សូនី ប្រកាសចេញទូរស័ព្ទជំនាញខាងតន្ត្រីស៊េរីថ្មី «វ៉កម៉ែន អេហ្វ៨៨៦»
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: September 08, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រុមហ៊ុនសូនី (Sony) បានប្រកាសចេញទូរស័ព្ទដៃជំនាញខាងលេងតន្ត្រីស៊េរីថ្មី ឈ្មោះថា «វ៉កម៉ែន អេហ្វ៨៨៦» (Walkman F886) នៅក្នុងព្រឹត្តិការណ៏ពិព័រណ៏ផលិតផលបច្ចេកវិទ្យា អាយអេហ្វអេ (IFA) នាទីក្រុងបឺលីន ប្រទេសអាឡឺម៉ង់ កាលពីថ្ងៃព្រហស្បត៏។
ទូរស័ព្ទជំនាញខាងតន្ត្រីថ្មីរបស់សូនី មានឈ្មោះថា «វ៉កម៉ែន អេហ្វ៨៨៦»។ (រូបថត ក្រុមហ៊ុន)
ជាមួយនឹងសូនី «វ៉កម៉ែន អេហ្វ៨៨៦» អ្នកអាចរីករាយក្នុងការស្តាប់តន្ត្រី ក្នុងគុណភាពខ្ពស់ល្អ និងអាចចែករំលែកការស្តាប់ជាមួយនឹងមិត្តភក្តិរបស់អ្នកបានផងដែរ ដោយវាមានប្រព័ន្ធប្លូធូស (Bluetooth)។ រីឯប្រព័ន្ធភ្ជាប់ អ៊ិនអេហ្វស៊ី (NFC) វាអនុញ្ញាតឲ្យអ្នកអាចភ្ជាប់ទំនាក់ទំនងទៅកាន់ឧបករណ៏ដទៃទៀត ដែលមានប្រព័ន្ធ អ៊ិនអេហ្វស៊ីដែរ ហើយវាអាចចែករំលែកតន្ត្រីជាមួយគ្នាបាន។
«វ៉កម៉ែន អេហ្វ៨៨៦» មានទំហំអេក្រង់ ៤អ៊ីញ និងអាចផ្ទុកបាន ៣២ជីហ្គាបៃ។ ឧបករណ៏លេងតន្ត្រីដ៏អស្ចារ្យដំណើរការដោយប្រព័ន្ធប្រតិបត្តិការ អេនដ្រយ ៤.១ ជេលីបីន (Android 4.1 Jelly Bean) ហើយវាមានប្រព័ន្ធគ្មានខ្សែ (Wi-Fi connectivity) សម្រាប់ភ្ជាប់អ៊ីនថើណែត ដើម្បីទាញយកកម្មវិធីពី ហ្គោហ្គ័លផ្លេស្តរ (Google Play Store)។
ទូរស័ព្ទដៃជំនាញខាងលេងតន្ត្រីស៊េរីថ្មីចុងក្រោយនេះ បានភ្ជាប់មកជាមួយនូវកំរិតសំលេងកំពូលរហូតដល់ ១៩២គីឡូអែក ក្នុង២៤បីត (192 KHz/24 bit)។ ឧបករណ៏តន្រ្តីប្រភេទនេះក៏បានភ្ជាប់មកជាមួយនូវបច្ចេកវិទ្យា អេសម៉ាស្ទើរអេចអ៊ិច (S-Master HX) ដែលវាអាចជួយកាត់បន្ថយសំលេងរំខានពីបរិយាកាសខាងក្រៅបាន និងបន្ថែមគុណភាពសំលេងកាន់តែពិរោះរន្តំថែមទៀត។
លក្ខណៈសម្បត្តិដ៏អស្ចារ្យ របស់ទូរស័ព្ទដៃ «វ៉កម៉ែន អេហ្វ៨៨៦» មួយទៀតនោះគឺ ថ្មរបស់វាមានអាចជួយរក្សារថាមពលបានយ៉ាងយូរ ដែលអាចចាក់តន្ត្រី (MP3) បានរហូតដល់ ៣៥ម៉ោង និងបាន ២៦ម៉ោង ក្នុងការដំណើរការសំលេង ហៃរ៉ែស (Hi-Res audio)។
ទោះជាយ៉ាងណា ក្រុមហ៊ុនពុំទាន់ប្រកាសឲ្យដឹងពីកាលបរិច្ឆេត នៃការចេញលក់ជាផ្លូវការ និងតម្លៃនៅឡើយទេ។ ប៉ុន្តែបើតាមអ្នកវិភាគទីផ្សារ បានធ្វើការព្យាករណ៏ថា «វ៉កម៉ែន អេហ្វ៨៨៦» នឹងចេញលក់នៅអ៊ឺរ៉ុប នៅខែតុលា និងមានតម្លៃ ៣១៩អ៊ឺរ៉ូ (៣៨៨.៥៩ ដុល្លារ)៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ