អេហ្សីប៖ អំពាវនាវ​ទាំង​អ្នក​គាំទ្រ និង​ប្រឆាំង ធ្វើ​បាតុកម្ម នៅ​មុខ​វិមាន​ប្រធានាធិបតី

ក្រុមបងប្អូនមូស្លីម ដែលជាប្រភពដើមរបស់លោក មហាមេដ ម៉ូរស្សី (Mohamed Morsi) និង«កម្លាំងពលរដ្ឋ» ផ្សេងទៀត បានអំពាវនាវ អោយមានការប្រមូលផ្ដុំគ្នា ដើម្បីការពារភាពស្របច្បាប់របស់ ប្រមុខរដ្ឋរបស់ពួកគេ ហើយព្រមទាំងដើម្បីប្រឈមមុខ ទៅនឹងពួកអ្នកដែលចង់«បង្ខំអោយគេធ្វើតាមគំនិតរបស់ខ្លួន» តាមកំលាំងបាយ។ នេះជាការប្រកាសរបស់ អ្នកនាំពាក្យ ស្និតនឹងក្រុមនិយមអ៊ីស្លាម ម៉ាមូដ ហ្គូស្លាន់ (Mahmoud Ghozlan) នៅក្នុងសេចក្ដីប្រកាសមួយ របស់លោក។
Loading...
  • ដោយ: កេសរ កូល
  • កែប្រែចុងក្រោយ: December 05, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បណ្ដាអ្នកមានសមាណចិត្ត ទាំងគាំទ្រ និងទាំងប្រឆាំង នឹង លោកមហាមេដ ម៉ូរស្សី ប្រធានាធិបតី និយមអ៊ីស្លាម របស់ប្រទេស​អេហ្សីប បាន​ធ្វើការអំពាវនាវនៅថ្ងៃពុធទី៥ធ្នូនេះ ដើម្បីធ្វើបាតុកម្ម នៅមុខវិមានប្រធានាធិបតី ក្នុងខណៈពេលដែលស្ថានភាព កំពុងតឹងតែង​ស្រាប់ រវាងគូបដិបក្ខទាំងសងខាង។


ក្រុមអ្នកគាំទ្រ លោកប្រធានាធិបតី និយមអ៊ីស្លាម កំពុងរៀបចំសូត្រធម៌ នៅពីមុខវិមានប្រធានាធិបតី។ រូបថត Xinhua/STR។

ក្រុមបងប្អូនមូស្លីម ដែលជាប្រភពដើមរបស់លោក មហាមេដ ម៉ូរស្សី  (Mohamed Morsi) និង«កម្លាំងពលរដ្ឋ» ផ្សេងទៀត បាន​អំពាវនាវ អោយមានការប្រមូលផ្ដុំគ្នា ដើម្បីការពារភាពស្របច្បាប់របស់ ប្រមុខរដ្ឋរបស់ពួកគេ ហើយព្រមទាំងដើម្បីប្រឈមមុខ ទៅ​នឹងពួកអ្នកដែលចង់«បង្ខំអោយគេធ្វើតាមគំនិតរបស់ខ្លួន» តាមកំលាំងបាយ។ នេះជាការប្រកាសរបស់ អ្នកនាំពាក្យ ស្និតនឹង​ក្រុម​និយមអ៊ីស្លាម ម៉ាមូដ ហ្គូស្លាន់ (Mahmoud Ghozlan) នៅក្នុងសេចក្ដីប្រកាសមួយ របស់លោក។

រីឯអ្នកនាំពាក្យ របស់ក្រុមរណសិរ្យជាតិ ដើម្បីយុត្តិធម៌និង ប្រជាធិបតេយ្យ លោក មហាមេដ វាឃីដ (Mohamed Waked) តំណាង​ម្នាក់នៃក្រុមអ្នកប្រឆាំងឯណោះវិញ បាននិយាយប្រាប់ទីភ្នាក់ងារពត៌មានបារាំង អាអេហ្វប៉េថា «ពួកអ្នកដែលបានប្រមូលផ្ដុំគ្នា ជា​ច្រើនពាន់ម៉ឺននាក់ កាលពីថ្ងៃអង្គារម្សិលមិញ នៅពីមុខវិមានប្រធានាធិបតី (ក្នុងសង្កាត់ អែលីយ៉ូប៉ូលីស)នោះ បានអំពាវនាវសាជាថ្មី ដើម្បីធ្វើបាតុកម្ម។»

លោកបានប្រកាសថា «វាបានព្រមព្រៀងរួចហើយ រួមជាមួយនឹងកម្លាំងបដិវត្តន៍ ថានឹងធ្វើបាតុកម្មនេះ នៅមុខវិមានប្រធានាធិបតី។ បើបងប្អូនមូស្លីម មិនវាយប្រហាយើងទេ នោះមិនជាអីទេ។ តែប្រសិនបើមិនមែនអញ្ចឹងទេ យើងនឹងថាលោក ម៉ូរស្សី ជាអ្នកទទួល​ខុសត្រូវ។»

ក្រុមអ្នកប្រឆាំង បានបរិហាពីការកេងចំណេង នៃអំណាច ហើយបានសុំអោយមានការដកចេញ នូវក្រិត្យមួយ ដែលបាន​អនុញ្ញាតិ​អោយលោក ម៉ូរស្សី អាចពង្រីកឥទ្ធិពលរបស់ខ្លួន និងអាចធ្វើសេចក្ដីសម្រេចចិត្ត នៅក្រៅការត្រួតពិនិត្យ នៃប្រព័ន្ធតុលាការ។

ពួកគេបានតវ៉ាដូចគ្នាដែរ ប្រឆាំងនឹងគម្រោងមួយ នៃរដ្ឋធម្មនុញ្ញ ដែលត្រូវបានដាក់អោយធ្វើប្រជាមតិ នៅថ្ងៃទី ១៥ធ្នូខាងមុខ ដោយ​គិតប្រមាណថា វានឹងអាចបើកទ្វា ទៅរកការអនុវត្តយ៉ាងតឹងតែង នៃច្បាប់និយមសាសនាអ៊ីស្លាម ហើយមិនបានធានាអោយ​បាន​ល្អិតល្អន់ ពីមូលដ្ឋានគ្រឹះនៃច្បាប់។

សូមបញ្ជាក់ឡើងវិញថា កាលពីការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ក្នុងខែមិថុនាកន្លងទៅ អ្នកនិយមអ៊ីស្លាមក្នុងប្រទេស​អេហ្សីប បានជ្រើសរើស លោក មហាមេដ ម៉ូរស្សី រូបនេះ ដើម្បីក្លាយជាប្រធានាធិបតីតំបូងគេ​ ដែលមិនចេញពីកងទ័ព។

សូមអានអត្ថបទមុន របស់មនោរម្យព័ងអាំងហ្វូ ដោយចុចនៅលើទីនេះ

អ្នកនិយមអ៊ីស្លាមទាំងនោះ បានសង្កត់ធ្ងន់ថា ការពង្រឹងអំណាច​ របស់លោក ម៉ូរស្សី គឺក្នុងគោលបំណងពន្លឿន កំណែរទម្រង់​របស់​ប្រទេស ទៅរកលទ្ធិប្រជាធិបតេយ្យ និងបញ្ឈប់អោយមានការ ជជីកសួរនៃរដ្ឋធម្មនុញ្ញ ដែលតម្រូវអោយសុំអោយមានការកាត់ក្ដី ពីសំណាក់អ្នកបោះឆ្នោតនោះ៕

------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]monoroom.info
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...