Posts by "អ៊ុម វ៉ារី"

បក្សប្រជាជន ឯកភាព​ឲ្យ​មាន​គណៈកម្មការ​ចម្រុះ​ឯករាជ្យ​ នៃ​ការ​បោះឆ្នោត​

បក្សប្រជាជន ឯកភាព​ឲ្យ​មាន​គណៈកម្មការ​ចម្រុះ​ឯករាជ្យ​ នៃ​ការ​បោះឆ្នោត​

ក្នុងរយៈពេលជាងពីរម៉ោង នៃកិច្ចប្រជុំបច្ចេកទេស នៃតំណាងគណបក្រប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ កាលពីព្រឹកថ្ងៃទី១៨ ខែកុម្ភៈនេះ បានបង្ហាញនូលទ្ធផលចំបងមួយគឺ ការដាក់ឲ្យមានការត្រួតពិនិត្យ និងយន្តការ​គ្រប់​គ្រងនៃដំណើរការលើប្រព័ន្ធបោះឆ្នោត តាមរយៈការ«បង្កើតឲ្យមានគណៈកម្មការចម្រុះ» ដែលមាន​សមាសភាព​ស្មើគ្នា។


លោក ព្រំ សុខា (ខាងឆ្វេង) និងលោក សុន ឆៃ ថ្លែងទៅកាន់អ្នកសារព័ត៌មាន បន្ទាប់បីកិច្ចប្រជុំថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O. Vary)

កិច្ចប្រជុំបច្ចេកទេស -ការបង្កើតឲ្យមានគណៈកម្មការចម្រុះសម្រាប់សិក្សា និងរៀបចំក្របខណ្ឌកែទម្រង់​ការ​បោះ​ឆ្នោតនាពេលខាងមុខ នឹងមានរូបរាង ដោយឈរលើគោលការលិទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ [...]

ក្រុម​សន្តិសុខ​«ក្រុង» វាយ​ក្មេង​ប្រុស​លក់​ដូង​បែក​ក្បាល នៅ​បូរី​កីឡា

ក្រុម​សន្តិសុខ​«ក្រុង» វាយ​ក្មេង​ប្រុស​លក់​ដូង​បែក​ក្បាល នៅ​បូរី​កីឡា

ព្រឹត្តិការណ៍នៃការប្រើប្រាស់នូវអំពើហិង្សាជាថ្មី ដោយក្រុមអាជ្ញាធរសាធារណៈ និងក្រុមសណ្តាប់ធ្នាប់ ទៅលើអតីត​អ្នកបុរីកីឡា នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈនេះ បានធ្វើក្មេងប្រុសជាអនីតិជនអ្នកលក់ដូងម្នាក់បែកក្បាលឈាមដាបមុខ។


ក្មេងប្រុសលក់ដូង ដែលត្រូវបានវាយឲ្យបែកក្បាល នៅបូរីកីឡា ថ្ងៃទី១៤ ខែកុម្ភះឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O. vary)

វាយតប់ - ការបណ្តេញ អតីតអ្នកបូរីកីឡាដោយជោគជ័យ ចេញពីអាគារទីប្រាំបួន ដែលកំពុងសាងសង់​មិន​ទាន់​រួច​រាល់ជាស្ថាពរនេះ ក៏បានធ្វើស្រីបួននាក់រងរបួសធ្ងន់ ក្នុងនោះម្នាក់មានផ្ទៃពោះជាងប្រាំបីខែ និងជាង១០នាក់ទៀត​របួសស្រាល។ ពិសេសមានក្មេងប្រុសជាអនីតិជនម្នាក់ ដែលលក់ដូងជាប្រចាំនៅទីនោះ ត្រូវបានរងរបួសដោយ​សារ​ក្រុមសន្តិសុខ [...]

អ្នកបូរីកីឡា ស្នើ​ឲ្យ​សាលា​រាជធានី​បន្តរ​សង់​អាគារ តាម​ការ​សន្យា (P)

អ្នកបូរីកីឡា ស្នើ​ឲ្យ​សាលា​រាជធានី​បន្តរ​សង់​អាគារ តាម​ការ​សន្យា (P)

«យើងមិនត្រូវការនូវជម្រកបណ្តោះអាសន្នទេ អ្វីដែលយើងត្រូវការគឺជាជំរករស់នៅយ៉ាងពិតប្រាកដ។ (...) តើជំរឿន​ឯកសារអ្វីទៀត តើឲ្យពួកខ្ញុំជំរឿនប៉ុន្មានដងទៀត ជាងពីរឆ្នាំមកហើយនេះ។ យើងត្រូវការឲ្យសង់អាគារ​ទីប្រាំបួន ទីដប់ មិនអាចបន្តររស់នៅលើគំនរសម្រាមតទៅទៀតបានទេ។» នេះជាការលើកឡើងរបស់ប្រជារងគ្រោះខាងដីធ្លី អ្នកស្រី ញឹម សុឃៀង បន្ទាប់ពីមានការសម្រុកចូលវាស់វែងដី ដោយគ្មានការជូនដំណឹងរបស់ក្រុមហ៊ុន ដែលដឹកនាំ​ដោយ​អាជ្ញាធរមូលដ្ឋាន​ថ្នាក់ក្រោម និងក្រោយពីពួកគាត់សម្រុកចូលក្នុងអាគារទីប្រាំបួន កាលពីព្រឹកថ្ងៃទី១២ ខែកុម្ភៈ​នេះ។


ជ្រុងមួយនៅតំបន់បូរីកីឡា។ (រូបថត ឯកសារ)

សិទ្ធិ និងលំនៅដ្ឋាន - ក្រោយពីមានការចុះវាស់វែង [...]

មេ​បញ្ជាការ​បឹង​ប្រាំ ថ្លែង​ពី​ដើម​ទង​នៃ​ជម្លោះ​ដីធ្លី​ក្រោយ​សមាហរណកម្ម

មេ​បញ្ជាការ​បឹង​ប្រាំ ថ្លែង​ពី​ដើម​ទង​នៃ​ជម្លោះ​ដីធ្លី​ក្រោយ​សមាហរណកម្ម

ដោយភាពចម្រូងចម្រាស់នៃបញ្ហាដីធ្លីក្នុងឃុំបឹងប្រាំ ក្នុងឆ្នាំ២០០៥ បន្ទាប់ពីរាជរដ្ឋាភិបាលបង្កើតនូវឃុំថ្មីមួយនេះ។ ជាមួយនឹងការបែងចែកដីសម្បទានសង្គមកិច្ច ទៅដល់ប្រជាពលរដ្ឋមួយចំនួនផ្សេងទៀតនោះ ក៏បានធ្វើឲ្យមាន​ប្រជាពលរដ្ឋចំណូលស្រុកជាច្រើន សម្រុកចូលកាន់កាប់ដី ដែលមានម្ចាស់កម្មសិទ្ធិ និងគ្រប់គ្រងតាំងពីឆ្នាំ១៩៩៨​មក។


រនាំងដាក់ឃាំងផ្លូវលំ និងមានរោងទាហានយាម (ខាងឆ្វេងដៃ) នៅឃុំបឹងប្រាំ ស្រុក បវេល ខេត្តបាត់ដំបង។ (រូបថត ឯកសារ)

សម្ភាស - ជិតដប់ឆ្នាំមកហើយ ដែលប្រជាពលរដ្ឋមួយចំនួនធំត្រូវបានរស់នៅដោយភាពរងារ (គ្មានកម្មសិទ្ធិដី) ដោយ​ការលំបាក(ភាពក្រ) ព្រោះតែអាជ្ញាធរ រឹបអូសដីយកលក់ទៅឲ្យពលរដ្ឋចំណូលស្រុកថ្មី ជាមួយនឹងការផ្តល់កម្មសិទ្ធិ​ដល់​ពួកគាត់(អ្នកថ្មី)ទៀតផង។ [...]

របាយការណ៍​ពី​ឃុំ​បឹង​ប្រាំ៖ អ្នក​មាន​ដី​គ្មាន​ប្លង់ ឯ​អ្នក​មាន​ប្លង់​គ្មាន​ដី

របាយការណ៍​ពី​ឃុំ​បឹង​ប្រាំ៖ អ្នក​មាន​ដី​គ្មាន​ប្លង់ ឯ​អ្នក​មាន​ប្លង់​គ្មាន​ដី

«អ្នកមានប្លង់អត់ដី អ្នកមានដីអត់ប្លង់។ (…) ពួកខ្ញុំកំពុងអាស្រ័យផល គេមិនបានធ្វើប្លង់ឲ្យទេ គេបែរជាធ្វើឲ្យ​អ្នក​ដែល​គ្មានដី។ ដីសម្បទានសង្គមកិច្ចរបស់រដ្ឋ(វា) ប៉ះពាល់នឹងដីរបស់ប្រជាពលរដ្ឋ។ (…) ប្រជាពលរដ្ឋ​អាស្រ័យផលនៅ​កន្លែងណា គឺចង់រស់នៅកន្លែងនោះ»។ នេះជាការលើកឡើងរបស់តំណាងប្រជាពលរដ្ឋឈ្មោះ អ៊ុល យ៉ាន់ ភូមិបឹង​ប្រាំ អតីតអ្នកឃុំអំណិលប្រាំដើម។


រូបភាពរបស់ លោក សុធន ពីឃុំបឹងប្រាំ បង្ហាញពីក្រុមការងារកំពុងចុះអង្កេតមើលដីធ្លី នៅទីនោះ។

សិទ្ធិដីធ្លី - «អ្នកមានកម្មសិទ្ធិ គ្មានដីធ្លី និងអ្នកមានដីធ្លី បែរជាគ្មានកម្មសិទ្ធិទៅវិញ» នេះជាការត្អូញត្អែររបស់លោក អ៊ុល យ៉ាន់ តំណាងពលរដ្ឋទាំង១៩២ គ្រួសារ ក្នុងឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...