Posts tagged as "CPP"

ហ៊ុន សែន ព្រមាន​កំទេច​«ពលរដ្ឋ»​ចូលរួម​បាតុកម្ម

ហ៊ុន សែន ព្រមាន​កំទេច​«ពលរដ្ឋ»​ចូលរួម​បាតុកម្ម

ជាភាសាថ្មីមួយទៀត ដែលចេញពីថ្នាក់ដឹកនាំរដ្ឋ ដ៏កំពូលរបស់កម្ពុជា និងដែលគេកម្របានជួបប្រទះ ក្នុង​ពិភព​លោក។ កម្របានជួបប្រទះ ដោយសារនាយករដ្ឋមន្ត្រី​មួយទាំងមូល ដែលត្រូវដឹកនាំរដ្ឋ ដឹកនាំជាតិ និង​ប្រជាជន ពីគ្រប់និន្នាការទាំងអស់ នៅក្នុងរដ្ឋប្រជាធិបតេយ្យមួយ បានពោលពាក្យព្រមាន ដែលមាន​ន័យ​ធៀប​ស្មើ​នឹង​កំទេច​​ចោល នូវ​ជន​ណា​ក៏ដោយ ដែលត្រៀមចូលរួមជាមួយ មហាបាតុកម្មរបស់គណបក្សប្រឆាំង។

នាយករដ្ឋមន្ត្រីរបស់ប្រទេសកម្ពុជា លោក ហ៊ុន សែន ដែលមានអតីតភាព​ជាទាហាន​ខ្មែរ​ក្រហម​មួយ​រូប​នោះ បាន​​សរសេរ​ថា លោកត្រូវ «កាត់សាច់» ត្រង់ណាក៏​ដោយ​ចោល ប្រសិនជាសាច់នោះ មានជំងឺមហារីក ជា​ជាង​ទុក​ឲ្យ​សាច់នោះ រីករាល​ដាល​ទៅដល់​រូបរាង​កាយ​ទាំង​មូល។ ជា​ការឆ្លើយតបមួយ ទៅនឹងមតិយោបល់​របស់​ប្រិយមិត្ត​មួយ​រូប ដែល«អង្វរ»ឲ្យ​លោក ហ៊ុន សែន ពិចារណា​ចំពោះពលរដ្ឋណា ដែល​«លង់តាមគេ​អូសទាញ» ដើម្បី​ចូលរួម​ក្នុង​មហាបាតុកម្ម ដែល​គណបក្ស​សង្គ្រោះ​​ជាតិ [...]

បាតុកម្ម CNRP៖ ហ៊ុន សែន ព្រមាន​«វាយ​ពស់​ត្រូវ​វាយ​ក្បាល​មុន»

បាតុកម្ម CNRP៖ ហ៊ុន សែន ព្រមាន​«វាយ​ពស់​ត្រូវ​វាយ​ក្បាល​មុន»

បន្ទាប់ពីការព្រមាន ជាបន្តបន្ទាប់ របស់គណបក្សសង្គ្រោះជាតិ ថានឹងធ្វើមហា​បាតុកម្ម នៅទូទាំងប្រទេស ដើម្បី​ប្រឆាំងនូវអ្វី ដែលគណបក្សនេះហៅថា ជាការគាបសង្កត់ និងការបិតសិទ្ធិសេរីភាពនោះ នៅពេលនេះ ដល់​វេន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ម្ដង ដែលបានធ្វើប្រតិកម្មតប ប្រកបដោយភាសាធ្ងន់ៗ ត្រឡប់ទៅវិញ។ ភាសា​ធ្ងន់ៗ​នោះ មាន​ដូចជា «ឧទ្ទាមកម្ម ក្នុងទីក្រុង» «វាយពស់ ត្រូវវាយក្បាលមុន» និង«មិនមែនគំរាមទេ តែធ្ងន់​ជាង​គំរាម» ជា​ដើម។

សិទ្ធិរដ្ឋាភិបាល...

សម្រាប់លោក ហ៊ុន សែន បានហៅការរៀបចំធ្វើមហាបាតុកម្មនោះ គឺបានគំរាម​ដល់«ស្ថេរភាពជាតិ»។ លោក​បានសរសេរ អមជាមួយរូបភាពលោក ក្នុងឯកសណ្ឋានជាមេទ័ព តាមរយៈទំព័រហ្វេសប៊ុក របស់លោកថា៖ «មេ​ដឹកនាំ​បាតុកម្ម កុំអាងលើសិទ្ធិបញ្ចេញមតិ ហើយភ្លេចគិត ដល់សិទ្ធិរបស់អ្នកដទៃ រាប់ទាំងសិទ្ធិរបស់​រាជ​រដ្ឋាភិបាល​ផង​ដែរ។ ឧទ្ទាមកម្មក្នុងទីក្រុង​ ដើម្បីបិទបាំងជន [...]

សម រង្ស៊ី ថា CNRP ត្រៀម​​ឲ្យ​​រាស្ត្រ​​​«ងើប» នៅ​​គ្រប់​​ខេត្ត​​ក្រុង

សម រង្ស៊ី ថា CNRP ត្រៀម​​ឲ្យ​​រាស្ត្រ​​​«ងើប» នៅ​​គ្រប់​​ខេត្ត​​ក្រុង

«យើងនឹងរៀបចំ ឲ្យប្រជារាស្ត្រលោក សំដែងទឹកចិត្ត (...) បង្ហាញទឹកចិត្ត បង្ហាញកម្លាំង បង្ហាញកម្លាំងចិត្ត។ គណបក្ស​សង្គ្រោះជាតិ នឹងរៀបចំ​ឲ្យប្រជារាស្ត្រ​ចូលរួម ក្នុងមហាបាតុកម្ម​ទ្រង់​ទ្រាយ​ធំ ដូចកាល​ពីឆ្នាំ​២០១៣ ដូច​កាល​ដើម​ឆ្នាំ២០១៤។»

ខាងលើនេះ ជាការអះអាងឡើង របស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដើម្បីប្រតិកម្មតប​ទៅនឹង​ចំណាត់ការថ្មីៗ និងចុងក្រោយបង្អស់ ពីសំណាក់តុលាការ និងអាជ្ញាធររដ្ឋាភិបាលកម្ពុជា ដែលលោក និង​គណបក្ស​របស់លោក ចាត់ទុកថា ជាការរំលោភបំពាន និងមានបំណង បិតសម្លេងប្រឆាំងនៅកម្ពុជា។

ប្រធានគណបក្សប្រឆាំង​ ដែលកំពុងនីរទេសខ្លួនឯង នៅបរទេស​រូបនេះ បានថ្លែងដូច្នេះ នៅចំពោះអ្នកគាំទ្រ​ច្រើន​សិប​នាក់ ដែលបានមកជួបជុំ កាលពីថ្ងៃអាទិត្យម្សិលម៉ិញ នៅក្នុងបរិវេណវត្តធម្មរង្ស៊ី នៃក្រុង បាញើស៍ (Bagneux) ភាគខាងត្បូងជាប់រដ្ឋធានីប៉ារីស ប្រទេសបារាំង។

ប៉ុន្តែមហា​បាតុកម្ម​នោះ [...]

សកម្មជន​​គាំទ្រ CNRP ម្នាក់​ថា កញ្ចក់​រថយន្ដ​ខ្លួន​ត្រូវ​ជន​អនាមិក​វាយ​បំបែក

សកម្មជន​​គាំទ្រ CNRP ម្នាក់​ថា កញ្ចក់​រថយន្ដ​ខ្លួន​ត្រូវ​ជន​អនាមិក​វាយ​បំបែក

រូបថតជាច្រើនសន្លឹក បង្ហាញពីការបែកធ្លាយ​កញ្ចក់រថយន្ដ​ ត្រូវបានបង្ហោះ នៅលើគណនីហ្វេសប៊ុក របស់​លោក ស៊ន តារា នៅព្រឹកថ្ងៃទី១០ ខែកញ្ញានេះ ជាមួយនឹងសំណេរប្រាប់ឲ្យដឹងដូច្នេះថា៖ «វេលាម៉ោង៩ និង​៤៥នាទី​នេះ មានជនមិនស្គាល់មុខ ជិះតាមអែបខ្ញុំ (រួច)"វ៉ៃ"កញ្ចក់ឡានខ្ញុំ (មុននឹង)គេចខ្លួនបាត់»។

លោក ស៊ន តារា ដែលគេស្គាល់ថា ជាសកម្មជន​គាំទ្រគណបក្សសង្គ្រោះជាតិ ដ៏លេចធ្លោ​មួយរូប បានអះអាង​បន្ថែម នៅក្នុងវីដេអូមួយ (ខាងក្រោម) ថាហេតុការណ៍នេះ បានកើតឡើង នៅតាមបណ្ដាយផ្លូវលេខ៣៧១ ក្នុង​សង្កាត់ ផ្សាដើមថ្កូវ ខណ្ឌចំការមន នៅខណៈ​ពេលលោក បើករថយន្ដចេញពីផ្ទះ ឆ្ពោះមកកាន់ទីស្នាក់ការ​គណបក្ស។ ពេលមកដល់​ចំណុច​កើតហេតុ ជនដៃដល់បានជិះម៉ូតូ មកអែបក្បែររថយន្ដលោក ហើយទំនងជា​បាន​ប្រើ​ដែករឹង​ ឬកាំភ្លើង ក្នុងការវាយបំបែក​​កញ្ចក់​រថយន្ដ របស់​លោក។

សកម្មជនគណបក្សប្រឆាំងរូបនេះ ចាត់ទុកទង្វើនេះ ជាការគម្រាមកំហែងមួយដ៏ធ្ងន់ធ្ងរ [...]

ផៃ ស៊ីផាន៖ តុលាការ​កាត់​ទោស កឹម សុខា មាន​ភាព​រលូន

ផៃ ស៊ីផាន៖ តុលាការ​កាត់​ទោស កឹម សុខា មាន​ភាព​រលូន

«ការអនុវត្តនីតិវិធី​របស់តុលាការ ទទួលបានជោគជ័យ ជាមួយនឹងភាពរលូន ប្រសិទ្ធិភាព ចំពោះ​ការ​វិនិច្ឆ័យ​លើ​ករណី​របស់ ឯកឧត្តម កឹម សុខា ដែលលោកបានបោះបង់សិទ្ធិ ដោយស័្មគ្រចិត្ត និងបំពានចំពោះច្បាប់ ដែល​ជា​កាតព្វកិច្ចរាល់ជនគ្រប់រូប» នេះជាឃ្លាមួយ ពីក្នុងចំណោមសំណេរ ដ៏វែងអន្លាយមួយ របស់លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្ដីការគណៈរដ្ឋមន្ត្រី ដើម្បីអបអរសាទរ​ទៅដល់សាលក្រម របស់សាលាដំបូងរាជធានី ដែល​បាន​សម្រេច​ផ្ដន្ទាទោសលោក កឹម សុខា អនុប្រធាន (សព្វថ្ងៃជាប្រធាន) គណបក្សសង្គ្រោះជាតិ កាលពី​រសៀល​ថ្ងៃ​ទី៩ ខែកញ្ញានេះ ឲ្យជាប់ពន្ធនាគារ ៥ខែ និងពិន័យជាប្រាក់ ៨សែនរៀល។

ចៅក្រមជំនុំជម្រះក្ដី លោក កែវ មុនី បានចេញសាលក្រម ផ្ដន្ទាទោសលោក កឹម សុខា ដូច្នេះ តាមមាត្រា៥៣៨ នៃក្រមព្រហ្មទណ្ ពីបទ«បដិសេធការចូលខ្លួន» ទៅតាមការកោះហៅ របស់ចៅក្រមស៊ើបសួរ តាមរយៈដីកា​ម្ដង​ជា​ពីរ​ដង កាលពីខែឧសភា។ សវនាការកាលពីពេលព្រឹក [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...