ទំនប់​វារីអគ្គសនី នៅ​ក្បែរ​ព្រំដែន​ឡាវ-កម្ពុជា គំរាម​ត្រី​ផ្សោត​កម្ពុជា

មូលនិធិធម្មជាតិពិភពលោក ហៅកាត់ជាភាសាអង់គ្លេសថា WWF បានព្រមានថា ទំនប់វារីអគ្គិសនី​នៅលើ​ទន្លេ​​មេគង្គ ដែលគ្រោងសាងសង់ដោយប្រទេសឡាវ ជាប់នឹងព្រំដែនកម្ពុជា អាចនឹងពន្លឿនការស្លាប់ផុតពូជ នៃបណ្ដា​ត្រីផ្សោត​នៅក្នុងប្រទេសកម្ពុជា។ មូលនិធិពិភពលោកមួយនេះ ថែមទាំងបានទាមទារ ឲ្យបញ្ឈប់ជាបន្ទាន់​នូវគម្រោង​សាងសង់ ដែលគួរឲ្យបារម្ភនេះ។
Loading...
  • ដោយ: កេសរ កូល
  • កែប្រែចុងក្រោយ: February 21, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មូលនិធិធម្មជាតិពិភពលោក ហៅកាត់ជាភាសាអង់គ្លេសថា WWF បានព្រមានថា ទំនប់វារីអគ្គិសនី​នៅលើ​ទន្លេ​​មេគង្គ ដែលគ្រោងសាងសង់ដោយប្រទេសឡាវ ជាប់នឹងព្រំដែនកម្ពុជា អាចនឹងពន្លឿនការស្លាប់ផុតពូជ នៃបណ្ដា​ត្រីផ្សោត​នៅក្នុងប្រទេសកម្ពុជា។ មូលនិធិពិភពលោកមួយនេះ ថែមទាំងបានទាមទារ ឲ្យបញ្ឈប់ជាបន្ទាន់​នូវគម្រោង​សាងសង់ ដែលគួរឲ្យបារម្ភនេះ។


ត្រីផ្សោត ហែលនៅលើទន្លេមេគង្គនៅក្នុងខេត្តក្រចេះ នៃប្រទេសកម្ពុជា។ (រូបថត TANG CHHIN SOTHY)

ធនធានធម្មជាតិ - មូលនិធិធម្មជាតិធិពិភពលោក បានថ្លែងពន្យល់ថា ប្រសិនបើទំនប់ ដុង សាហុង (Don Sahong) ត្រូវបានសាងសង់ឡើង ដែលស្ថិននៅមិនឆ្ងាយប៉ុន្មានពីព្រំដែនប្រទេសកម្ពុជានោះ តែគម្រោងនេះក៏នៅមិនឆ្ងាយ​ប៉ុន្មានដែរពីជម្រកត្រីផ្សោត ដែលជាប្រភេទត្រីដ៏កម្រកំពុងរងនូវការដាច់ពូជ ពីក្នុងពិភពលោកនេះស្រាប់។

មន្ត្រីមួយរូបពីអង្គការពិភពលោកនេះ ប្រចាំនៅប្រទេសកម្ពុជា លោក ឈិត សំអាត បានពន្យល់ទៀតថា «បើទំនប់ដុង សាហុង ត្រូវបានសាងសង់ វានឹងឲ្យត្រីផ្សោតនៅកម្ពុជាស្លាប់ផុតពូជ»។ លោកបន្ថែមថា ត្រីផ្សោត ជាអត្តសញ្ញាណ​នៃធនធានធម្មជាតិមួយ សម្រាប់ប្រទេសកម្ពុជា ហើយវាថែមទាំងបាន ទាក់ទាញទេសចរណ៍នោះទៀតផង។

មន្ត្រីសកម្មជនការពារបរិស្ថានរូបនេះ បានសម្ដែងការព្រួយបារម្ភជាពិសេសថា ទំនប់នេះ អាចនឹងបិតផ្លូវ​បម្លាស់ទី​របស់ត្រី ដែលសុទ្ធសឹងជាចំណីរបស់ត្រីផ្សោត។

មិនមែនមានតែបញ្ហាខាងលើនេះទេ ដោយសារតែត្រីផ្សោតក្នុងប្រទេសកម្ពុជា កំពុងរងនូវការគម្រោមផុតពូជ ដោយ​សារសំណាញ់នេសាទ ក្រឡាល្អិតដែលបានអូសទាញចូលទៅបំផ្លាញជម្រករបស់ត្រីផ្សោតទាំងនេះ។ ប្រទេសកម្ពុជា​បានដាក់តំបន់ដែលមានត្រីផ្សោតរស់នៅនោះ ទៅក្នុងការអភិរក្សដើម្បីការពារការស្លាប់ផុតពូជរបស់ប្រភេទត្រីដ៏កម្រ តែមិនសូវជាទទួលបានលទ្ធផលល្អ ប៉ុន្មាននោះទេ។

គម្រោងទំនប់វារីអគ្គិសនី ដុង សាហុង ដែលមានកម្លាំង២៦០មេហ្គាវ៉ាត់ នឹងផលិតអគ្គិសនីពីពេលនេះ រហូតដល់​ឆ្នាំ​២០១៨ ខាងមុខ ដើម្បីបម្រើបម្រាស់ក្នុងប្រទេសឡាវ។ បើតាមគម្រោងនេះ ការសាងសង់ត្រូវបានចាប់ផ្ដើមតាំង​ពី​ឆ្នាំកន្លងទៅ តែអាជ្ញាធរនៃប្រទេសឡាវ បានយល់ព្រមនៅជជែកជាមួយប្រទេសជិតខាងរបស់ខ្លួន ដែលព្រួយបារម្ភ​អំពីការលើកឡើងនៃផលប៉ះពាល់ដ៏ធ្ងន់ធ្ងរ ទាក់ទងនឹងការនេសាទ និងទៅដល់ជីវភាពប្រជាជនច្រើនលាននាក់ ដែលរស់ពឹងអាស្រ័យលើទន្លេមេគង្គ។

ទំនប់ ដុង សាហុង ជាទំនប់វារីអគ្គិសនីមួយ ក្នុងចំណោមទំនប់វារីអគ្គិសនីចំនួន ១១ ដែលត្រូវបានគ្រោងសាងសង់​នៅលើដងទន្លេមេគង្គ ជាពិសេសនៅក្នុងប្រទេសឡាវ។ ដោយឡែក ទំនប់វារីអគ្គិសនី សាយ៉ាបូរី របស់ប្រទេស​កុម្មុយនីស​មួយនេះ ត្រូវបានចាប់ផ្ដើមសាងសង់នៅចុងឆ្នាំ២០១២ នៅក្រោមភាពប្រទាំងប្រទើសដ៏ខ្លាំងក្លា បើទោះជា​គម្រោងនេះត្រូវបានកែប្រែជាច្រើននោះក៏ដោយ។ អ្នកជំនាញបានគិតថា គម្រោង សាយ៉ាបូរី បានបង្កឲ្យមានផល​ប៉ះពាល់ទៅដល់បណ្ដាជនជាង៦០លាននាក់ ដែលរស់នៅប៉ែកខាងក្រោមនៃទំនប់វារីអគ្គិសនី ក្នុងនោះបណ្ដាជន​មួយចំនួនធំ ជាប្រជាជនកម្ពុជា ដែលរស់អាស្រ័យតែទៅលើទន្លេងដ៏ធំនេះ៕

-----------------------------------------------
ដោយ កេសរកូល (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...