ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូនេស៊ី ទិញយន្ដហោះអ៊ែរប៊ូស ២៣៤គ្រឿង
ក្រុមហ៊ុនអាការសចរណ៍ឥណ្ឌូនេស៊ី បម្រើសេវាកម្មថោក ឡាយអន អ៊ែរ (Lion Air) បានបញ្ជាទិញ យន្ដហោះអ៊ែរប៊ូស (Airbus) ក្នុងចំនួនដ៏ច្រើនជាងគេមួយ មិនដែលធ្លាប់មានពីមុនមក។
យន្ដហោះគំរូ អ៊ែរប៊ូស សម្រាប់ក្រុមហ៊ុន ឡាយអន អ៊ែរ។
វិមានប្រធានាធិបតីបារាំង អេលីហ្សេរ និងក្រុមហ៊ុនផលិតយន្ដហោះ របស់អ៊ឺរ៉ុប អ៊ែរប៊ូស បានប្រកាសអោយដឹង នូវការបញ្ជាទិញយន្ដហោះ ចំនួន២៣៤គ្រឿង ប្រភេទ អា៣២០ (Airbus A320 ) របស់ក្រុមហ៊ុនអាកាសចរណ៍ របស់ប្រទេសឥណ្ឌូនេស៊ី បម្រើសវាកម្មថោកមួយ មានឈ្មោះថា ឡាយអន អ៊ែរ នៅក្នុងទឹកប្រាក់សរុប ចំនួន ១៨,៤ពាន់លានអ៊ឺរ៉ូ ដែលជាតម្លៃនៅក្នុងបញ្ជីលក់ របស់ក្រុមហ៊ុនផលិតយន្ដហោះ។
ឡាយអន អ៊ែរ ធ្លាប់ជាអតិថិជន របស់ក្រុមហ៊ុន ប៊ូអ៊ីញ (Boeing) របស់អាមេរិក គូរប្រជែងធំជាងគេរបស់អ៊ែរប៊ូស។ [...]