ផ្ដាសាយបក្សី៖ មនុស្សស្លាប់ទីបួន ពីក្នុង១១ករណីនៅចិន
ករណីស្លាប់ម្នាក់ទៀត ដោយសារជម្ងឺផ្ដាសាយបក្សី នៃមេរោគ H7N9 បានពញ្ញាក់អាជ្ញាធរចិន នៅក្រុងសៀងហៃ (Shanghai) នៅថ្ងៃព្រហស្បត្តិ៍ទី០៤ខែមិនា ដែលធ្វើអោយចំនួនអ្នកស្លាប់ កើនឡើងដល់បួននាក់ ពីក្នុងចំណោម១១ករណី ដែលបានឆ្លងជម្ងឺនេះ ក្នុងប្រទេស។
សត្វមាន់ដែលឆ្លងជម្ងឺ ក្នុងប្រទេសម៊ិកស៊ិក រងចាំការយកទៅកម្ទេចចោល។
បុរសដែលបានរងគ្រោះដល់ជីវិតនេះ មកពីខេត្តជៀងស៊ូ (Jiangsu) មានអាយុ៤៨ឆ្នាំ និងប្រកបមុខរបរជាអ្នកដឹកមាន់ទា។ មនុស្សបីនាក់ ក្នុងចំណោមអ្នកស្លាប់ទាំងបួន បានកើតមាននៅក្នុងទីក្រុងសៀងហៃ ដែលជាទីក្រុងសេដ្ឋកិច្ចដ៏ធំមួយរបស់ប្រទេស។ អាជ្ញាធរក្រុងនេះ បានប្រកាសពីករណីស្លាប់ចំនួនពីរដំបូង ខណៈករណីស្លាប់ដទៃទៀត ត្រូវបានប្រកាសដោយអាជ្ញាធរតំបន់ហ្សេជៀង (Zhejiang) ស្ថិតនៅជាប់នោះ។
សូបបញ្ជាក់ថា [...]