មជ្ឈមណ្ឌលសិទ្ធិមនុស្ស៖ បើកយុទ្ធនាការស្វែងរក«សម្លេងសេរីភាព» សម្រាប់យ៉ោម បុប្ផា
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) បានចេញសេចក្តីប្រកាសព័ត៌មាន នាថ្ងៃទី២៣នេះ ដើម្បីសម្ពោធយុទ្ធនាការ«សម្លេងសេរីភាព» គាំទ្រសកម្មជនសិទ្ធិដីធ្លី អ្នកស្រី យ៉ោម បុប្ផា ដែលកំពុងជាប់ពន្ធនាគារ និងស្នើសុំឲ្យមានការដោះលែងជាបន្ទាន់។
រូបភាពថតពីអេក្រង់នៃគេហទំព័ររបស់មជ្ឈមណ្ឌលសិទ្ធិមនុស្ស។
សេចក្តីប្រកាសព័ត៌មានបន្តថា ប្រជាពលរដ្ឋទាំងអស់ អាចផ្ញើរសារជាសម្លេង ឬហៅតាមទូរសព្ទ័ មកកាន់ ម.ស.ម.ក ដើម្បីចូលរួមគាំទ្រអ្នកស្រីយ៉ោម បុប្ផា។ សម្លេង ឬសារទាំងនោះ នឹងត្រូវបានចាក់ផ្សាយ លើរលកធាតុអាកាសវិទ្យុ អែហ្វអឹម ១០៥ វេលាម៉ោង១១.០០ ដល់ម៉ោង១២.០០ថ្ងៃត្រង់ ពីថ្ងៃអង្គារ ដល់ថ្ងៃព្រហស្បតិ៍ រហូតអ្នកស្រីត្រូវបានដោះលែង។
ជាមួយគ្នានេះដែរ ក៏មានការដាក់បង្ហាញផ្ទាំងបដា រាប់ចំនួនថ្ងៃនៃការជាប់ពន្ធនាគារ [...]