សេដ្ឋកិច្ចថៃនឹងរងការប៉ះពាល់ បន្ទាប់ពីបណ្ដេញពលករខ្មែរច្រើនម៉ឺននាក់
ការចាកចេញយ៉ាងគំហុក របស់ពលករច្រើនជាង១៩ម៉ឺននាក់ ពីប្រទេសថៃ កំពុងគម្រាម និងប៉ះពាល់ដល់ឧស្សាហកម្មសំខាន់នានា ជាពិសេសវិស័យនេសាទ របស់ប្រទេសនេះ។ ការគម្រាម ដែលអាចធ្វើឲ្យសេដ្ឋកិច្ចប្រទេសថៃ ជួបនឹងផលវិបាកជាច្រើន ខណៈរបបយោធាថ្មី បានសន្យាពីកំណែទម្រង់ផ្នែកសេដ្ឋកិច្ច ដ៏ប្រសើរមួយ។
អ្នកទេសចរណ៍ចាំជិះទូក ចេញកំសាន្ដតាមទន្លេ ឬនៅផ្សារបណ្ដែតទឹក នៅរាជាធានីបាងកក។ (រូបថត ឯកសារ)
វិបត្តិការងារ - ប្រទេសថៃមានពលករបរទេស ស្របច្បាប់ប្រមាណជា ២,៣លាននាក់ បន្ថែមពីលើជនជាតិថៃដែលមានលទ្ធភាពការងារ ប្រមាណជា៣៨លាននាក់ នៅក្នុងប្រទេសមួយ ដែលមិនសូវមានអ្នកអត់ការងារឡើយ។
ក្រសួងការងាររបស់ប្រទេសនេះ បានគិតថាពលករបរទេស [...]