ក្តីសង្ឃឹមថ្មី​ក្នុង​ឆ្នាំ២០១៣៖ កម្មករ-កម្មការិនី នឹង​អាច​រស់​បាន​សមរម្យ?

ក្រុមការងារទំនាក់ទំនងវិជ្ជាជីវៈ ដែលជាក្រុមការងារចម្រុះ បង្កើតឡើងដោយរដ្ឋាភិបាល បានចេញផ្សាយនូវ សេចក្តីប្រកាសព័ត៌មាន មួយដោយអំពាវនាវ ឲ្យក្រុមសហជីព និងកម្មករកាត់ដេរទាំងអស់ បន្តធ្វើការជាធម្មតាវិញ កាលពីថ្ងៃ ៣១ ធ្នូ ២០១២។ ក្រុមកាងារខាងលើ សន្យាថា នឹងធ្វើការចចារ ដើម្បីតម្លើងប្រាក់បៀវត្ស មួយសមរម្យដល់កម្មករ។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: January 04, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមការងារទំនាក់ទំនងវិជ្ជាជីវៈ ដែលជាក្រុមការងារចម្រុះ បង្កើតឡើងដោយរដ្ឋាភិបាល បានចេញផ្សាយនូវ សេចក្តី​ប្រកាសព័ត៌មានមួយ ដោយអំពាវនាវឲ្យក្រុមសហជីព និងកម្មករកាត់ដេរទាំងអស់ បន្តធ្វើការជាធម្មតាវិញ កាលពីថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ២០១២។ ក្រុមកាងារខាងលើ សន្យាថា នឹងធ្វើការចចារ ដើម្បីតម្លើងប្រាក់បៀវត្ស មួយសមរម្យដល់កម្មករ។


កម្មករ និងកម្មការិនី ជួបប្រជុំគ្នាធ្វើបាតុកម្មអហឹង្សា នៅទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី៣០ធ្នូឆ្នាំ២០១២។
រូបថត MONOROOM.info/ O.Vary។

ប្រធានសម្ព័ន្ធសហជីពកម្ពុជា លោកស្រី យ៉ាង សុភ័ណ្ឌ បានទទួលសាទរ ទៅនឹងសេចក្តីប្រកាសព័ត៌មាន របស់លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលបានសន្យាថា នឹងជួបពិភាក្សា ពីការតម្លើងប្រាក់ បៀវត្ស កម្មករកាត់ដេរ។ ប៉ុន្តែ មកទល់នឹងពេលនេះ ខាងលោកស្រីពុំទាន់ បានទទួលលិខិត ជាផ្លូវការណាមួយទាក់ទង និងការកោះប្រជុំនោះទេ ។ តែលោកស្រីបញ្ជាក់ថា ការប្រជុំនឹងធ្វើឡើង ក្នុងអំឡុងខែមករាដើមឆ្នាំនេះ ដោយត្រីភាគី គឺភាគី​ខាងរដ្ឋាភិបាល ភាគីសមាគម រោងចក្រកាត់ដេរ និងភាគីខាងសហជីព ។ « ប្រាក់ខែ កម្មករកាត់ដេរសព្វថ្ងៃ នេះគឺត្រឹម​តែ៦១ ដុល្លារ ជាប្រាក់ខែគោល ដែលមិនអាចឲ្យកម្មករ ចំណាយគ្រប់គ្រាន់លើការចាយវាយ ប្រចាំថ្ងៃបាននោះទេ ខណៈ​ដែលទំនិញ ចេះតែឡើងថ្លៃខ្ពស់ ជាលំដាប់ គ្រប់មុខនោះ » លោកស្រី អះអាង។

មេដឹកនាំសហជីពកម្ពុជារូបនេះ ក៏បានដាក់កំហិតថា បើសិនជាការចរចានោះ មិនឆ្លើយតបទៅនឹងការទាមទារ ១៥០ដុល្លារ ឬក៏ការតម្លើងប្រាក់បៀវត្ស ដែលមិនអាចទទួលយកបាន លោកស្រីនឹងបន្តរ ធ្វើបាតុកម្មទៀត នៅថ្ងៃទី១ឧសភា ខាងមុខ ដែលជាទិវាពលកម្មអន្តរជាតិ ។ បាតុកម្មតវ៉ានោះ នឹងគ្រោងជាទ្រង់ទ្រាយធំ គឺនៅទូទាំងប្រទេសតែម្តង។

ឯលោក សោម អូន ប្រធានសភាសម្ពន្ធ័ សហជីបជាតិកម្ពុជា លោកគាំទ្រ និងស្វាគមន៍ចំពោះលិខិតនោះ ។ លោកថា មុននឹងចេញលិខិតនេះ ខាងលោកក៏មាន ការពិភាក្សា មួយចំនួនជាមួយលោក អ៊ិត សំហេង និងបានធ្វើការស្ទាបស្ទង់មតិ ជាមួយសហជីពថ្នាក់ជាតិ មួយចំនួនទៀត ទាក់ទងនឹង ការតម្លើងប្រាក់ឈ្នួលនេះ ។ លោកបន្តថា បព្ហាប្រាក់ឈ្នួលនេះ ជាគោលការណ៍ នឹងត្រូវបាន លើកយកមកជជែកគ្នា ក្នុងរវាងបីឆ្នាំម្តង ពេលនេះដល់ពេល ដែលត្រូវពិភាក្សា ឡើងវិញ​ហើយ ។ ប្រធានសភាសម្ពន្ធ័រូបនេះ លើកឡើងថា ត្រូវមានការប្រជុំកំណត់ លើតួលេខមួយជាក់លាក់ ជាមួយ នឹង​សហពន្ធ័សហជីព ទាំង៨៥ នោះដើម្បីរៀបចំជាសំណើរមួយ ច្បាស់លាស់នូវ តម្លៃប្រាក់ឈ្នួល ដែលត្រូវទាមទា ។ គម្រោងនៃកិច្ចជួបចចារនេះ នឹងត្រូវបញ្ចប់ក្នុងពេលបីខែ បន្ទាប់យ៉ាងយូរ ។

ប្រធានសភាសម្ពន្ធ័នេះ សង្ឃឹមថា « ការតម្លើងប្រាក់ឈ្នួល នៅលើកនេះ អាចមានលទ្ធផលល្អជាងឆ្នាំមុនៗ តាមការ​គ្រោងទុក »

គួបញ្ជាក់ថា សេចក្តីប្រកាសចរចា តម្លើងប្រាក់បៀវត្ស ដល់កម្មករកាត់ដេរ ខាងលើនេះ បានធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ ក្រោយពីសហជីពកម្មករ របស់លោក រ៉ុង ឈុន និងអ្នកស្រី យ៉ាង សុភ័ណ្ឌ បានប្រមូលផ្តុំធ្វើបាតុកម្ម កាលពីថ្ងៃអាទិត្យ ទី៣០ ខែធ្នូ ឆ្នាំ២០១២ នៅទីលានប្រជាធិបតេយ្យ នាទីក្រុងភ្នំពេញ ។ គោលបំណង ដើម្បីទាមទារ តម្លើង ប្រាក់ឈ្នួល ដល់​កម្មករកាត់ដេរ ឲ្យបានរហូតដល់ ១៥០ ដុល្លារអាមេរិក សម្រាប់ឆ្នាំ២០១៣ នេះ។

កាលពីចុងឆ្នាំ២០១១ រដ្ឋាភិបាលបានសម្រេច បន្ថែមនូវប្រាក់បៀវត្ស សម្រាប់ថែទាំសុខភាពកម្មករ ក្នុងរោងចក្រ កាត់ដេរ​សម្លៀកបំពាក់ និងស្បែកជើង ចំនួន៥ដុល្លារ ក្នុងមួយខែ ដែលនាំឲ្យប្រាក់ខែកម្មករ កើនដល់៦១ដុល្លារអាមេរិក រហូតដល់​បច្ចុប្បន្ន ។ ក្រុមកម្មករ ដែលដឹកនាំដោយសហជីព បានបន្តធ្វើបាតុកម្ម ជាហូហែររៀងមក ដើម្បីទាមទាដំឡើងប្រាក់ខែ និងប្រាក់បន្ទាប់បន្សំ ផ្សេងៗទៀត ឲ្យស្របតាមទំនិញ ទីផ្សារនាពេលបច្ចុប្បន្ននេះ។

យោងតាមសេចក្តីប្រកាសព័ត៌មាន ចុះហត្ថលេខាដោយលោក អ៊ិត សំហេង ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២ ក្រុមការងារនេះ និងគណៈកម្មការប្រឹក្សាការងារ នឹងរៀបចំកិច្ចប្រជុំ លើប្រាក់បៀវត្សអប្បបរមា របស់កម្មករ នាពេលខាងមុខនេះ៕

---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី០៣ មករា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...