ខ្ចីឡានមិនសង កាត់យកដី ម្ចាស់ដីប្រកែក ម្ចាស់ឡានប្រើអំណាច
នេះជាករណីមួយ ក្នុងចំណោមករណី ប្រហាក់ប្រហែលនេះជាច្រើន ដែលកើតមាន នៅកម្ពុជា។ ពលរដ្ឋម្នាក់រស់នៅ ក្នុងភូមិកោះក្របី១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានរងនូវការគម្រាមកំហែង ជាបន្តបន្ទាប់ ពីម្ចាស់លុយ ក្នុងការបង្កើត ឲ្យមានលិខិត ឬកិច្ចសន្យានានាជាច្រើន ព្រោះតែឲ្យទទួលស្គាល់ថា ខ្លួនបានខ្ចីប្រាក់ ចំនួនបីម៉ឺនដុល្លា ជាថ្នូនឹងរថយន្តមួយគ្រឿង។
អ្នកស្រី ហ៊ីង យ៉ាង អាយុ៦៤ឆ្នាំ ដែលជាភាគីរងការគម្រាមនោះ បានរៀបរាប់ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ថាអ្នកស្រីកំពុងរងទុក្ខវេទនា ព្រោះនាយទាហារ ថានៈផ្កាយពីរមួយរូប រួមជាមួយមន្ត្រីមួយចំនួន នៃអាជ្ញាធរមូលដ្ឋាន បានមកធ្វើការកំទេចផលដំណាំ និងធ្វើរបងព័ទ្ធយកដី ដែលគាត់កំពុងរស់នៅសព្វថ្ងៃ។ អ្នកស្រី បានថ្លែងទាំងទឹកភ្នែកថា ដីរបស់អ្នកស្រីនេះ មិនត្រូវបានអ្នកស្រីលក់ ឬប្រគល់ទៅឲ្យឈ្មោះ អ៊ូ បុប្ផា (ប្រពន្ធ លោក ឡេង កឿន នាយរងសេនាធិការបញ្ជាការ [...]