Posts by "វិន ជីវ័ន្ត"

រៀលម៉ាឌ្រីដ ថា​លក់​«អូស្ស៊ីល»​ចេញ ដោយសារ​បាក់​កម្លាំង​រឿង​លើ​គ្រែ

រៀលម៉ាឌ្រីដ ថា​លក់​«អូស្ស៊ីល»​ចេញ ដោយសារ​បាក់​កម្លាំង​រឿង​លើ​គ្រែ

ក្លិបរៀលម៉ាឌ្រីដ (Real Madrid) បាននិយាយថា ពួកគេរីករាយក្នុងការលក់កីឡាករ ម៉េស៊ូត អូស្ស៊ីល (Mesut Ozil) ទៅ​កាន់​ក្លិបកាំភ្លើងធំ អាសិណល (Arsenal) ព្រោះតែកីឡាករអាឡឺម៉ង់រូបនេះ តែងតែមានសភាពហត់នឿយ បន្ទាប់ពីគេងជាមួយ​រាជនីកំពូលសម្រស់។


កីឡាករ ម៉េស៊ូត អូស្ស៊ីល និងរាជនីកំពូលស្នេហ៍របស់គាត់។ (រូបថត AFP)

កាសែតអេស្ប៉ាញ អេលម័នដូ (El Mundo) បានចេញផ្សាយថា កីឡាករវ័យ២៤ឆ្នាំ ដែលទៅចូលរួមជាមួយអាសឺណល ក្នុង​តម្លៃ ៤២.៥លានផោន ត្រូវបានក្លិបរៀលម៉ាឌ្រីដធ្វើការព្រមានរួចមកហើយថា ឲ្យគិតពីក្រុមមុន ហើយរឿងស្រីចាំគិតពេល​ក្រោយ ខណៈដែលគាត់តែងតែទាក់ទងជាមួយនឹង អតីតបវរកញ្ញាវេណេស៊ុយអេឡា អៃដា យ៉េស្ពីកា (Aida Yespica)។

សេចក្តីរាយការណ៏ បានឲ្យដឹងថា អូស្ស៊ីល [...]

តឺនីសនារី៖ វីលែម ឈ្នះ «យូអេសអូផិន» លើក​ទី​៥

តឺនីសនារី៖ វីលែម ឈ្នះ «យូអេសអូផិន» លើក​ទី​៥

កីឡាការិនីលេខ១ពិភពលោក សេរ៉េណា វីលែម (Serena Williams) បានឈ្នះពានរង្វាន់ «យូអេសអូផិន» (US Open) លើកទី៥ ក្នុងអាជីពរបស់នាង បន្ទាប់ពីនាងបានយកឈ្នះកីឡាការិនីលេខ២ពិភពលោក វីកតូរៀ អាស្សារ៉ិនកា (Victoria Azarenka) កាលពីយប់ថ្ងៃអាទិត្យ (ព្រឹកថ្ងៃច័ន្ទ៖ កម្ពុជា)។


កីឡាការិនីវាយតឺនីស សេរ៉េណា វីលែម នៅពេលទទួលបានពានរង្វាន់។ (រូបថត melty.fr)

កីឡាការិនីអាមេរិក វ័យ៣១ឆ្នាំ វីលែម បានវាយលុកយកជ័យជំនះ ៣សិតទល់នឹង១សិត ដោយលទ្ធផល ៧-៥, ៦-៧ (៦-៨) និង ៦-១ និងជាការឈ្នះជាលើកទី២ ខណៈដែលឆ្នាំមុនក៏នាងបានទម្លាក់កីឡាការិនីបេឡារ៉ូស អាស្សារ៉ិនកា នៅក្នុងវគ្គ​ផ្តាច់​ព្រ័ត្រដូចគ្នាដែរ។

បច្ចុប្បន្ន វីលែម បានឈ្នះពានរង្វាន់ហ្គ្រែនស្លាម (Grand Slam) ឯកត្តជនចំនួន១៧លើកហើយ [...]

អង់គ្លេស លត់​ម៉ុលដូវ៉ា ៤-០ ឡើងឈរលេខ១ ក្នុងពូល «អេច»

អង់គ្លេស លត់​ម៉ុលដូវ៉ា ៤-០ ឡើងឈរលេខ១ ក្នុងពូល «អេច»

ក្រុមបាល់ទាត់តោកំណាច អង់គ្លេស ធ្វើបានយ៉ាងល្អនៅក្នុងយុទ្ធនាការណ៏ជម្រុះបាល់ទាត់ពិភពលោកឆ្នាំ២០១៤ តាមពូល បន្ទាប់ពីពួកគេបានយកឈ្នះក្រុម ម៉ុលដូវ៉ា ៤-០ កាលពីយប់ថ្ងៃសុក្រ នាកីឡាដ្ឋាន វ៊ែបប្លី (Wembley) ហើយលទ្ធផលនេះ ក៏បានជួយឲ្យពួកគេឡើងទៅឈរចំណាត់ថ្នាក់លេខ១ ក្នុងពូល «អេច» (Group H)។


ក្រុមកីឡាករបាល់ទាត់ជម្រើសជាតិ អង់គ្លេស នៅពេលបានទទួលជ័យជំនះលើក្រុម ម៉ុលដូរ៉ា។ (រូបថត Getty)

ក្រុមរបស់លោក រ៉យ ហតសិន (Roy Hodgson) បានឡើងទៅឈរលើកំពូលតារាងក្នុងពូល បន្ទាប់ពីក្រុម ម៉ុងតេណេក្រូ ធ្វើបានត្រឹមស្មើ ១-១ ជាមួយនឹងក្រុមប៉ូឡូញ។ ប៉ុន្តែទោះជាយ៉ាងណា នៅក្នុងពូលនេះនៅមានពិន្ទុប្រដេញគ្នានៅឡើយទេ ដោយអង់គ្លេសមាន ១៥ពិន្ទុ, ម៉ុងតេណេក្រូ ក៏មាន១៥ពិន្ទុដូចគ្នា (លេខ២), [...]

សូនី ប្រកាស​ចេញ​ទូរស័ព្ទ​ជំនាញ​ខាង​តន្ត្រី​ស៊េរី​ថ្មី «វ៉កម៉ែន អេហ្វ៨៨៦»

សូនី ប្រកាស​ចេញ​ទូរស័ព្ទ​ជំនាញ​ខាង​តន្ត្រី​ស៊េរី​ថ្មី «វ៉កម៉ែន អេហ្វ៨៨៦»

ក្រុមហ៊ុនសូនី (Sony) បានប្រកាសចេញទូរស័ព្ទដៃជំនាញខាងលេងតន្ត្រីស៊េរីថ្មី ឈ្មោះថា «វ៉កម៉ែន អេហ្វ៨៨៦» (Walkman F886) នៅក្នុងព្រឹត្តិការណ៏ពិព័រណ៏ផលិតផលបច្ចេកវិទ្យា អាយអេហ្វអេ (IFA) នាទីក្រុងបឺលីន ប្រទេសអាឡឺម៉ង់ កាលពីថ្ងៃ​ព្រហស្បត៏។


ទូរស័ព្ទជំនាញខាងតន្ត្រីថ្មីរបស់សូនី មានឈ្មោះថា «វ៉កម៉ែន អេហ្វ៨៨៦»។ (រូបថត ក្រុមហ៊ុន)

ជាមួយនឹងសូនី «វ៉កម៉ែន អេហ្វ៨៨៦» អ្នកអាចរីករាយក្នុងការស្តាប់តន្ត្រី ក្នុងគុណភាពខ្ពស់ល្អ និងអាចចែករំលែកការស្តាប់​ជាមួយនឹងមិត្តភក្តិរបស់អ្នកបានផងដែរ ដោយវាមានប្រព័ន្ធប្លូធូស (Bluetooth)។ រីឯប្រព័ន្ធភ្ជាប់ អ៊ិនអេហ្វស៊ី (NFC) វា​អនុញ្ញាតឲ្យអ្នកអាចភ្ជាប់ទំនាក់ទំនងទៅកាន់ឧបករណ៏ដទៃទៀត ដែលមានប្រព័ន្ធ អ៊ិនអេហ្វស៊ីដែរ ហើយវាអាច​ចែក​រំលែក​តន្ត្រីជាមួយគ្នាបាន។

«វ៉កម៉ែន [...]

ម៉ែនញូ៖ ណានី បន្ត​​កិច្ច​​សន្យា​​ថ្មី ៥​​ឆ្នាំ​​ទៀត

ម៉ែនញូ៖ ណានី បន្ត​​កិច្ច​​សន្យា​​ថ្មី ៥​​ឆ្នាំ​​ទៀត

ខ្សែបម្រើស្លាបក្រុមបីសាចក្រហម ម៉ែនឆេស្ទើ យូណៃធីត (Manchester United) ណានី (Nani) បានបន្តចុះកិច្ចសន្យា ៥ឆ្នាំទៀត ដែលមានន័យថា គាត់នឹងនៅជាមួយក្លិបបន្តរហូតដល់ ខែមិថុនា ឆ្នាំ២០១៨។


កីឡាករទាល់បាត់ ណានី

ណានី វ័យ២៦ឆ្នាំ រកគ្រាប់បាល់បញ្ចូលទីបាន ៤០គ្រាប់ ក្នុងការប្រកួត ២១៧លើក គិតចាប់ពីគាត់មកចូលរួមជាមួយ​នឹង​ក្រុមម្ចាស់ជើងឯកព្រីមែលីក (Premier League champions) ពីក្រុម ស្ពតធីង លីសបុន (Sporting Lisbon) កាលពី​ឆ្នាំ២០០៧។

គាត់បាននិយាយថា៖ «ការលេងឲ្យក្រុមម៉ែនញូ ជាបទពិសោធន៏ដ៏អស្ចារ្យមួយសម្រាប់ខ្ញុំ។ នៅពេលដែលខ្ញុំមកដល់ក្លិប ខ្ញុំមិនដែលស្រម៉ៃថា នឹងទទួលបានជោគជ័យដូចនេះទេ។»

កន្លងទៅថ្មីៗនេះ ធ្លាប់មានពាក្យចចាមអារ៉ាមថា កីឡាករអន្តរជាតិព័រទុយហ្គាល់ [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...