អភិបាលខណ្ឌមានជ័យ ស្នើម្ចាស់ក្លិបរាត្រីបង្កើនច្រកសុវត្តិភាព
អគ្គីភ័យឆេះក្លិបរាត្រីមួយកន្លែង ដែលមានយីហោ «Key Club» បានឆក់យកជីវិត អ្នកចូលទៅកំសាន្ត៥នាក់ និងធ្វើឲ្យមានអ្នករបួសធ្ងន់ពីរនាក់ទៀត យ៉ាងធ្ងន់ធ្ងរ។ នៅចំពោះទិដ្ឋភាព ដ៏អាណោចអាធមនេះ លោក កែវ ពេជ្យមុន្នី អភិបាលខណ្ឌមានជ័យ ដែលបានចុះទៅពិនិត្យសាកសព នៅវត្តស្ទឹងមានជ័យ បានថ្លែងប្រាប់ឲ្យក្លឹបរាត្រីកំសាន្ដទាំងអស់ នៅក្នុងរាជធានីភ្នំពេញ បង្កើនច្រកសុវត្តិភាព សម្រាប់ក្លិបខ្លូនឯងឱ្យបានច្រើន ដើម្បីបង្កានៅពេលគ្រោះថ្នាក់ ពេលមានបញ្ហាជាយថាហេតុ ណាមួយ។
បន្ទាប់ពីរងការឆេះ បង្កការខូចខាត និងការស្លាប់មនុស្សម្តងរួចទៅហើយ នៅយប់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៥នេះ «ឃីក្លិប»ត្រូវបានឆ្លងចរន្តអគ្គិសនី ឆេះម្តងទៀត។ ហេតុការណ៍លើកនេះ បានឆក់យកជីវិតស្រ្តី៥នាក់ និងបុរសពីរនាក់ទៀត ឱ្យរងរបួសផងដែរ។ ថ្លែងនៅទីតម្កល់នៅវត្តស្ទឹងមានជ័យ ក្នុងថ្ងៃទី៨ ខែកញ្ញា លោកអភិបាលខណ្ឌមានជ័យ បានថ្លែងថា អ្នកគ្រោះថ្នាក់សរុប៧នាក់ [...]