បក្សសង្គ្រោះជាតិ៖ សមាសភាព គ.ជ.ប ត្រូវតែថ្មីទាំងអស់
នយោបាយ - ភាពជាប់គាំងនយោបាយក្រោយការបោះឆ្នោត ព្រោះតែគណបក្សសង្គ្រោះជាតិ មិនអាចទទួលយកលទ្ធផល ដែលបានប្រកាស ឬរៀបចំដោយ គ.ជ.ប ក្រោយការបោះឆ្នោតនោះទេ។ បក្សប្រឆាំងបានចាត់ទុកលទ្ធផល នៃការបោះឆ្នោតកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣កន្លងមក ជាការក្លែងបន្លំ ដោយមន្រ្តីមានអំណាចមួយចំនួន ក្នុង គ.ជ.ប។
មន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក រស់ សួរ បានបញ្ជាក់ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នាល្ងាចថ្ងៃទី២៥ ខែកក្កដានេះថា ពេលនេះគណបក្សកំពង់ធ្វើការរៀបចំឯកសារ និងជ្រើសរើសសមាសភាពមន្រ្តីចំនួនបីរូប ថែមទៀត ក្រៅពីលោក គួយ ប៊ុនរឿន ដើម្បីដាក់ទៅរដ្ឋសភាដើម្បីអនុម័ត ក្រោយពេលតំណាងរាស្រ្តបក្សសង្គ្រោះជាតិ ចូលកាន់តំណែងជាផ្លូវការ។
លោកបន្តថា ជាពិសេសជាងនេះទៅទៀតនោះ គណបក្សសង្គ្រោះជាតិបានគិតគូរហើយ [...]