អាមេរិកចង់ឲ្យខ្មែរដោះស្រាយជម្លោះនយោបាយ រវាងខ្មែរនិងខ្មែរ
សហរដ្ឋអាមេរិកដែលមិនទាន់ទទួលស្គាល់ជាផ្លូវការ អំពីភាពស្របច្បាប់របស់ដ្ឋាភិបាល និងរដ្ឋសភា«ឯកបក្ស»គ្រប់គ្រង ដោយគណបក្សប្រជាជនកម្ពុជា តាំងពីក្រោយការបោះឆ្នោតជាតិខែកក្កដាឆ្នាំ២០១៣មកនោះ បានបង្ហាញគោលជំហរជាថ្មីថា សហរដ្ឋអាមេរិក ចង់ឃើញភាពជាប់គាំងផ្នែកនយោបាយរបស់ប្រទេសកម្ពុជា ត្រូវបានដោះស្រាយដោយសន្តិវិធី តាមរយៈការជជែកពិភាក្សារវាងភាគីខ្មែរ និងខ្មែរ។
មួកមានរូបសញ្ញាគណបក្សនយោបាយធំពីរ នៅប្រទេសកម្ពុជា។
នយោបាយកម្ពុជា - ក្រោយជំនួបរវាង លោក ស្កុត ម៉ាសែល (Scot Marcel) ឧបការីក្រសួងការបរទេសអាមេរិក និងលោក ហោ ណាំហុង ជារដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី០៥ ខែកុម្ភៈ នេះ លោក កុយ គួង ជាអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានថ្លែងប្រាប់អ្នកសារព័ត៌មានថា [...]