Posts tagged as "UN"

តម្លាភាព​អន្តរជាតិ​ស្នើ​អាជ្ញាធរ​ខ្មែរ​ បញ្ឈប់​ការយាយី​សង្គម​ស៊ីវិល

តម្លាភាព​អន្តរជាតិ​ស្នើ​អាជ្ញាធរ​ខ្មែរ​ បញ្ឈប់​ការយាយី​សង្គម​ស៊ីវិល

អង្គការ«តម្លាភាពអន្តរជាតិ» ហៅជាភាសាអង់គ្លេស ថា«Transparency International» បានសម្ដែង​ការ​ព្រួយបារម្ភ​របស់​ខ្លួន​យ៉ាង​ជ្រាលជ្រៅ នៅចំពោះការកើនឡើង នៃនូវការជ្រៀតជ្រែក​ផ្នែកនយោបាយ ក៏ដូច​ជា​ការ​សម្លុតគម្រាមកំហែង ទៅលើសកម្មជនសិទ្ធិមនុស្ស និងសកម្មជនប្រឆាំង​អំពើ​ពុក​រលួយ។ នេះ​ជា​ការ​ប្រកាស របស់អ្នកស្រី អេឡេណា ប៉ង់ហ្វីឡូវ៉ា (Elena Panfilova) អនុប្រធានក្រុមប្រឹក្សាភិបាល របស់​អង្គការ​តម្លាភាព​អន្តរជាតិ ដែល​មាន​ជំនាញ ខាងតាមឃ្លាំមើល​អំពើពុករលួយ នៅគ្រប់ជ្រុងជ្រោយទាំងអស់ នៃពិភពលោក។

មន្ត្រីសិទ្ធិមនុស្សចំនួន៤រូប របស់សមាគមការពារសិទ្ធិមនុស្សក្នុងស្រុកមួយ ឈ្មោះ អាដហុក (ADHOC) [...]

ហ៊ុន សែន៖ ទោះ​ម៉ែ​អភ័យឯក​សិទ្ធិ ឪ​អភ័យឯក​សិទ្ធិ​ក៏ដោយ!

ហ៊ុន សែន៖ ទោះ​ម៉ែ​អភ័យឯក​សិទ្ធិ ឪ​អភ័យឯក​សិទ្ធិ​ក៏ដោយ!

ទោះជននោះ ជាមន្ត្រីរបស់អង្គការសហប្រជាជាតិ ដែលមានអភ័យឯកសិទ្ធិ ឬមកពីណាក៏ដោយ តែ​សម្រាប់​នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន វាមិនមានអ្វីពិសេសនោះទេ។ បុរសខ្លាំងកម្ពុជា ដែល​អង្គុយ​ក្នុង​តំណែង​ជានាយករដ្ឋមន្ត្រី តាំងពីជាង៣០ឆ្នាំមកនោះ បានថ្លែងព្រមាននៅថ្ងៃអាទិត្យនេះថា នឹងមិន​លើក​លែង​ឲ្យ​នរណា​ទាំងអស់ ក្នុងនោះមានទាំងមន្ត្រី របស់អង្គការសហប្រជាជាតិម្នាក់ផង ដែលអង្គភាព​ប្រឆាំង​​អំពើ​​ពុក​រលួយ​អះអាង​​នឹង​ធ្វើការ​នាំខ្លួន ឲ្យខាងតែបាន។

ថ្លែងក្នុងកម្មវិធីមួយ ជាមួយនឹងក្រុមកម្មករនៅក្រុងព្រះសីហនុ ដើម្បីអបអរ​ទិវាពលកម្ម​អន្តរជាតិ​១ឧសភា លោក ហ៊ុន សែន បានប្រើសំដីរបស់លោកធ្ងន់ៗ ទាក់ទងនឹងករណីនេះថា៖ «កុំអាងអភ័យឯកសិទ្ធិ… ម៉ែ​អភ័យឯក​សិទ្ធិ ឪអភ័យឯកសិទ្ធិក៏ដោយ។ (...) ច្បាប់គឺច្បាប់ អត់មានរញ៉េរញ៉ៃទេ។» លោកថា ទោះបីមន្រ្តី UN មាន​អភ័យ​ឯក​សិទ្ធិ​ក៏ដោយ ក៏ប្រឈមនឹងការជាប់ពន្ធនាគារ [...]

អ.ស.ប បង្កើត​ក្រុម​អ្នក​ជំនាញ ដើម្បី​ពិនិត្យ​មើល​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ នៅ​កូរ៉េ​ខាង​ជើង

អ.ស.ប បង្កើត​ក្រុម​អ្នក​ជំនាញ ដើម្បី​ពិនិត្យ​មើល​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ នៅ​កូរ៉េ​ខាង​ជើង

កាលពីថ្ងៃពុធកន្លងមកនេះ អង្គការសហប្រជាជាតិ (អ.ស.ប) បានបង្កើតនូវក្រុមការងារមួយ ដែល​មាន​សមាជិក​សុទ្ធជាអ្នកជំនាញ (អ្នកជំនាញ លើបញ្ហាកូរ៉េខាងជើង) ឲ្យទទួលបន្ទុក ដើម្បីធ្វើការពិចារណា​​តាម​យន្ដការ​ច្បាប់ ក្នុងការកំណត់ ពីការទទួលខុសត្រូវ របស់ក្រុមមេដឹកនាំ របស់របបកុម្មុយនីសកូរ៉េខាងជើង ទាក់ទង​នឹង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ។

នៅក្នុងសេចក្ដីសម្រេចមួយ ដែលអនុម័តឡើង ក្នុងក្រុងហ្សឺណែវ (ប្រទេសស្វីស) ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់ អ.ស.ប បានគូសបញ្ជាក់ ពីក្ដីបារម្ភដ៏ជ្រាលជ្រៅរបស់ខ្លួន នៅចំពោះសេចក្ដីសន្និដ្ឋាន របស់គណៈកម្មការ​អង្កេត​របស់ អ.ស.ប ដែលបានធ្វើឡើង តាមរយៈសាក្សី និងព័ត៌មានជាច្រើន។ សេចក្ដីសន្និដ្ឋាននោះ បានអនុញ្ញាត​ឲ្យ​គេ​យល់​ឃើញ​ថា៖ «ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ត្រូវបានប្រព្រឹត្តិ និងបង្កឡើងដោយ សាធារណរដ្ឋ​ប្រជាមានិត ប្រជាធិបតេយ្យ កូរ៉េ (RPDC - ឈ្មោះផ្លូវការ របស់ប្រទេសកូរ៉េខាងជើង) [...]

ព្យុងយ៉ាង ប្ដឹង​ឡើង​អ.ស.ប.​ឲ្យ​បរិហារ អាមេរិក​និង​កូរ៉េ​ខាង​ត្បូង

ព្យុងយ៉ាង ប្ដឹង​ឡើង​អ.ស.ប.​ឲ្យ​បរិហារ អាមេរិក​និង​កូរ៉េ​ខាង​ត្បូង

កាលពីថ្ងៃពុធនេះ ប្រទេសកូរ៉េខាងជើង បានស្នើសុំឲ្យក្រុមប្រឹក្សាសន្តិសុខ របស់អង្គការសហប្រជាជាតិ (អ.ស.ប) ឲ្យធ្វើការកោះប្រជុំ ដើម្បីបរិហារពីសកម្មភាព ធ្វើសមយុទ្ធកងទ័ពរួមគ្នា រវាងប្រទេសកូរ៉េខាងត្បូង និង​សហរដ្ឋ​អាមេរិក។

នៅក្នុងលិខិតមួយ ដែលផ្ញើរទៅកាន់ក្រុមប្រឹក្សាសន្តិសុខ ដែលចុះហត្ថលេខាដោយ លោក ជា សុងណាម (Ja Song Nam) តំណាងអចិន្ត្រៃយ៍របស់ខ្លួន ប្រចាំនៅអង្គការសហប្រជាជាតិ បានអះអាងថា សកម្មភាពសមយុទ្ធ​យោធា ប្រចាំឆ្នាំរវាងប្រទេសទាំងពីរ «បានបង្កឲ្យមានការគម្រាមដ៏ធ្ងន់ធ្ងរ ប្រឆាំងនឹងប្រទេសកូរ៉េខាងជើង ក៏​ដូចជា​សន្តិភាព និងសន្តិសុខអន្តរជាតិ​ ហើយតម្រូវឲ្យមានការសិក្សាមួយ ជាបន្ទាន់ ពី​សំណាក់​ក្រុមប្រឹក្សា​សន្តិសុខ»។

លោកអគ្គរដ្ឋទូតបានសរសេរបន្តថា៖ «នៅពេលជាមួយគ្នានេះ ខ្ញុំសុំឲ្យលើកយកបញ្ហា នៃសកម្មភាពយោធា​រួមគ្នា មកធ្វើជារបៀបវារៈ របស់ក្រុមប្រឹក្សា ហើយការជួបប្រជុំ របស់ក្រុមប្រឹក្សា [...]

ក្រុង​ព្យុងយ៉ាង នឹង​មាន​សារជាតិ​«ព្លុយតូនីញ៉ូម»​ជា​ថ្មី​ទៀត?

ក្រុង​ព្យុងយ៉ាង នឹង​មាន​សារជាតិ​«ព្លុយតូនីញ៉ូម»​ជា​ថ្មី​ទៀត?

ប្រទេសកូរ៉េខាងជើង កំពុងពង្រីកលទ្ធភាពជាថ្មីរបស់ខ្លួន ដើម្បីបង្កើតសារជាតិ ព្លុយតូនីញ៉ូ នៅក្នុង​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ «Yongbyon» ហើយនឹងអាចរក្សាទុកសារជាតិនេះ នៅក្នុងប៉ុន្មានសប្ដាហ៍ ឬប៉ុន្មានខែដ៏ខ្លី នា​ពេល​ខាង​មុខ។ នេះបើតាមការអះអាង របស់អ្នកសម្របសម្រួល ផ្នែកចារកម្មរបស់អាមេរិក លោក ជេម ក្លាផើរ (James Clapper)។

លោក ក្លាផើរ បានថ្លែងដូច្នេះ នៅក្នុងរបាយការណ៍ប្រចាំឆ្នាំរបស់លោក ដែលលើកឡើងពីការគម្រាមធំៗនានា នៅក្នុងពិភពលោក ហើយបានចេញផ្សាយ កាលពីថ្ងៃអង្គារ​សប្ដាហ៍នេះ។ លោកបានពន្យល់ ក្នុង​របាយការណ៍​ថា៖ «យើងបានរំពឹងថា ប្រទេសកូរ៉េខាងជើង បានដាក់ឲ្យដំណើរការ នូវម៉ាស៊ីន​ប្រតិកម្ម​ដែល​មាន​រយៈ​ពេល​វែង​មួយ ដើម្បីមានលទ្ធភាពបង្កើត នូវសារជាតិ ព្លុយតូនីញ៉ូម ពីពេលនេះទៅប៉ុន្មានសប្ដាហ៍ ឬប៉ុន្មាន​ខែ​ខាង​មុខ»។

របាយការណ៍បានសរសេរដែរថា៖ «ទីក្រុងព្យុងយ៉ាង បានសម្រេចចិត្ត [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...