វីធីសាស្ត្រ​សាមញ្ញ​១០​យ៉ាង ដើម្បី​ជួយ​បង្កើន​ឥទ្ធិពល​ប្រាជ្ញា​របស់​អ្នក

ប្រាជ្ញារបស់អ្នក គឺជាសាច់ដុំមួយ ដូច្នេះអ្នកចាំបាច់ ត្រូវតែវឹកហាត់វាឲ្យបានទៀងទាត់។ អ្នក មិនចាំបាច់ ទាល់តែក្លាយទៅជាមហាសេដ្ឋី ទើបត្រូវបង្កើនសមត្ថភាពប្រាជ្ញារបស់អ្នកនោះទេ។ អ្វីដែលអ្នកត្រូវការធ្វើ គឺគ្រាន់តែចំណាយពេលបន្តិចបន្តួច ដើម្បីវឹកហាត់ប្រាជ្ញារបស់អ្នកឲ្យ បានទៀងទាត់តែប៉ុណ្ណោះ។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: February 20, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រាជ្ញារបស់អ្នក គឺជាសាច់ដុំមួយ ដូច្នេះអ្នកចាំបាច់ ត្រូវតែវឹកហាត់វាឲ្យបានទៀងទាត់។ អ្នក មិនចាំបាច់ ទាល់តែក្លាយ​ទៅ​ជា​មហាសេដ្ឋី ទើបត្រូវបង្កើនសមត្ថភាពប្រាជ្ញារបស់អ្នកនោះទេ។ អ្វីដែលអ្នកត្រូវការធ្វើ គឺគ្រាន់តែចំណាយពេលបន្តិចបន្តួច ដើម្បីហ្វឹកហាត់ប្រាជ្ញារបស់អ្នកឲ្យ បានទៀងទាត់តែប៉ុណ្ណោះ។


អ្នកអាចកត់ត្រាអក្សរតូចៗ នៅលើក្រចកបាន តែវាគួរតែជំនួសដោយ ប្រាជ្ញារបស់អ្នកវិញ។

នេះជាវិធីសាស្ត្រងាយៗ ១០យ៉ាង ដែលអាចជួយបង្កើននូវប្រាជ្ញា របស់អ្នក និងធ្វើឲ្យអ្នកមានភាពវៃឆ្លាត៖

១. ធ្វើអ្វីៗដែលថ្មី៖
នៅពេលដែលអ្នក ធ្វើអ្វីដែលថ្មី វានឹងជួយដាស់តឿនប្រាជ្ញារបស់អ្នក និង កុំធ្វើអ្វីដែលចាស់ ដដែលៗ។ ទាំងនេះវានឹងជួយ​បង្កើតនូវ ប្រព័ន្ធប្រសាទថ្មី និងជួយឲ្យអ្នកវៃ ឆ្លាតថែមទៀត។ ឧទាហរណ៏ដូចជា៖ អ្នកធ្វើដំណើរតាមផ្លូវថ្មី ពេលទៅធ្វើការ, ព្យាយាមរកមុខ ម្ហូបថ្មីៗ សំរាប់ អាហារពេលល្ងាច ឬក៏ធ្វើការហាត់ប្រាណតាមបែបថ្មីដែលយើងមិនធ្លាប់ធ្វើ។

២. ធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់៖
ការហាត់ប្រាណបានទៀងទាត់ អាចជួយបង្កើនមុខងារប្រាជ្ញា និងជួយបង្កើនកោសិកាសរសៃ ប្រសាទរបស់យើង។ នេះ​មានន័យថា គ្រប់ពេលដែលអ្នកហាត់ប្រាណ គឺអ្នកកំពុងតែបង្កើត កោសិកាប្រាជ្ញាថ្មីមួយ។

៣. ហ្វឹកហាត់ការចង់ចាំរបស់អ្នក៖
ព្យាយាមចង់ចាំ លេខទូរស័ព្ទ ឬក៏លេខសំខាន់ៗដូចជា លិខិតឆ្លងដែន, លេខកាត, កាតធានា រ៉ាប់រង ឬប័ណ្ណបើកបរ។ បើសិនជាអ្នកធ្វើវាឲ្យទៅជាទំលាប់ នោះអ្នកនឹងដឹងថា តើប្រាជ្ញា របស់អ្នកកើនឡើងដល់កំរិតណា។

៤. ចង់ដឹង ចង់រៀន៖
ផ្ទុយពីការទទួលយកអ្វី ដែលជាការពិត អ្នកត្រូវចេះបង្កើតសំនួរជាប្រចាំ ក្នុងទំលាប់របស់អ្នក ជារៀងរាល់ថ្ងៃ ទៅលើ​ផលិតផល ឬសេវាកម្មដែលអ្នកបានប្រើប្រាស់។ ការចោទសួរទៅលើអ្វីៗ ទាំងនោះ អាចធ្វើឲ្យប្រាជ្ញា​របស់អ្នកអភិវឌ្ឍន៏​ទៅរកអ្វីដែលថ្មី និងចេះបង្កើតគំនិតថ្មី។

៥. គិតពីចំណុចវិជ្ជមាន៖
តឹងតែង និងការថប់អារម្មណ៏ បានសំលាប់កោសិកាប្រសាទរបស់អ្នក ហើយឈប់បង្កើត កោសិកាថ្មីៗទៀត។ តាមការ​សិក្សាស្រាវជ្រាវ បានឲ្យដឹងថា ការគិតវិជ្ជមាន អាចជួយបង្កើត កោសិកាប្រសាទ ហើយអាចកាត់បន្ថយតឹងតែង និងភាព​ថប់អារម្មណ៍​ទាំងឡាយ។ ដូច្ឆេះអ្នកត្រូវ ព្យាយាមយកឈ្នះគំនិតអវិជ្ជមាន ហើយជំនួសដោយការគិតជាវិជ្ជមានវិញ។

៦. ទទួលទានឲ្យបានត្រឹមត្រូវ៖
របបអាហារមានឥទ្ធិពលយ៉ាងធំធេងទៅលើ មុខងារប្រាជ្ញារបស់យើង។ ប្រាជ្ញារបស់យើង ទទួលយកច្រើងជាង ២០% នៃ​សារធាតុទាំងអស់ក្នុងអាហារដែលយើងបានបរិភោគ និង អុកស៊ីសែន។ ដូច្នេះសូមចង់ចាំថា ដើម្បីឲ្យប្រាជ្ញារបស់អ្នកល្អ អ្នកគួរតែទទួលទានអាហារឲ្យ បានល្អដែរ។

៧. អានសៀវភៅ៖
ការអានអាចជួយបន្ថយភាពតានតឹង និងការថប់អារម្មណ៍ ពីព្រោះវាជួយ ឲ្យភ្លេចបញ្ហាទាំងនោះបាន ដោយការផ្តោត​អារម្ភណ៍ទៅលើ​អត្ថបទ។ តាមការស្រាវជ្រាវបង្ហាញថា ការប្រើប្រាស់ការស្រមើស្រម៉ៃរបស់អ្នក គឺជាមធ្យោបាយដ៏ល្អមួយ ដើម្បីហ្វឹកហាត់​ប្រាជ្ញារបស់អ្នក ព្រោះវាធ្វើឲ្យ អ្នកគិតដល់រូបភាព ពេលដែលអ្នកកំពុងតែស្រម៉ៃ។ ការអាន ជាវិធីសាស្រ្តដ៏​ល្អ ដើម្បីធ្វើឲ្យ​មានការស្រមើស្រម៉ៃ។

៨. ទទួលទានដំណេកឲ្យបានគ្រប់គ្រាន់៖
ការគេងបានគ្រប់គ្រាន់ដូចជា សារធាតុម្យ៉ាងដែលអាចជួយបង្កើនប្រាជ្ញា។ នៅពេលដែលអ្នកគេង ខ្លួនរបស់អ្នកបាន​បង្កើត​កោសិកាថ្មីៗ និងបំបាត់ជាតិពុល ដែលមានកាលពីថ្ងៃ។ ចូលគេង នៅម៉ោង៩យប់ ឬពាក់កណ្តាលយប់ មានអត្ថប្រយោជន៏​ខុសគ្នា។ គេងបានច្រើង ម៉ោងនោះ ប្រាជ្ញារបស់អ្នកនឹងកាន់តែប្រសើឡើង។

៩. កុំប្រើប្រាស់ឧបករណ៏ជីភីអេស (GPS)៖
បើយើងធ្វើដំណើរដោយប្រើឧបករណ៏ មើលផែនទីជីភីអេស នោះវាពិតជាធ្វើឲ្យជីវិតរបស់ យើងមានភាពងាយស្រួល តែវា​ក៏ធ្វើឲ្យប្រាជ្ញារបស់អ្នកខ្ជិល និងបាត់បង់ឥទ្ធិពលដូចគ្នា។ អ្នក គួរតែប្រើផែនទីធម្មតា ជាប្រចាំ ព្រោះវាជាផ្នែកមួយ​ជួយហ្វឹក​ហាត់ដល់ប្រាជ្ញារបស់អ្នក។

១០. ហាមប្រើប្រាស់ម៉ាស៊ីនគិតលេខ៖
សូមចង់ចាំអ្វីដែលអ្នកធ្លាប់បានរៀនពីសាលា ហើយប្រើប្រាស់ប្រាជ្ញារបស់អ្នក ដើម្បីធ្វើការគិត លេខទាំងនោះ។ ព្យាយាម​បញ្ឈប់ការប្រើប្រាស់ការគិតលេខតាម ស្មាតហ្វូន ឬកុំព្យូទ័រ ហើយ ប្រើប្រាស់ឧបករណ៏ដែលកើតមកជាមួយអ្នកគឺ ប្រាជ្ញា​របស់អ្នក៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២០ ខែកុម្ភះ ឆ្នាំ២០១៣
ប្រភព៖ Lifehack
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...