យន្ដហោះបាត់ខ្លួន៖ «ទទួលរលកសញ្ញាពីប្រអប់ខ្មៅ» ក្នុងសមុទ្រឥណ្ឌា
សារព័ត៌មានផ្លូវការរបស់ចិន បានរាយការណ៍ថា ក្រុមអ្នកស៊ើបអង្កេត ស្វែងរកយន្ដហោះប៊ូអីង ៧៧៧ បាត់ខ្លួន បានរកឃើញរលកសញ្ញាមួយ នៅក្នុងមហាសមុទ្រឥណ្ឌា នៅថ្ងៃសៅរ៍ទី៥ ខែមេសានេះ។ សារព័ត៌មានចិនថ្មី បានសរសេរបន្តទៀតថា នៅក្នុងពេលនេះ គេនៅមិនទាន់ជឿជាក់នៅឡើយថា រលកសញ្ញាដែលរកឃើញ អាចមានការជាប់ទាក់ទង ជាមួយនឹងយន្ដហោះនៃជើងហោះហើរ MH370 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីអ៊ែរឡាញ បាត់ខ្លួនតាំងពីមួយខែមុន។
សាច់ញាតិរបស់ជនរងគ្រោះ នៅជិតរូបយន្ដហោះរបស់ក្រុមហ៊ុនម៉ាឡេស៊ីអែឡាញ។ (រូបថត straitstimes.com)
បាត់យន្ដហោះ - បេសកកម្មស្វែងរកយន្ដហោះបាត់ខ្លួន ជាមួយនឹងអ្នកដំណើរ២៣៩នាក់នៅលើនោះ បានចូលមកដល់ដំណាក់កាលថ្មីមួយទៀត។ ឧបករណ៍ជំនាញខាងរុករករលកសញ្ញា [...]