Posts tagged as "CPP"

យឹម សុវណ្ណ៖ ម្សិល​ម៉ិញ ថ្ងៃ​នេះ និង​ស្អែក «យុត្តិធម៌»​ត្រូវ​តែ​ឈ្នះ (vdo)

លោក យឹម សុវណ្ណ បាន​ចាត់​ទុក​ការ​ចាប់​ខ្លួន និង​ការ​ចោទ​ប្រកាន់ លើ​សកម្ម​ជន​គណបក្ស​សង្គ្រោះ​ជាតិ ទាំង​១១​នាក់​នោះ​ថា ជា​រឿង​«នយោបាយ»​សុទ្ធ​សាធ ដោយ​លោក​សំអាង​ថា «គ្មាន»​ភស្តុតាង ឬ​ការ​ដាក់​បន្ទុក​ណា​មួយ ដែល​យក​ជា​ការ​ឡើយ។

ស្របពេល ដែល​សវនាការ​កំពុង​តែ​ដំណើរការ ក្នុង​ថ្ងៃ​ទី២៥ ខែ​ធ្នូ​នេះ នៅ​ខាង​ក្រៅ​សាលា​ដំបូង​រាជធានី លោក យឹម សុវណ្ណ បាន​ស្នើ​ដល់​តុលាការ ត្រូវ​ឈរ​លើ​ក្រប​ខណ្ឌ​ច្បាប់ ហើយ​បញ្ចប់​បញ្ហា​នៃ​ការ​ចោទ​ប្រកាន់ ទៅ​លើ​ក្រុម​សកម្ម​ជន​ក្នុង​បទ​ល្មើស​នេះ បទ​ល្មើស​នោះ​ទាំង​គ្មាន​ភស្តុតាង។ លោក​បាន​និយាយ​ថា៖ «កាត់​សេចក្តី​ឈរ​លើ​សតិ​សម្បជញ្ញៈ កាត់​សេចក្តី​ប្រកប​ដោយ​យុត្តិធម៌​ជូន​ជន​រងគ្រោះ។ អ្នក​នយោ​បាយ​មាន​ទំនាស់​នឹង​គ្នា បែរ​ជា​តុលាការ​លំអៀង​ទៅ​រក​គណបក្ស​នេះ គណបក្ស​នោះ ធ្វើ​ឲ្យ​មាន​អំពើ​អយុត្តិធម៌ ធ្វើ​ឲ្យ​មាន​ជន​រង​គ្រោះ​ក្នុង​សង្គម​គ្មាន​ទី​បញ្ចប់។ [...]

CNRP ចង់​បំបាត់​បញ្ជី​ឈ្មោះ​«ស្ទួន​និង​ប៉ោង» តែ​ CPP ឲ្យ​​គោរព​​ច្បាប់​​បោះ​​ឆ្នោត

CNRP ចង់​បំបាត់​បញ្ជី​ឈ្មោះ​«ស្ទួន​និង​ប៉ោង» តែ​ CPP ឲ្យ​​គោរព​​ច្បាប់​​បោះ​​ឆ្នោត

បញ្ជី​បោះ​ឆ្នោត​ដែល​រៀបចំ​ដោយ គ.ជ.ប នា​ពេល​កន្លង​មក រង​ការ​រិះ​គន់​យ៉ាង​ខ្លាំង ពី​បញ្ហា​ឈ្មោះ​ស្ទួន និង បញ្ជី​ឈ្មោះ​ប៉ោង​ ដោយ​គណបក្ស​ប្រឆាំង​ ក៏​ដូច​ជា​សង្គម​ស៊ីវិល​មួយ​ចំនួន ដែល​ធ្វើការ​ខាង​ការ​បោះ​ឆ្នោត។ ប៉ុន្តែ​ករណី​នេះ ទំនង​ជា​មិន​ត្រូវ​បាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​កាន់​អំណាច​សព្វ​ថ្ងៃ ឈឺ​ក្បាល​វិល​មុខ​ជា​មួយ​ទេ។ ដូច​បាន​បង្ហាញ​ច្បាស់ នៅ​ក្នុង​កិច្ច​ប្រជុំ​ពិភាក្សា​លើកំណែ​ទម្រង់​នៃ​ការ​បោះ​ឆ្នោត រវាង​ក្រុម​ការងារ​មក​ពី​គណបក្ស​ទាំង​ពីរ នា​វិមាន​រដ្ឋសភា​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០១៤​នេះ។

ក្នុង​កិច្ច​សម្ភាស​ជា​មួយ​អ្នក​សារព័ត៌មាន តំណាង​គណបក្ស​សង្គ្រោះ​ជាតិ លោក គួយ ប៊ុនរឿន បាន​លើក​ឡើង​ថា ក្រុម​ការងារ​បាន​ពិភាក្សា​ពី​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ដើម្បី​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ប្រជា​ពលរដ្ឋ ក៏​ដូច​ជា​ដើម្បី​ជៀស​វាង​នូវ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត ដែល​មាន​ឈ្មោះ​«ស្ទួន» [...]

CNRP ថា​ពលរដ្ឋ​នៅ​«បរទេស»​គួរ​បោះ​ឆ្នោត​បាន ខណៈ​ CPP​ថា​«ពិបាក»

CNRP ថា​ពលរដ្ឋ​នៅ​«បរទេស»​គួរ​បោះ​ឆ្នោត​បាន ខណៈ​ CPP​ថា​«ពិបាក»

ប្រជាពលរដ្ឋទាំងអស់ ត្រូវ​តែ​មាន​សិទ្ធិ​ស្មើគ្នា​មិន​ថា​ក្នុង​ស្រុក ឬ​ក្រៅ​ស្រុក​ឡើយ ហើយ​សិទ្ធិ​ទាំង​នោះ​ត្រូវ​បាន​គាំពារ​ដោយ​រដ្ឋាភិបាល​កម្ពុជា តាម​ច្បាប់​រដ្ឋធម្មនុញ្ញ។ ដូច​ករណី​មន្ត្រី​ទូត​ដែល​ទៅ​បំរើ​ការ​នៅ​ក្រៅ​ប្រទេស ពលរដ្ឋ​ដែល​ទៅ​រៀន ធ្វើ​កម្ម​សិក្សា ឬ​បំពេញ​បេសកកម្ម​នៅ​បរទេស ក៏​មាន​សិទ្ធិ​ដូច​គ្នា ក្នុង​នាម​មន្រ្តី​បម្រើ​ការងារ​ឬសិស្ស​និស្សិត​នៅ​ក្នុង​ប្រទេស​ដែរ។ នេះ​ជា​ការ​លើក​ឡើង របស់​តំណាង​ក្រុម​ការងារ របស់​គណបក្ស​សង្គ្រោះ​ជាតិ លោក គួយ ប៊ុនរឿន ទាក់​ទង​នឹង​សិទ្ធិ​បោះឆ្នោត របស់​ពលរដ្ឋ​កម្ពុជា​នៅ​ក្រៅ​ប្រទេស។ លោក​និយាយ​ថា រដ្ឋ​ត្រូវ​ធានា​និង​គិតគូរ​ពី​បញ្ហា នៃ​ការ​បោះ​ឆ្នោត​នៅ​ក្រៅ​ប្រទេស​នេះ ក្នុង​នាម​ជា​អ្នក​ធានា​សិទ្ធិ​របស់​ប្រជា​ពលរដ្ឋ ក្នុង​ការ​បោះ​ឆ្នោត។

លោកបានពន្យល់ទៀតថា៖ «យើងកំពុងពិភាក្សាគ្នា ថាតើមានលទ្ធភាពអាចទៅរួចប៉ុណ្ណា។ (…) [...]

សម រង្ស៊ី៖ គណបក្ស​កាន់​អំណាច តែង​តែ​កម្ចាត់​គណបក្ស​ប្រឆាំង

សម រង្ស៊ី៖ គណបក្ស​កាន់​អំណាច តែង​តែ​កម្ចាត់​គណបក្ស​ប្រឆាំង

គណៈបក្សកាន់អំណាច តែង​តែ​ព្យាយាម​កម្ចាត់​គណបក្ស​ប្រឆាំង យ៉ាង​ហោច​ណាស់​ក៏​ចរិក​នយោបាយ​នេះ នៅ​បន្ត​មាន​រហូត​ដល់​ពេល​បច្ចុប្បន្ន​។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​កាន់​អ្នក​សារព័ត៌មាន នៅ​វិមាន​រដ្ឋសភា​ជាតិ បន្ទាប់​ពី​បាន​បញ្ជប់​កិច្ច​ប្រជុំ​ពិភាក្សា ស្តី​ពី​ការ​ធ្វើ​វិសោធនកម្ម​បទ​បញ្ជា​ផ្ទៃ​ក្នុង នៃ​រដ្ឋសភា នា​ព្រឹក​ថ្ងៃ​ទី ១៩ ខែ​ធ្នូ ឆ្នាំ២០១៤នេះ។

លោក សម រង្ស៊ី បាន​និយាយ​ថា វា​គឺ​ជា​វប្បធម៌​កម្ចាត់​គ្នា ដែល​ឈាន​ដល់​វប្បធម៌​ហឹង្សា ក៍​ធ្លាប់​មាន​ដែរ។ លោក បាន​ថ្លែង​ទៀត​ថា៖ «បើ​គេ​មិន​កម្ចាត់​រាង​កាយ​ទេ ក៍​គេ​កម្ចាត់​តាម​ផ្លូវ​ច្បាប់ ឫ​តាម​ប្រព័ន្ធ​តុលាការ​ដែរ ដើម្បី​បញ្ជប់​ជីវិត​នយោបាយ នៃ​អ្នក​តំណាង​រាស្ត្រ​មក​ពី​គណបក្ស​ប្រឆាំង ដូច​ជា​មាន​ការ​ដក​អភ័យឯកសិទ្ធិ មាន​ការ​បណ្តេញ​ចេញ​ពី​រដ្ឋសភា មាន​ការ​ឲ្យ​តុលាការ​ផ្តន្ទាទោស​ឲ្យ​ជាប់​គុក [...]

CPP និង CNRP៖ កំពង់ចាម​មាន​១០​អាសនៈ ខណៈ​ត្បូងឃ្មុំ​ទើប​បង្កើត មាន​៨​អាសនៈ

CPP និង CNRP៖ កំពង់ចាម​មាន​១០​អាសនៈ ខណៈ​ត្បូងឃ្មុំ​ទើប​បង្កើត មាន​៨​អាសនៈ

រសៀលថ្ងៃទី១៥ ខែធ្នូ កន្លង​មក​នេះ នា​វិមាន​រដ្ឋសភា ក្រុម​ការងារ​គណបក្ស​ទាំង​ពីរ បន្ត​ពិភាក្សា​លើ​វិសោធន​កម្ម​សេចក្តី​ស្នើ​«ច្បាប់​ស្តី​ពី​ការ​បោះឆ្នោត ជ្រើសតាំង អ្នក​តំណាង​រាស្ត្រ»។ អាសនៈ​ក្នុង​រដ្ឋសភា ត្រូវ​បាន​ជជែក​គ្នា​ជា​ថ្មី រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​បញ្ចូល ក្នុង​សេចក្តី​ស្នើ​ច្បាប់​ស្តី​ពី «ការ​បោះ​ឆ្នោត​ជ្រើសតាំង​អ្នក​តំណាង​រាស្ត្រ»។

ការកំណត់ចំនួនអាសនៈ សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា តំណាង​គណបក្ស​សង្គ្រោះ​ជាតិ​លោក គួយ ប៊ុនរឿន បាន​លើក​ឡើង​ថា ក្រុម​ការងារ​គណបក្ស​ទាំង​ពីរ បាន​ធ្វើការ​ពិភាក្សា​ជា​ថ្មី ដើម្បី​កំណត់​រូបមន្ត នៃ​ការ​បង្កើន​ចំនួន​អាសនៈ​ក្នុង​រដ្ឋសភា យក​តាម​រូបមន្ត នៃ​បណ្តា​ប្រទេស​ធំៗ​មួយ​ចំនួន។ រូបមន្ត​នេះ​ក៏​គោរព និង​ស្រប​តាម​ច្បាប់​រដ្ឋធម្មនុញ្ញ​កម្ពុជា​ដែរ ដែល​ផ្តល់​អាសនៈ​សម្រាប់​សមាជិក​រដ្ឋសភា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...