Posts by "វិន ជីវ័ន្ត"

បាល់​ទាត់៖ អ្នក​ឈ្នះនិង​អ្នក​ចាញ់ ក្នុង​ការ​ដណ្ដើម​ទិញ​ដូរ​កីឡាករ​រដូវ​ក្តៅ​២០១៣

បាល់​ទាត់៖ អ្នក​ឈ្នះនិង​អ្នក​ចាញ់ ក្នុង​ការ​ដណ្ដើម​ទិញ​ដូរ​កីឡាករ​រដូវ​ក្តៅ​២០១៣

ទីផ្សារដោះដូរកីឡាករ នៅរដូវក្តៅឆ្នាំ២០១៣ ត្រូវបានបិទទ្វារជាផ្លូវការហើយ ពោលគឺបានបិទតាំងតែពីយប់ថ្ងៃច័ន្ទ ទី០២ ខែកញ្ញាមកម្លេះ។ ប៉ុន្តែរយះពេលជាង២ខែនោះ ក៏មានក្លិបធំៗមួយចំនួន អាចទិញបានកីឡាករល្អៗ ខ្លាំងៗជាច្រើនរូប ហើយក្លិបធំៗខ្លះទៀត ក៏កំពុងតែឈឺចាប់គ្រាំគ្រា ព្រោះតែការទិញកីឡាករ មិនបានសម្រេចដូចបំណងដែរ។


រូបភាពបង្ហាញពីកីឡាករមួយចំនួន ដែលត្រូវបានគេធ្វើការផ្ដោះប្ដូរ។ (រូបថភ independent.co.uk)

មនោរម្យពាំងអាំងហ្វូ សូមធ្វើការបង្ហាញជូនត្រួសៗ ថាតើក្លិបណាខ្លះជា «អ្នកឈ្នះ» ហើយក្លិបណាជា «អ្នកចាញ់» ក្នុង​ការ​ទិញដូរកីឡាករ នារដូវកាលថ្មីនេះដូចតទៅ៖

១. អាសឺណល (Arsenal)៖ អ្នកឈ្នះ
ក្លិបកាំភ្លើងធំ អាសឺណល ពុំបានទិញចូលកីឡាករសំខាន់ៗណាមួយនោះទេ [...]

លីវើភូល៖ «ចនសិន» ត្រូវ​សម្រាក​បន្ទាប់​ពី​របួស ពេល​ប៉ះ​ម៉ែនញូ

លីវើភូល៖ «ចនសិន» ត្រូវ​សម្រាក​បន្ទាប់​ពី​របួស ពេល​ប៉ះ​ម៉ែនញូ

ក្លិបលីវើភូល (Liverpool) ពុំទាន់កំណត់មាត្រដ្ឋានពេលវេលាច្បាស់លាស់នៅឡើយទេ សម្រាប់ការត្រឡប់មកវិញ​របស់​កីឡាករ ហ្គាឡិន ចនសិន (Glen Johnson) បន្ទាប់ពីខ្សែការពារស្លាបស្តាំរូបនេះ របួសគ្រេចកជើង កំឡុងការប្រកួតយក​ជ័យជំនះលើក្រុម ម៉ែនឆេស្ទើ យូណៃធីត (Manchester United) កាលពីថ្ងៃអាទិត្យ។


កីឡាករ ហ្គាឡិន ចនសិន របស់ក្រុមបាល់ទាត់អង់គ្លេស លីវើភូល។ (រូបថត ក្លិបលីវើភូល)

កីឡាករអន្តរជាតិអង់គ្លេស វ័យ២៩ឆ្នាំ បានដូរចេញនៅនាទីទី៧៨ ខណៈដែលក្រុមលីវើភូល បំបាក់ម៉ែនញូ ១-០ ហើយ​គាត់ត្រូវពាក់បន្ទះការពារស្រោបជើង នៅពេលដែលចាកចេញពីកីឡាដ្ឋាន អេនហ្វៀល (Anfield)។

ចនសិន បានរងរបួស ក្រោយពេលប៉ះទង្គិចគ្នាមួយទំហឹង ជាមួយនឹងកីឡាករខ្សែការពារស្លាបឆ្វេងរបស់ម៉ែនញូ ផាទ្រីស អេវើរ៉ា (Patrice Evra) [...]

មីក្រូសូហ្វ ទិញ​យក​ផលិតផល និង​សេវាកម្ម របស់​ណូគៀ

មីក្រូសូហ្វ ទិញ​យក​ផលិតផល និង​សេវាកម្ម របស់​ណូគៀ

ក្រុមហ៊ុន មីក្រូសូហ្វ (Microsoft) នឹងទិញយករាល់ផលិតផល (devices) និងសេវាកម្ម របស់ក្រុម ណូគៀ (Nokia) ដែល​រួម​មានទាំងសេវាកម្មផែនទី (mapping services) ថែមទៀត ក្នុងតម្លៃទឹកប្រាក់សរុបប្រមាណ ៧.២ពាន់លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ដើម្បីពង្រីកទីផ្សារខាងទូរស័ព្ទដៃវ៉ៃឆ្លាតរបស់ខ្លួន។


លោក ស្តេហ្វិន អេឡុប នៃក្រុមហ៊ុន ណូគៀ និង លោក ស្តីវ បលមឺ នៃក្រុមហ៊ុនមីក្រូសូហ្វ នៅពេលប្រកាស​ចេញទូរស័ព្ទ​វីនដូវហ្វូន កាលពីថ្ងៃទី១១ខែកុម្ភះឆ្នាំ២០១១។ (រូបថត AP)

ក្រុមហ៊ុនកម្មវិធីយក្ស (software) នឹងចំណាយ ៥ពាន់លានដុល្លារ សម្រាប់គ្រប់ផលិតផលទូរស័ព្ទដៃរបស់ណូគៀទាំងអស់ និង ២.២ពាន់លានដុល្លារទៀត សម្រាប់ការទិញយកកម្មសិទ្ធិប៉ាតង់ (របស់ណូគៀ)។

[...]
អេស្សឺ បង្ហាញ​ទូរស័ព្ទ​ដៃ​ស៊េរី​ថ្មី «លីឃ្វីដ អេស២» ៦​អ៊ីញ

អេស្សឺ បង្ហាញ​ទូរស័ព្ទ​ដៃ​ស៊េរី​ថ្មី «លីឃ្វីដ អេស២» ៦​អ៊ីញ

ក្រុមហ៊ុនផលិតកុំព្យូទ័រដ៏ល្បី អេស្សឺ (Acer) បានធ្វើការបង្ហាញនូវទូរស័ព្ទដៃវ៉ៃឆ្លាត ឬហៅថា «ផាប្លិត» (Phablet) ស៊េរីថ្មី​មួយទៀត ដែលមានអេក្រង់ទំហំ ៦អ៊ីញ មានឈ្មោះថា «លីឃ្វីដ អេស២» (Liquid S2) កាលពីថ្ងៃច័ន្ទ។


ទូរស័ព្ទអេស្សឺស៊េរីថ្មីមួយទៀត ដែលមានអេក្រង់ទំហំ៦អ៊ីញ មានឈ្មោះថា «លីឃ្វីដ អេស២»។ (រូបថត MONOROOM.info)

អេស្សឺ «លីឃ្វីដ អេស២» មានម៉ាស៊ីន (CPU) ទំហំ ២.២ជីហ្គាអែក ប្រភេទ ឃ្វាលខម ស្ន័បដ្រាហ្គន៨០០ ឃ្វាដខរ (Qualcomm Snapdragon 800 quad-core)។ អង់ចង់ចាំ (RAM) ទំហំ ២ជីហ្គាបៃ និងប្រតិបត្តិការដោយប្រព័ន្ធប្រតិបត្តិការ អេនដ្រយ ៤.២.២ (Android 4.2.2)។

អេក្រង់ទំហំ ៦អ៊ីញ ប្រភេទអាយភីអេស អិលស៊ីឌី (IPS LCD) ដែលអាចបង្ហាញរូបភាពបានទំហំ ១០៨០ភិចស្យ៊ែល ឬ​៣៦៨ភិចស្យ៊ែល ក្នុង១អ៊ីញ។ [...]

តឺនីស៖ រ៉ដចឺ ហ្វេដឺរឺ ធ្លាក់​ពី «យូអេស​អូផិន» នៅ​ជុំ​ទី​៤

តឺនីស៖ រ៉ដចឺ ហ្វេដឺរឺ ធ្លាក់​ពី «យូអេស​អូផិន» នៅ​ជុំ​ទី​៤

ម្ចាស់ជើងឯកហ្គ្រែនស្លាម (Grand Slam) ១៧សម័យកាល រ៉ដចឺ ហ្វេដឺរឺ (Roger Federer) សញ្ជាតិស្វីស បានធ្លាក់ពីការ​ប្រកួតក្នុងព្រឹត្តិការណ៏ យូអេសអូផិន (US Open) នៅក្នុងជុំទី៤ ដោយថ្វីដៃកីឡាករអេស្ប៉ាញ ថូមី រ៉ូប្រេដូ (Tommy Robredo) ក្នុងលទ្ធផល ៧-៦ (៧/៣), ៦-៣ និង ៦-៤ នៅវគ្គ១ភាគ៨ផ្តាច់ព្រ័ត្រ។


កីឡាករវាយតឺនីស រ៉ដចឺ ហ្វេដឺរឺ នៅយូអេសអូផិន ថ្ងៃទី០២ខែសីហាឆ្នាំ២០១៣។ (រូបថត getty-images)

ការបរាជ័យរបស់ ហ្វេដឺរឺមួយនេះ មានន័យថា គាត់បានបាត់ឱកាសដែលចង់ឡើងទៅប៉ះកីឡាករ ម្ចាស់ជើងឯកហ្គ្រែន​ស្លាម ១២សម័យកាល រ៉ាហ្វាអែល ណាដាល់ (Rafael Nadal) នៅក្នុងវគ្គ១ភាគ៤ផ្តាច់ព្រ័ត្រហើយ។

ម្ចាស់ពានរង្វាន់យូអេសអូផិន ៥សម័យកាល ហ្វេដឺរឺ គាត់បានដឹងខ្លួនដែរថា [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...