្រុមអេវើតុន (Everton) ក្នុងការប្រកួតយូហ្វាខាប់ (UEFA Cup) កាលពីឆ្នាំ២០០៨។ ហើយក្រុមយក្សរបស់រុស្សីមួយ​នេះ បានទទួលជ័យជំនះ ហើយទទួល បានពានរង្វាន់ក្នុងរដូវកាលនោះដែរ៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២០ ខែកុម្ភះ ឆ្នាំ២០១៣
ប្រភព៖ Bleacherreport
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...