ជំនួបរវាងគណបក្សទាំងពីរ ជាអាទិភាពទីមួយមុនថ្ងៃបាតុកម្ម ?
ភ្នំពេញ៖ តាមប្រវត្តិសាស្រ្តនៃការបោះឆ្នោតកន្លងមក ជាចុងក្រោយត្រូវតែជួបគ្នា ដោយខានមិនបានរវាងគណបក្សទាំងពីរ ទោះបីជាជំនួបក្នុងកំរិតណាក៏ដោយ ឲ្យតែមានទិសដៅ ដើម្បីស្វែងរកដំណោះស្រាយមួយជាក់លាក់ ពីវិបត្តិនយោបាយផ្នែកការបោះឆ្នោតនេះ។ សូមអានការបកស្រាយរបស់ នាយកអង្គការក្រៅរដ្ឋាភិបាលចំនួនពីរ ដែលធ្វើការយ៉ាងជិតស្និត ទាក់ទងនឹងការបោះឆ្នោត នៅកម្ពុជា។
លោកកឹម សុខា (ឆ្វេង) ចាប់ដៃលោក សម រង្ស៊ី នៅចំពោះមុខអ្នកគាំទ្ររាប់ពាន់នាក់ថ្ងៃទី០៦ខែសីហា នៅទីលានប្រជាធិបតេយ្យ។ (រូបថត គណបក្ស)
«បើគ្មានជំនួបក្នុងការពិភាក្សាគ្នានោះទេ ខ្មែរអាចដើរជាន់ដានចាស់ ដែលធ្វើឲ្យមានអរិយភាពជាមួយគ្នា» នោះជាការលើកឡើង របស់លោក ហង្ស ពុទ្ធា នាយកប្រតិបត្តិរបស់អង្គការមួយឈ្មោះថា គណកម្មាការអព្យាក្រិត្យ [...]