អ្នកវិភាគ៖ អ្នកនយោបាយមិនគួរលាបពណ៌គ្នា បំពុលអ្នកជំនាន់ក្រោយ
ពាក្យថាពួក«យួន»ឬ«សាងគ្រោះជាតិ» និងពាក្យមួយចំនួនទៀត ត្រូវបានក្រុមអ្នកគាំទ្រគណបក្សកាន់អំណាច និងគណបក្សប្រឆាំង ហៅគ្នាទៅវិញទៅមក ជាពិសេសពាក្យទាំងពីរនេះ ដែលត្រូវគេលឺច្រើនជាងគេ នៅពេលឃោសនាបោះឆ្នោត នៅពេលដែលក្បួនដង្ហែរគណបក្សទាំងពីរជូបគ្នា។ ការណ៍ដែលប្រជាពលរដ្ឋបែងចែកខ្លួនថា ខាងនេះ ឬខាងនោះបែបនេះ តើវានឹងអាចបង្កជាវិបត្តិអ្វីខ្លះដល់សង្គម?
ពលរដ្ឋខ្មែរម្នាក់នេះ ពាក្យអាវរបស់គណបក្សប្រជាជន តែគាត់លើកដៃបង្ហាញសញ្ញាលេខ៧ របស់គណបក្សសង្គ្រោះជាតិ។ (រូបថត ហ្វេសប៊ុក)
ការលាបពណ៌គ្នា - កាលពីសម័យមុនសង្គ្រាម ប្រជាជនខ្មែរត្រូវបានគេបែងចែកជាបីក្រុម ទៅតាមការគាំទ្រនូវនិន្នាការនយោបាយផ្សេងៗគ្នាគឺ ខ្មែរស ជាប្រភេទប្រជាជនដែលគាំទ្រសម្តេចនរោត្តម សីហនុ ខ្មែរខៀវ [...]