រដ្ឋសភាឯកបក្ស អនុម័តច្បាប់ចំនួនបួន ដោយ«គ្មាន»ការពិភាក្សា
ដូចបានគ្រោងទុក និងគ្មានការពិភាក្សាអ្វីទាំងអស់ រដ្ឋសភាឯកបក្សនីតិកាលទីប្រាំ បានធ្វើការអនុម័តលើរបៀបវារៈចំនួនបួនរួមមានដូចជា សេចក្តីព្រាងច្បាប់ស្តីពីការបង្កើត ក្រសួងឧស្សាហកម្ម និងសិប្បកម្ម សេចក្តីព្រាងច្បាប់ស្តីពីការបង្កើតក្រសួងរ៉ែ និងថាមពល សេចក្តីព្រាងច្បាប់ ស្តីពីការបង្កើតក្រសួងមុខងារសាធារណៈ និងការអនុម័តលើសេចក្រីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៤។
រដ្ឋសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា មើលពីខាងក្រៅ។ (រូបថត wikimedia.org)
រាជធានីភ្នំពេញ - អង្គប្រជុំនៃរដ្ឋសភា ដែលមានវត្តមានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លោកហេង សំរិន ប្រធានរដ្ឋសភា អនុប្រធានទីមួយ អនុប្រធានទីពីរនៃរដ្ឋសភា និងតំណាងរាស្រ្តទាំង៦៦រូប [...]