បាល់ទាត់ពិភពលោក២០១៤ នៅប្រេស៊ីល៖ សំបុត្រចាប់ផ្តើមដាក់លក់ហើយ
សំបុត្រសម្រាប់ចូលទស្សនា កំពូលព្រឹត្តិការណ៏ដ៏ធំ បាល់ទាត់ពិភពលោកឆ្នាំ២០១៤ នៅប្រទេសប្រេស៊ីល បានចេញលក់ហើយ ដែលអ្នកគាំទ្រក្រុមបាល់ទាត់ទាំងអស់ អាចចូលទៅបំពេញបែបបទសុំទិញបាន នៅលើគេហរទំព័ររបស់សហព័ន្ធបាល់ទាត់ពិភពលោក ហៅកាត់ថា «ហ្វីហ្វា» (Fifa)។
បុរសម្នាក់ កំពុងពិគ្រោះគេហទំព័ររបស់សហព័ន្ធបាល់ទាត់ពិភពលោក។ (រូបថត MONOROOM.info)
ហ្វីហ្វា បានរំពឹងទុកថា នឹងមានចំនួនអ្នកចូលទស្សនា ប្រហាក់ប្រហែលទៅនឹងព្រឹត្តិការណ៏ឆ្នាំ២០០៦ នៅប្រទេសអាឡឺម៉ង់ដែរ ហើយសំបុត្រមាន៧ប្រភេទ ក្នុងចំណោមការប្រកួតសរុមមាន ៦៤ប្រកួត។
សំបុត្រប្រមាណ ៣.៣លានសំបុត្រ នឹងត្រៀមលក់សម្រាប់ការប្រកួតនៅឆ្នាំក្រោយ។ ហើយវានឹងមានតម្លៃពី ៥៨លានផោន (៩០ដុល្លា) សម្រាប់ការប្រកួតជុំដំបូង រហូតដល់តម្លៃ ៦៣២ផោន [...]