សម រង្ស៊ី៖ ខ្ញុំនឹងខិតខំរក្សាវប្បធម៌សន្ទនារវាងគណបក្សទាំងពីរ
«ទោះជាដើមទីវាមានភាពរអាក់រអួល តែខ្ញុំនឹងខិតខំឱ្យមានភាពរលូនឱ្យល្អប្រសើរ ឱ្យមានបរិយាកាសឱ្យប្រជារាស្រ្តបានសុខ» នេះជាការអះអាងរបស់លោក សម រង្ស៊ី ក្នុងពេលដែលលោក បានទៅសួរសុខទុក្ខប្រជាពលរដ្ឋជាច្រើននាក់ នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ ក្នុងថ្ងៃទី២៣ ខែមករានេះ។ លោកបានបញ្ជាក់ថា លោកនឹងខិតខំក្នុងការរក្សាវប្បធម៌សន្ទនា ដែលបានព្រមព្រៀងគ្នានាពេលកន្លងទៅ នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៣ ខែមករានេះ។
ការថ្លែងអះអាងរបស់ប្រធានគណបក្សសង្រ្គោះជាតិរូបនេះ ធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានព្រមានកាលពីថ្ងៃទី១៩ ខែមករាកន្លងទៅ ដាក់បញ្ចប់វប្បធម៌សន្ទនា ជាមួយគណបក្សប្រឆាំង ដោយលោកនាយករដ្ឋមន្ត្រី ចោទមេដឹកនាំទាំងពីររបស់គណបក្សជំទាស់មួយនេះ ថាបានក្បត់កិច្ចសន្យាក្នុងរដ្ឋសភា [...]