Posts by "អ៊ុម វ៉ារី"

កម្ពុជា៖ ស្វាគមន៍​ការ​មិន​យក​ពន្ធដី តែ​ត្រូវ​មាន​«ចំណាត់​ថ្នាក់​ដី»ឲ្យ​ច្បាស់​លាស់

កម្ពុជា៖ ស្វាគមន៍​ការ​មិន​យក​ពន្ធដី តែ​ត្រូវ​មាន​«ចំណាត់​ថ្នាក់​ដី»ឲ្យ​ច្បាស់​លាស់

ការមិនយកពន្ធដីធ្លី របស់ប្រជាកសិករ មានគោលបំណងចូលរួមចំណែក កាត់បន្ថយភាពក្រីក្រ និងជំរុញជីវភាព របស់ពួក​គាត់ អោយមានភាពប្រសើរឡើង។ នេះជាការលើកឡើងរបស់ នាយករដ្ឋមន្រ្តីកម្ពុជា កាលពីថ្មីៗនេះ នៅខេត្ត​តាកែវ។ ការលើកឡើងនេះ ធ្វើអោយមានការគាំទ្រ ពីអ្នកវិភាគសង្គម និងអ្នកនយោបាយ ប៉ុន្តែអ្នក​ទាំង​នោះយល់ថា ត្រូវមានចំណាត់ថ្នាក់ដី មួយឲ្យបាន ច្បាស់លាស់ ដើម្បីជៀសវាងការបាត់បង់ នូវចំណូលថវិកាជាតិ បញ្ហា​ទំនាស់ដីធ្លី និងទុកដីអោយទំនេរ មិនអភិវឌ្ឍន៍។


ដីមួយកន្លែងនៅខេត្តកំពង់ស្ពឺ ។ រូបថត MONOROOM.info/ ជា ប៊ុនធឿន

កាលពីថ្ងៃទី៣១ ធ្នូ ឆ្នាំ២០១២ លោក ហ៊ុន សែន បានប្រកាសថា អំឡុងពេលដែលលោកធ្វើ ជានាយករដ្ឋមន្ត្រី ពន្ធដីនឹង​មិនត្រូវបានយក [...]

ក្តីសង្ឃឹមថ្មី​ក្នុង​ឆ្នាំ២០១៣៖ កម្មករ-កម្មការិនី នឹង​អាច​រស់​បាន​សមរម្យ?

ក្តីសង្ឃឹមថ្មី​ក្នុង​ឆ្នាំ២០១៣៖ កម្មករ-កម្មការិនី នឹង​អាច​រស់​បាន​សមរម្យ?

ក្រុមការងារទំនាក់ទំនងវិជ្ជាជីវៈ ដែលជាក្រុមការងារចម្រុះ បង្កើតឡើងដោយរដ្ឋាភិបាល បានចេញផ្សាយនូវ សេចក្តី​ប្រកាសព័ត៌មានមួយ ដោយអំពាវនាវឲ្យក្រុមសហជីព និងកម្មករកាត់ដេរទាំងអស់ បន្តធ្វើការជាធម្មតាវិញ កាលពីថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ២០១២។ ក្រុមកាងារខាងលើ សន្យាថា នឹងធ្វើការចចារ ដើម្បីតម្លើងប្រាក់បៀវត្ស មួយសមរម្យដល់កម្មករ។


កម្មករ និងកម្មការិនី ជួបប្រជុំគ្នាធ្វើបាតុកម្មអហឹង្សា នៅទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី៣០ធ្នូឆ្នាំ២០១២។
រូបថត MONOROOM.info/ O.Vary។

ប្រធានសម្ព័ន្ធសហជីពកម្ពុជា លោកស្រី យ៉ាង សុភ័ណ្ឌ បានទទួលសាទរ ទៅនឹងសេចក្តីប្រកាសព័ត៌មាន របស់លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា [...]

កម្មករ​ជាង​២០០​នាក់​ ​ធ្វើ​បាតុកម្ម​អហិង្សា ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល

កម្មករ​ជាង​២០០​នាក់​ ​ធ្វើ​បាតុកម្ម​អហិង្សា ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល

ក្រុមកម្មករដឹកនាំដោយ ប្រធានសម្ព័ន្ធសហជីពកម្ពុជាលោកស្រី យ៉ាង សុភ័ណ្ឌ និងលោក រ៉ុង ឈុន បានជួបជុំធ្វើបាតុកម្ម នៅលើទីលានប្រជាធិបតេយ្យ មុននឹងធ្វើការជ្រើសរើសតំណាងកម្មករម្ភៃនាក់ ដើរដង្ហែរជាក្បួនអហិង្សាមួយ ក្នុងគោល​បំណងទាមទារឲ្យមានការដំឡើងប្រាក់ឈ្នួលជូនកម្មករ និយោជិត  ។


តំណាងកម្មករប្រមាណជាជាង១០នាក់ ត្រូវបានអនុញ្ញាតិអោយដើរ យកញាតិទៅដាក់
តាមស្ថាប័នទាក់ទងមួយចំនួន។ រូបថត MONOROOM.info/ O.Vary។

ការជួបជុំ នាព្រឹកថ្ងៃអាទិត្យ ទី៣០ ខែធ្នូ ឆ្នាំ២០១២នេះ ​មានកម្មករចូលរួម ប្រមាណជា២៥០នាក់ ដោយមានកាន់​បដាផង​នោះ បានស្រែកបន្ទរ និងធ្វើសេចក្តីថ្លែងការណ៍ ស្ដីពីគោលបំណងរបស់ពួកគេ។ ការជួបជុំនោះ [...]

យ៉ោម បុប្ផា និង​ទឹម សាក់មុន្នី៖ មន្ត្រី​សិទ្ធិ​មនុស្ស​ថា ជា​សាលក្រម​គម្រាម​ការតវ៉ា​ដីធ្លី​នៅ​កម្ពុជា

យ៉ោម បុប្ផា និង​ទឹម សាក់មុន្នី៖ មន្ត្រី​សិទ្ធិ​មនុស្ស​ថា ជា​សាលក្រម​គម្រាម​ការតវ៉ា​ដីធ្លី​នៅ​កម្ពុជា

ជាសវនាការជំនុំជម្រះ លើសំណុំរឿងក្តីដាច់ដោយឡែកពីគ្នា ទាក់ទងករណីអ្នកស្រីយ៉ោម បុប្ផា ពីសំនុំរឿងបឹងកក់ និង​អ្នកស្រី ទឹម សាក់មុន្នី ពីសំនុំរឿងបុរីកីឡា ដោយតុលាការសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃពុធទី២៦ ខែធ្នូ កន្លងទៅ និងបានអូសបន្លាយបន្តរ រហូតដល់ព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១២ ។


ក្រុមអ្នកគាំទ្រជនជោប់ចោទទាំងពីរ បានធ្វើការទាមទារ នៅពីមុខតុលាការសាលាដំបូងរាជធានីភ្នំពេញ
កាលពីថ្ងៃទី២៦ធ្នូកន្លងទៅ។ រូបថត MONOROOM.info/ O.Vary។

ចៅក្រមតុលាការសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រម សម្រេចផ្តន្ទាទោស អ្នកស្រី យ៉ោម បុប្ផា អ្នកតវ៉ា​ដីធ្លីដ៏លេចធ្លោម្នាក់ នៅតំបន់បឹងកក់ ឲ្យជាប់ពន្ធនាគារ៣ឆ្នាំ [...]

ប៊ន សំណាង និងសុខ សំអឿន៖ ឃាតករ​សិប្បនិមិត្ត​ជា​ឃាតករ​ពិត បើ​តាម​សាលាឧទ្ធណ៍

ប៊ន សំណាង និងសុខ សំអឿន៖ ឃាតករ​សិប្បនិមិត្ត​ជា​ឃាតករ​ពិត បើ​តាម​សាលាឧទ្ធណ៍

សាលាឧទ្ធណ៍បានប្រកាស សាលក្រមដាក់ទោសម្នាក់២០ឆ្នាំដូចមុន លើជនជាប់ចោទ ប៊ន សំណាង និង សុខ សំអឿន នាព្រឹកថ្ងៃទី២៧ ខែធ្នូនេះ បន្ទាប់ពីបានបានបើកធ្វើសវនាការឡើងវិញ កាលពីថ្ងៃទី៧ ខែវិច្ឆិកា កន្លងមក ក្នុងសំណុំរឿង បាញ់សម្លាប់ លោក ជា វិជ្ជា។


លោកប៊ន សំណាង​ ក្រោយពេលប្រកាសសាលក្រមចប់ ត្រូវចាប់បញ្ជូនទៅឃុំខ្លួនវិញ។
រូបថត MONOROOM.info/ O.Vary

បន្ទាប់ពីលោក ជា វិជ្ជា ត្រូវបានបាញ់សម្លាប់ រហូតមកទល់នឹងពេលនេះ សមត្ថកិច្ចមិនទាន់រកភស្តុតាងជាក់លាក់ មក បង្ហាញតុលាការ ដើម្បីបញ្ជាក់ថា ជនជាប់ចោទប៊ន សំណាង និង សុខ សំអឿន ជាឃាតករពិតនៅឡើយ។ «ភាពពិត» ដែល​អ្នកផងមើលឃើញនោះ វាមិនមែនជា«យុត្តិធម៌» ដូចមាននៅក្នុងសាលក្រម របស់សាលាឧទ្ធរណ៍ដែលមាន [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...