អតីតទាហានអាមេរិកម្នាក់ជាប់ទោស២១០ឆ្នាំ ពីបទរំលោភកុមារីកម្ពុជា
ពេលវេលាសេសសល់ នៃជីវិតរបស់នាយទាហានជើងទឹកចូលនិវត្តន៍ សញ្ជាតិអាមេរិកមួយរូប ត្រូវបានតុលាការកាត់ក្ដីឲ្យទៅជាប់ក្នុងពន្ធនាគារ រហូតដល់ចុងបញ្ចប់ នៃជីវិតរបស់បុរសចំណាស់នេះ។ នេះបើតាមអ្នកទទួលខុសត្រូវ ស្និតនឹងសំនុំរឿងក្ដីនេះ ដែលបុរសអតីតនាយទាហានរូបនោះ ត្រូវបានរកឃើញមានស្ថានទម្ងន់ទោស ពីបទរំលោភ និងធ្វើទារុណកម្ម ទៅលើកុមារីមិនទាន់គ្រប់អាយុជាច្រើន នៅក្នុងប្រទេសកម្ពុជា។
ស្នាមញញឹមរបស់កុមារីខ្មែរ នៅឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិសាត់។ (រូបថត MONOROOM.info/ D.KEO)
ប្រព័ន្ធច្បាប់អាមេរិក - តាមពិតទៅ ជនចោទចោទ មៃឃើល ប៉េប៉េ (Michael Pepe) ត្រូវបានគេរកឃើញថាមានកំហុស តាំងពីឆ្នាំ២០០៨មកម្លេះ តែទើបតែនៅថ្ងៃអង្គារទី២៨ ខែកុម្ភៈ ឆ្នាំ២០១៤ កន្លងមកនេះ [...]