ជនភៀសខ្លូនពីអូស្ត្រាលី៖ «គ្មាននរណាចង់ទៅកម្ពុជាដ៏ក្រក្រីនោះឡើយ»
កាលពីចុងខែកញ្ញាកន្លងទៅ ប្រទេសអូស្ត្រាលី និងប្រទេសកម្ពុជា បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងដ៏ចម្រូងចម្រាស់មួយ ដើម្បីបញ្ជូនជនអន្តោប្រវេសន៍ខុសច្បាប់ ដែលស្ថិតនៅលើកោះ ន័រូ (Nauru) និងស្ថិតក្រោមការគ្រប់គ្រង របស់ប្រទេសអូស្ត្រាលី ទៅកាន់ប្រទេសកម្ពុជា។ ប៉ុន្តែនៅក្នុងជំហានដំបូង បានបញ្ជាក់ថា នឹងត្រូវធ្វើត្រឹមតែ៤ទៅ៥នាក់ ដែលមានបំណង«ស្ម័គ្រចិត្ត» ចង់មកប្រទេសកម្ពុជាប៉ុណ្ណោះ។
លោក ប៊ូ ចនសុន (Boe Johnston) អ្នកជំនួយផ្នែកសង្គម ដែលធ្វើការអស់រយៈពេល១៤ខែ ជាមួយនឹងក្រុមជនភៀសខ្លួនទាំងនោះ បានថ្លែងប្រាប់បណ្ដាញវិទ្យុ និងទូរទស្សន៍អូស្ត្រាលី អេប៊ីស៊ី (ABC) នៅក្នុងការទាមទារតវ៉ានោះថា៖ «ខ្ញុំបានទាក់ទង ជាមួយជនភៀសខ្លួនទាំងនោះ ជារៀងរាល់ថ្ងៃ ហើយពួកគេបាននិយាយថា មន្ត្រីរបស់ក្រសួងអន្តោប្រវេសន៍ [...]