ការច្រានចោលបណ្តឹងបក្សប្រឆាំង ជាលើកទីពីរដ៏«ចម្លែក» របស់ក្រុមប្រឹក្សាធម្មនុញ្ញ
ភ្នំពេញ៖ ក្រុមប្រឹក្សាធម្មនុញ្ញបានច្រានចោល នូវពាក្យបណ្តឹងរបស់គណបក្សសង្គ្រោះជាតិក្រុងបាត់ដំបង ជាផ្លូវការនៅវេលាម៉ោងជាងពីរ ថ្ងៃទី៤ ខែកញ្ញានេះ ដោយចាត់ទុកថាបណ្តឹងនោះត្រឹមត្រូវតាម«ទម្រង់ តែទាស់និងគតិច្បាប់»។ ជាមួយគ្នានេះក្រុមប្រឹក្សាធម្មនុញ្ញ បានសម្រេចតម្កល់សេចក្តីសម្រេចរបស់ គ.ជ.ប ទុកជាបានការទាំងមូល។
បណ្ដាអ្នកការសែតខំប្រឹងផ្ចង់អារម្មណ៍ ស្ដាប់សេចក្ដីប្រកាសសម្រេច របស់ក្រុមប្រឹក្សាធម្មនុញ្ញ នៅជុំវិញទូរទស្សន៍មួយគ្រឿង ដាក់ក្បែរនឹងប៉ុស្ត៍ត្រួតពិនិត្យ អាវុធជាតិផ្ទុះ។ (រូបថត MONOROOM.info/ O. Vary)
ក្នុងសវនាការកាលពីថ្ងៃទី៣១ ខែសីហា ទោះជាក្រុមប្រឹក្សាធម្មនុញ្ញ បានទទួលយកពាក្យបណ្តឹង របស់គណបក្សសង្គ្រោះជាតិសម្រាប់ខេត្តក្រចេះ ទុកជាត្រឹមត្រូវតាម«ទម្រង់ និងគតិច្បាប់»ក៏ដោយ [...]