ឈាង វុន៖ បើបក្សប្រឆាំងថាខ្លួនឈ្នះឆ្នោត នោះគឺព្រះមហាក្សត្រធ្វើខុស
មន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនកម្ពជា លោក ឈាង វុន បានអះអាងថា ប្រសិនបើគណបក្សសង្គ្រោះជាតិនៅតែប្រកាន់ជំហរថា គណបក្សខ្លួនឈ្នះឆ្នោតទៀតនោះ គឺមានន័យស្មើនឹងព្រះមហាក្សត្រព្រះបាទសម្តេច នរោត្តម សីហមុនី ជាអ្នកធ្វើខុស។ ព្រោះព្រះអង្គបានទទួលស្គាល់ជ័យជំនះ របស់គណបក្សប្រជាជនកម្ពុជា ។ ចំណែកមន្រ្តីគណបក្សសង្គ្រោះជាតិ បានចោទប្រកាន់ថា មូលហេតុដែលព្រះអង្គទ្រង់ព្រះតម្រិះបែបនេះ គឺដោយសារគណបក្សប្រជាជនកម្ពុជា បានរាយការណ៍ព័ត៌មានមិនពិតថ្វាយព្រះមហាក្សត្រ។
លោក ឈាង វុន ថ្លែងនៅមន្ទីររដ្ឋសភា។ (រូបថតរដ្ឋសភា)
ការជាប់គាំងនយោបាយនៅក្នុងប្រទេសកម្ពុជា បានអូសបន្លាយមកជាច្រើនខែមកហើយ រហូតមកទល់ពេលនេះ នៅតែមិនទាន់មានដំណោះស្រាយណាមួយអាចទម្លាយនូវបញ្ហានេះបាននៅឡើយ។ គណបក្សនីមួយៗដែលទទួលបានអាសនៈនៅក្នុងរដ្ឋសភា [...]