វិកទ័រ វ៉ាល់ដេស ភ្ញាក់​ពេល​ឃើញ កាស៊ីឡាស់ ក្លាយ​ជា​កីឡាករ​បម្រុង

អ្នកចាំទីក្រុមបាសេឡូណា វីកទ័រ វ៉ាល់ដេស (Victor Valdes) បាននិយាយថា គាត់ពិតជាភ្ញាក់ផ្អើលនៅពេលដែលឃើញ មិត្តរួមក្រុមជម្រើសជាតិអេស្ប៉ាញរបស់គាត់ អ៊ីកឺ កាស៊ីឡាស (Iker Casillas) មិនត្រូវបានគ្រូបង្វឹកថ្មី លោកកាឡូ អេនស៊ីឡូទី (Carlo Ancelotti) ដាក់ឲ្យលេង នៅក្នុងការប្រកួតបើករដូវកាល ក្រុមរៀលម៉ាឌ្រីដ (Real Madrid) ឈ្នះក្រុម​រៀលបេទីស (Real Betis) ដោយលទ្ធផល ២-១ កាលពីយប់ថ្ងៃអាទិត្យ។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: August 20, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អ្នកចាំទីក្រុមបាសេឡូណា វីកទ័រ វ៉ាល់ដេស (Victor Valdes) បាននិយាយថា គាត់ពិតជាភ្ញាក់ផ្អើលនៅពេលដែលឃើញ មិត្តរួមក្រុមជម្រើសជាតិអេស្ប៉ាញរបស់គាត់ អ៊ីកឺ កាស៊ីឡាស (Iker Casillas) មិនត្រូវបានគ្រូបង្វឹកថ្មី លោកកាឡូ អេនស៊ីឡូទី (Carlo Ancelotti) ដាក់ឲ្យលេង នៅក្នុងការប្រកួតបើករដូវកាល ក្រុមរៀលម៉ាឌ្រីដ (Real Madrid) ឈ្នះក្រុម​រៀលបេទីស (Real Betis) ដោយលទ្ធផល ២-១ កាលពីយប់ថ្ងៃអាទិត្យ។


កីឡាករចាំទី អ៊ីកឺ កាស៊ីឡាស របស់ក្រុមរៀល ម៉ាឌ្រីត និងជាសមាជិកក្រុមជម្រើសជាតិអេស្ប៉ាញ។ (រូបថត EPA)

រយះពេល១ខែចុងក្រោយរបស់គ្រូបង្វឹកចាស់ លោកជូសេ ម៉ូរីញ៉ូ (Jose Mourinho) នៅក្នុងក្រុមអធិរាជសរៀលម៉ាឌ្រីដ ក៏មិនបានឲ្យកាស៊ីឡាសចូលលេងជាជម្រើសដំបូងដែរ ប៉ុន្តែអ្វីដែលចំឡែកនោះ ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី លោក​អេនស៊ីឡូទី ក៏នៅតែមិនដាក់ប្រធានក្រុមរូបនេះ ឲ្យចូលលេងដដែល ដោយបានត្រឹមតែជាកីឡាករបម្រុង ខណៈដែល​កីឡាករ ឌីហ្គូ ឡូប៉េស (Diego Lopez) បានក្លាយជាអ្នកចាំទីដៃទី១វិញ។

ទោះបីជាយ៉ាងណា វ៉ាល់ដេស ដែលអ្នកចាំទីដៃទី២ បន្ទាប់ពីកាស៊ីឡាស នៅក្នុងក្រុមជម្រើសជាតិអេស្ប៉ាញនោះ នៅតែ​មានជំនឿថា កាស៊ីឡាសនៅតែជាអ្នកចាំទីល្អបំផុត សម្រាប់ក្រុមជម្រើសជាតិគោជល់ អេស្ប៉ាញដដែល។

អ្នកចាំទីដៃទី១ ក្រុមបាសេឡូណា វ៉ាល់ដេស បាននិយាយកាលពីថ្ងៃច័ន្ទថា៖ «ខ្ញុំពិតជាភ្ញាក់ផ្អើល នៅ​ពេលដែល​មិនឃើញ​គាត់ចូលលេងកាលពីម្សិលមិញ។ កំឡុងពេលហ្វឹកហាត់ជាមួយនឹងក្រុមជម្រើសជាតិអេស្ប៉ាញ គាត់ធ្វើបានល្អខ្លាំងណាស់​សម្រាប់ខ្ញុំ។ ខ្ញុំមិនអាចបញ្ចេញយោបល់វែងឆ្ងាយបានទេ ព្រោះមិនមែនជាក្រុមរបស់ខ្ញុំ។ ខ្ញុំគ្រាន់តែចង់ឃើញគាត់​ចូល​លេងបានទៀងទាត់នៅទីនោះ ព្រោះគាត់ជាដៃគូរប្រកួតប្រជែងដ៏ល្អជាមួយខ្ញុំយូរណាស់មកហើយ។»

ចំពោះលទ្ធផលការប្រកួតសម្រាប់ក្រុមយក្សអេស្ប៉ាញទាំង២ ក្រុមរៀលម៉ាឌ្រីដ ទទួលបានជ័យជំនះទាំង​ប្រផុតប្រផើយ​នៅចុងម៉ោង ២-១ ខណៈដែលក្រុមម្ចាស់ជើងឯក បាសេឡូណា លត់ក្រុម ឡេវេនតេ (Levante) យ៉ាងចាស់ដៃ ៧-០ និង ៦-០ នៅវគ្គទី១។

ក្រុមអ្នកមានបុណ្យ បាសេឡូណា ក៏ស្ថិតក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីដូចគ្នា ខណៈដែលលោក ហ្គឺរ៉ាដូ ម៉ាទីណូ (Gerardo Martino) ក៏បានធ្វើការផ្លាស់ប្តូរកីឡាករជម្រើស១១នាក់ដំបូងខ្លះៗដែរ ប៉ុន្តែទោះជាយ៉ាងណា អ្នកចាំទីវ៉ាល់ដេស នៅតែជាអ្នកចាំទីដៃទី១ដដែល។

អ្នកចាំទីអន្តរជាតិអេស្ប៉ាញ វ័យ៣១ឆ្នាំ (វ៉ាល់ដេស) បានបន្ថែមថា៖ «ខ្ញុំគិតថា វាជាការប្រកួតដ៏ល្អបំផុតមួយ សម្រាប់ការ​ប្រកួតចាប់ផ្តើមដំបូងរបស់យើង។ ក្រុមលេងសហការគ្នាបានល្អ គ្រប់គ្រងបាល់បានល្អ និងដេញដណ្តើមបាល់​បានយ៉ាង​លឿនថែមទៀត។ គ្រូបង្វឹក និងកីឡាករទាំងអស់បានយល់ស្របគ្នាថា ពួកយើងនឹងលេងបញ្ជូនបាល់ឲ្យគ្នាទៅវិញទៅមក ឲ្យបានលឿន ហើយខ្ញុំពិតជារីករាយខ្លាំងណាស់ ព្រោះខ្ញុំពេញចិត្តទម្រង់លេងដូចនោះ៕»

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

 

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...