Posts by "កេសរ កូល"

ម៉ាឡេស៊ីអ៊ែរឡាញ៖ យុទ្ធសាស្ត្រថ្មី ឬក្ស័យធន់

ម៉ាឡេស៊ីអ៊ែរឡាញ៖ យុទ្ធសាស្ត្រថ្មី ឬក្ស័យធន់

«បើនិយាយតាមលក្ខណៈបច្ចេកទេស យើងកំពុងតែក្ស័យធន់ហើយ។ ការធ្លាក់ចុះនៃដំណើរការ របស់ក្រុមហ៊ុន បាន​កើត​មានឡើង តាំងពីមុនព្រឹត្តិការណ៍ គ្រោះថ្នាក់យន្ដហោះ ក្នុងឆ្នាំ២០១៤មកម្លេះ។ ការកាត់បន្ថយបុគ្គលិក ជារឿងមួយ​សំខាន់​ណាស់ ព្រោះម៉ាឡេស៊ីអ៊ែរឡាញ ត្រូវទ្រាំទ្រតម្លៃចំណាយទាំងឡាយ ដល់ទៅ២០% លើសគូប្រជែងរបស់​ខ្លួនផ្សេង​ទៀត។» នេះជាការប្រកាស របស់លោក គ្រីស្តូហ្វ៍ មែល័រ (Christoph Mueller) អគ្គនាយកក្រុមហ៊ុន អាកាសចរណ៍​ជាតិ​របស់ប្រទេសម៉ាឡេស៊ី។

បើទោះជាលោក មែល័រ បានថ្លែងអះអាងថា ដំណើរការថយក្រោយ នៃក្រុមហ៊ុនម៉ាឡេស៊ីអ៊ែរឡាយ បានកើតមាន តាំង​ពី​យូរណាស់មកហើយនោះក្ដី តែគ្រោះថ្នាក់ក្នុងឆ្នាំ២០១៤ នៃយន្ដហោះ MH370 ដែលបាត់ខ្លួនយ៉ាងអាថ៌កំបាំង និង​យន្ដហោះ MH17 ដែលត្រូវបានបាញ់ទម្លាក់ នៅលើទឹកដីនៃប្រទេសអ៊ុយក្រែន នៅតែជាដើមចមដ៏សំខាន់ ដែលត្រូវ​បាន​គេ​មើលឃើញ ពីដំណើរឈានទៅរកការក្ស័យធន់ របស់ក្រុមហ៊ុនមួយនេះ។ [...]

ចិន៖ លិច​កាបាល់​លើ​ទន្លេ​យ៉ង់សេ ជា​មួយ​មនុស្ស​៤៥៨នាក់

ចិន៖ លិច​កាបាល់​លើ​ទន្លេ​យ៉ង់សេ ជា​មួយ​មនុស្ស​៤៥៨នាក់

ការជួយសង្គ្រោះ កំពុងបន្តធ្វើនៅឡើយ នៅក្នុងព្រឹត្តិការណ៍លិចនាវា មួយគ្រឿង ដែលមានដឹកមនុស្ស៤៥៨នាក់ នៅលើ​ទន្លេយ៉ង់សេ។ បើទោះជាស្ថានភាពឧត្តុនិយម មិនមានភាពអំណោយផល ដល់ការជួយសង្គ្រោះ បណ្ដាលមកពីខ្យល់ និង​ភ្លៀងដ៏ខ្លាំងនោះ ក៏ពិតមែន តែនាយករដ្ឋមន្ត្រីចិន លោក លី គេគៀន (Li Keqiang) នៅពេលនេះ បានធ្វើដំណើរ ទៅកាន់​ទីនោះដោយផ្ទាល់ ដើម្បីពិនិត្យមើលស្ថានការណ៍ដោយផ្ទាល់។

នាវា «Eastern Star» ដែលមានប្រវែងបណ្ដោយ ៧៦ម៉ែត្រ បានលិច នៅវេលាម៉ោង ២១ និង២៨នាទី ម៉ោងក្នុងស្រុក។ ទូរទស្សន៍ផ្លូវការចិន «CCTV» បានរាយការណ៍ថា មនុស្សទាំង៤៥៨នាក់នោះ មាន៤០៦ ជាអ្នកដំណើរ ៥នាក់ជាបុគ្គលិក បម្រើការឲ្យក្រុមហ៊ុនទេសចរណ៍ និង៤៧នាក់ទៀត ជាអ្នកបម្រើការលើនាវា។ ទូរទស្សន៍បានបញ្ជាក់ទៀតថា នាវាដែល​អាចទទួលមនុស្សឲ្យជិះ បានរហូតដល់ ៥៣៤នាក់នេះ ជាកម្មសិទ្ធរបស់ក្រុមហ៊ុនមួយ ដែលរៀបចំដំណើរទេសចរណ៍ នៅ​ក្នុង​តំបន់នោះ ដែលសម្បូរទៅដោយទេសភាពដ៏ប្រពៃ។

[...]
​ដែន​សមុទ្រ​ចិន​ខាង​ត្បូង៖ «សង្គ្រាម​មិន​អាច​ជៀស​រួច»

​ដែន​សមុទ្រ​ចិន​ខាង​ត្បូង៖ «សង្គ្រាម​មិន​អាច​ជៀស​រួច»

ក្រុងវ៉ាស៊ីនតោន និងប្រទេស នៅអាស៊ីអគ្នេយ៍មួយចំនួន បានចោទក្រុងប៉េកាំង ពីមហិច្ឆតាដ៏ធំហួសប្រមាណ ទៅលើ​តំបន់​ភូមិសាស្ត្រ ក្នុងសមុទ្រចិនខាងត្បូង។ ចំណុចដែលបង្កការក្ដៅក្រហាយ ក្នុងពេលបច្ចុប្បន្ន ស្ថិតលើប្រជុំកោះ ស្ពរ៉ាតឡី (Spratleys) ដែលអាចនឹងលាតសន្ធឹង នៅជុំវិញផ្ទៃក្រឡា ប្រមាណជ៤០០ ០០០គីឡូម៉ែត្រការ៉េ។

ប្រជុំកោះនេះ មិនត្រឹមតែជាទីប្រសព្វ នៃចរាចរណ៍ផ្លូវសមុទ្រ ដ៏សំខាន់ជាងគេ សម្រាប់ពាណិជ្ជកម្មពិភពលោក​ប៉ុណ្ណោះទេ តែថែមទាំងជាតំបន់ ដែលពោរពេញដោយធនធានប្រេងកាត ដ៏សន្ធឹកសន្ធាប់នោះទៀត។ ប៉ុន្តែប្រសិនបើ​ប្រទេស​វៀតណាម ហ្វីលីពីន ឬប្រទេសម៉ាឡេស៊ី និងតៃវ៉ាន់ បានឈ្លោះគ្នា ដើម្បីដំណ្ដើមកាន់កាន់តំបន់នោះ ទោះជាទាំង​មូល ឬ​ផ្នែក​ខ្លះ​ក៏ដោយ ចំពោះក្រុងប៉េកាំងវិញ ដែលចង់បានតំបន់នោះដូចគ្នា កំពុងដឹកនាំឲ្យមានការសាងសង់ នូវ​សំណង់​ធំៗ​ជា​ច្រើន ក្នុង​នោះ​មានដូចជាកំពង់ផែ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត រួចទៅហើយ។

អ្នក​ស្លាប់​ដោយ​ការ​ឡើង​កម្ដៅ កើន​ជាង​២២០០នាក់ នៅ​ឥណ្ឌា

អ្នក​ស្លាប់​ដោយ​ការ​ឡើង​កម្ដៅ កើន​ជាង​២២០០នាក់ នៅ​ឥណ្ឌា

ភ្លៀងធ្លាក់ បានបង្អុរស្រោចស្រព កាលពីថ្ងៃអាទិត្យ នៅក្នុងរដ្ឋជាច្រើន ភាគខាងជើងនៃប្រទេស ឥណ្ឌា និងជាពិសេស​រដ្ឋធានី ញ៉ូដេលី ដែលបានរងគ្រោះ នឹងការឡើងកម្ដៅ តាំងពីច្រើនថ្ងៃមកហើយ។ ប៉ុន្តែភាពត្រជាក់ត្រជុំ ដែលបានមក​ពី​ការ​ស្រោចស្រពនេះ មិនមានរយៈពេលយូរប៉ុន្មានទេ ដោយសារគេបានប្រមើលឃើញថា សីតុណ្ហភាពនៅក្នុង​ប៉ុន្មាន​ថ្ងៃ​ខាងមុខ នឹងកើនឡើងដល់ ៤៥អង្សាទៀត នៅក្នុងតំបន់ខាងត្បូង ខាងលិខ និងភាគខ្លះ នៃតំបន់ភាគខាងជើង របស់​ប្រទេស។

អ្នកទទួលខុសត្រូវមួយរូប បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំង អាអេហ្វប៉េ (AFP) ថា៖ «មនុស្ស១៦៣៦នាក់ បាន​ស្លាប់ នៅក្នុងរដ្ឋ អេនដ្រា (Andhra) តែមួយ» ខណៈអ្នកទទួលខុសត្រូវម្នាក់ទៀត បានអះអាងថា ៥៤១នាក់ផ្សេងទៀត បាន​ស្លាប់ នៅក្នុងរដ្ឋផ្សេងទៀត។

ជារៀងរាល់រដូវក្ដៅ (រាល់ឆ្នាំ) មនុស្សជាច្រើនរយនាក់ ដែលភាគច្រើនជាអ្នកក្រីក្រ បានស្លាប់ដោយសារការឡើងកម្ដៅ។ ប៉ុន្តែនៅឆ្នាំ២០១៥នេះ [...]

យុវជន​ម្នាក់​ល្មោភ​​​រួម​រ័ក្ស​ឲ្យ​សម្លេង​ខ្លាំងៗ រង​ការ​បណ្ដេញ​ចេញ

យុវជន​ម្នាក់​ល្មោភ​​​រួម​រ័ក្ស​ឲ្យ​សម្លេង​ខ្លាំងៗ រង​ការ​បណ្ដេញ​ចេញ

ជារៀងរាល់យប់ និងពេលខ្លះទាំងកណ្ដាលថ្ងៃចេស យុវជនល្មោភកាមម្នាក់ បានបង្ករឿងហេតុ ដ៏គួរឲ្យហួសចិត្ត សម្រាប់​អ្នករស់នៅ ជិតខាងរបស់ខ្លួន។ នោះគឺយុវជនយើង បានបង្ហោះដៃគូរួមភិសម័យ​របស់ខ្លួន ឲ្យឡើងថានសួគ៌៧ជាន់ ជា​មួយ​នឹងសម្រែកថ្ងូរ ដ៏អស្ចារ្យ ដែលធ្វើឲ្យអ្នករស់នៅជិតខាង ក្នុងសង្កាត់ទី១៦ នៃរដ្ឋធានីប៉ារីស អត់ទ្រាំមិនក្ដៅ​ក្រហាយ​មិន​បាន។ នេះបើតាមការផ្សាយដឹង ពីសារព័ត៌មានបារាំង «Le Parisien» ផ្សាយក្នុងសប្ដាហ៍កន្លងទៅ។

អ្នកជិតខាងម្នាក់ បានថ្លែងប្រាប់សារព័ត៌មានខាងលើថា៖ «ខ្ញុំមិនដឹងថា វាកំពុងសម្ដែងតួអង្គ ក្នុងវគ្គកាម៉ាស៊ូត្រា (Kama​-sutra ជាគម្ពីរួមរ័ក្សដ៏ល្បី របស់ប្រទេសឥណ្ឌា) នោះទេ តែខ្ញុំឮសម្លេង សឹងតែរាល់យប់ គឺអត់លួសពេលសោះ តែម្ដង»។

អ្នកជិតខាងម្នាក់ទៀត បានរាយការណ៍ដែរថា មានយុវតីស្អាតៗ ពីប្រទេសអ៊ឺរ៉ុបខាងកើត មកកាន់ផ្ទះយុវជននោះ បន្ត​កន្ទុយ​គ្នាជាប់មិនដែលដាច់ឡើយ។ ហើយមិនត្រឹមតែសម្លេងទេ [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...