Posts tagged as "CPP"

វិភាគ៖ ប្រើ​ប្រាស់​«បន្លា​លួស»​ឃាំង​ផ្លូវ​សាធារណៈ ដូច​«ឃុំឃាំង»​ពលរដ្ឋ

វិភាគ៖ ប្រើ​ប្រាស់​«បន្លា​លួស»​ឃាំង​ផ្លូវ​សាធារណៈ ដូច​«ឃុំឃាំង»​ពលរដ្ឋ

ការប្រើប្រាស់រនាំងបន្លាលួស មកដាក់បាំងនៅតាមទ្រូងផ្លូវកណ្ដាលរាជធានី ត្រូវបានអ្នករស់នៅក្នុងរាជធានីជាទូទៅ សម្ដែង ការមិនពេញចិត្ត ហើយរហូតមានអ្នកខ្លះបានខឹងសម្បា ដោយបានអូសរនាំងបន្លាលួសទាំងនោះចេញទៀតផង។ អ្នកតាម​ដានស្ថានការណ៍នយោបាយកម្ពុជា បានវាយតម្លៃថា នោះជាមធ្យោបាយ«មិនស៊ីវីល័យ» ហើយមិនដូចទៅនឹងអ្វី ដែលមន្ត្រី​ជាន់ខ្ពស់ធ្លាប់និយាយថា ខ្លួនចង់ឲ្យកម្ពុជាក្លាយជានិតិរដ្ឋនោះ។


កងកម្លាំងនគរបាល កំពុងពន្លាបន្លាលួស ដាក់បាំងនៅចំនុចមុខវត្តឧណ្ណាលោម។ (រូបថត Thomas Cristofoletti)

រាជធានីភ្នំពេញ - រនាំងបន្លាលួសជាច្រើន ត្រូវ​បានអាជ្ញាធររដ្ឋាភិបាលត្រៀមបម្រុងទុក តាំងតែពីមានការលេចលឺ​ដំណឹង​ថា នឹងមានការតវ៉ា​ដ៏ខ្លាំងក្លាមិនដែលធ្លាប់មាន នៅក្នុងប្រវត្តិនៃការដឹកនាំរបស់ខ្លួន [...]

ព្រះមហាក្សត្រ​​រំលែក​​ទុក្ខ​ចំពោះ​សព និង​អ្នក​របួស​ក្នុង​ហេតុ​ការណ៍​ប៉ះ​ទង្គិច​គ្នា

ព្រះមហាក្សត្រ​​រំលែក​​ទុក្ខ​ចំពោះ​សព និង​អ្នក​របួស​ក្នុង​ហេតុ​ការណ៍​ប៉ះ​ទង្គិច​គ្នា

ព្រះមហាក្សត្រនៃប្រទេសកម្ពុជា ព្របាទសម្តេច បរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជសារចូល រួមរំលែក​ទុក្ខ​ចំពោះក្រុមគ្រូសារនៃសពយុវជនម្នាក់ ដែលបានស្លាប់ និងអ្នករងរបួសនៅក្នុងអំឡុងពេល ការប៉ះ ទង្គិចគ្នារវាង ក្រុម​បាតុករជាមួយនឹងក្រុមសមត្ថកិច្ចនៅលើស្ពានអាកាសក្បាលថ្នល់កាលពីយប់ថ្ងៃ អាទិត្យម្សិលមិញ។ ជាមួយគ្នានេះ ព្រះមហាក្សត្រ ក៏អំពានាវឲ្យក្រុមបាតុករនិងអជ្ញាធរបញ្ឈប់ការប្រើ ហិង្សាដាក់គ្នានោះទៀត។


ព្រះមហាក្សត្រព្រះបាទ នរោត្តម សីហមុន្នី ទ្រង់គ្រងរាជបល្ល័ង្គ ក្នុងរាជាណាចក្រទីពីរនៃកម្ពុជា។

ភ្លាមៗបន្ទាប់ពីមានការប៉ះទង្គិចគ្នា រវាងក្រុមបាតុករនិងអជ្ញាធរ ដែលបានបណ្តាលឲ្យមានអ្នកសា្លប់ និង មានអ្នក​រងរបួស​ផងនោះ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជសារ ចុះថ្ងៃទី [...]

ហ៊ុន សែន-សម រង្ស៊ី ជួប​មុខ​គ្នា​ប្រើ​ភាសា​«គ» ពេល​ដំណើរ​យាង​និវន្តន៍​នៃ​​​ព្រះមហាក្សត្រ

ហ៊ុន សែន-សម រង្ស៊ី ជួប​មុខ​គ្នា​ប្រើ​ភាសា​«គ» ពេល​ដំណើរ​យាង​និវន្តន៍​នៃ​​​ព្រះមហាក្សត្រ

ដោយសារការយាងនិវត្តន៍ របស់ព្រះមហាក្សត្រសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ នារសៀលថ្ងៃទី១១ ខែកញ្ញានេះ មានវត្តមានទទួលព្រះអង្គដោយមេគណបក្សធំៗទាំងពីរ គណបក្សកាន់​អំណាច និងគណបក្សប្រឆាំង។ គេចាត់ទុក ថានេះជាជំនួបមុខគ្នា ដោយផ្ទាល់លើកទីមួយ រវាងលោក ហ៊ុន សែន និង​លោក សម រង្ស៊ី បន្ទាប់ពីបែកគ្នាជិតមួយអាណត្តិនោះ ប៉ុន្តែមិនមានការជួបជជែកគ្នាអ្វីមួយនោះឡើយ។


ដំណើរយ៉ាងត្រឡប់វិញ របស់ព្រះមហាក្សត្រនរោត្ដម សីហមុនី នៅព្រលានយន្ដហោះភ្នំពេញ ថ្ងៃទី១១ខែកញ្ញា ឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O. Vary)

អ្នកសារព័ត៌ជាតិ និងអន្តរជាតិរាប់សិបនាក់ បានចោលក្រសែរភ្នែកដូច«សត្វមៀម» រំពៃមើលគ្រប់ទិសទីដើម្បី​ដឹងពី​ស្ថាន​ការណ៍ នៃការមកដល់ចំពោះថ្នាក់ដឹកនាំកំពូលៗទាំងពីរបក្សនោះ [...]

ជាម យៀប បញ្ជាក់​សារ​ជា​ថ្មី៖ រទេះ​នៅ​តែ​បរ ឆ្កែ​នៅ​តែ​ព្រុស

ជាម យៀប បញ្ជាក់​សារ​ជា​ថ្មី៖ រទេះ​នៅ​តែ​បរ ឆ្កែ​នៅ​តែ​ព្រុស

ជាថ្មីម្ដងទៀត គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សគ្រប់គ្រងអំណាច បានប្រកាសថាកិច្ចប្រជុំសភាក្នុងថ្ងៃដំបូង នឹង​ប្រព្រឹត្តទៅតាមធម្មតា ដោយមិនមានការពន្យាពេលនោះទេ បើទោះជាគណបក្សសង្រ្គោះជាតិ ដែលជាគណបក្សប្រឆាំង​មិន​ចូលរួមប្រជុំក៏ដោយ។


លោក ជាម យៀប ឡើងថ្លែងក្នុងសម័យកាលប្រជុំសភា ទី៩ កាលពីថ្ងៃសុក្រទី១៥ខែកុម្ភះកន្លងមក។ (រូបថត MONOROOM.info/ O. Vary)

មន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាលោក ជាម យៀប ថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៣ នេះថា៖ «បើទោះជាមិនមានការចូលរួមពីគណបក្សសង្រ្គោះជាតិ ក៏គណបក្សប្រជាជនកម្ពុជា នៅតែអាច​ដំណើរការប្រជុំសភាបានដែរ។ រទេះនៅតែបរ ឆ្កែនៅតែព្រុស»។

លោក ជាម យៀប ពន្យល់ថានៅពេលដែលសភា [...]

គណបក្ស​សង្គ្រោះ​ជាតិ ​ប្រកាន់​ជំហរ​មិន​ចូល​ប្រជុំ ​តាម​ការ​កោះ​របស់​ព្រះមហាក្សត្រ

គណបក្ស​សង្គ្រោះ​ជាតិ ​ប្រកាន់​ជំហរ​មិន​ចូល​ប្រជុំ ​តាម​ការ​កោះ​របស់​ព្រះមហាក្សត្រ

មេដឹកនាំគណបក្សសង្គ្រោះជាតិ បានអះអាងសារជាថ្មី ថាបេក្ខជនតំណាងរាស្ត្រជាប់ឆ្នោតរបស់គណបក្សរបស់លោក នឹង​មិនចូលទៅប្រជុំតាមការកោះអញ្ជើញ របស់ព្រះមហាក្សត្រនោះទេ រហូតទាល់តែគណកម្មការចម្រុះឯករាជ្យមួយ ត្រូវបាន​បង្កើតនឹងស៊ើបអង្កេតរកយុត្តិធម៌ ជុំវិញភាពមិនប្រក្រតីក្នុងការបោះឆ្នោត កាលពីថ្ងៃទី២៨ខែកក្កដាកន្លងទៅ។


លោក សម រង្ស៊ី (ខាងឆ្វេង) និងលោក កឹម សុខា នៅក្នុងសន្និសិទកាសែតរបស់គណបក្សសង្គ្រោះជាតិថ្ងៃទី២៦ខែសីហា។ (រូបថត MONOROOM.info/ U. Bory)

ព្រះរាជសារមួយចុះថ្ងៃទី៩ខែកញ្ញា ផ្ញើរទៅលោក អ៊ឹម សួស្ដី ប្រធានគណកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បាន​គូសបញ្ជាក់ថា ព្រះមហាក្សត្រទ្រង់នឹងកោះអញ្ជើញ បេក្ខជនជាប់ឆ្នោតទាំងអស់ មកចូលរួមប្រជុំដំបូងក្នុងវិមានរដ្ឋសភា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...