ដំណោះស្រាយ៣របស់រដ្ឋាភិបាល ចំពោះការប៉ះទង្គិចនៅព្រំដែន
រហូតមកដល់ម៉ោងនេះ រដ្ឋាភិបាលកម្ពុជា នៅមិនទាន់មានប្រតិកម្មជាផ្លូវការ ឬចេញជាសេចក្ដីថ្លែងការណ៍អ្វីនៅឡើយ ទាក់ទងនឹងការប៉ះទង្គិច វាយតប់គ្នា រវាងពលរដ្ឋកម្ពុជា និងវៀតណាម កាលពីថ្ងៃអាទិត្យ ទី២៨ ខែមិថុនា ឆ្នាំ២០១៥ ក្នុងចំណុចភូមិឆ្លក ឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្ត ស្វាយរៀង ខណៈពេលពលរដ្ឋកម្ពុជា ប្រមាណជាង១០០នាក់ បានប៉ុនប៉ង ចូលទៅមើលបង្គោលព្រំដែន លេខ២០៣។
ដើម្បីតបនឹងការរិះគន់ ដែលនិយាយថា រដ្ឋាភិបាលកម្ពុជា ហាក់ដូចជានៅស្ងៀមស្ងាត់ នៅចំពោះករណីនេះ លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ទីស្តីការគណរដ្ឋមន្រ្តី បានថ្លែងពន្យល់ថា រដ្ឋាភិបាលបានត្រៀមដំណោះស្រាយ ចំនួន៣រួចជាស្រេច។ លោកបានថ្លែងប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៥នេះ ថាដំណោះស្រាយទាំងបីនោះ រួមមាន៖
ទី១) កម្ពុជាមិនឲ្យបូរណៈភាពរាងកាយ របស់ប្រជាពលរដ្ឋខ្លួន ត្រូវបានទទួលការវាយដំ [...]