គ្រោះ​អគ្គីភ័យក្នុង​ខណ្ឌ​ឬស្សីកែវ ឆក់​យក​ផ្ទះ​ពលរដ្ឋ​បី​ខ្នង

នៅវេលាម៉ោង១៦ល្ងាច ថ្អៃទី៣១ ខែសីហា មានព្រឹត្តិការណ៏ដ៏រន្ធត់មួយ បានកើតឡើង នៅក្នុងខណ្ឌឬស្សីកែវ តាម​ណ្តោយ​ផ្លូវ​ជាតិលេខ០៥។ ហេតុការណ៍នោះ គឺជាអគ្គីភ័យ ដែលបានឆាបឆេះផ្ទះប្រជាពលរដ្ឋ អស់​ចំនួន​បីខ្នង​នៅ​ជាប់​គ្នា។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ៣១ សីហា ២០១៥
  • កែប្រែចុងក្រោយ: September 04, 2015
  • ប្រធានបទ: គ្រោះអគ្គិ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រភពពីកន្លែងកើតហេតុ បានបញ្ជាក់ប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា ផ្ទះដែលមានការឆាបឆេះដំបូងគេ គឺមានលេខ០៧៩ ក្នុងភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ប្រភពបានបន្ថែមថា ផ្ទះដែលឆេះដំបូងគេ មិនអាចត្រូវបានសង្គ្រោះទាន់ពេលទេ តែត្រូវបានព្រះអគ្គិ ឆាបឆេះអស់មួយរយភាគរយ។ មិនតែប៉ុណ្ណោះ ភ្លើងបានរាលដាល ទៅដល់ផ្ទះពីរខ្នងទៀត នៅក្បែរនោះ។

នៅក្នុងហេតុការណ៍នេះ ប្រភពបញ្ជាក់ទៀតថា ឡានទឹកដែលព្យាយាមសម្រុកមកជួយ ជាច្រើនគ្រឿង មិន​អាច​ចូលទៅដល់កន្លែងកើតហេតុ សូម្បីមួយគ្រឿង ព្រោះផ្ទះទាំងនោះ នៅតាមបណ្តោយផ្លូវលំតូចចង្អៀត ឡាន​ចូល​មិនរួច។

លោក វេទ សុនហេង ម្ចាស់ផ្ទះមានគ្រោះ បានថ្លែងឱ្យដឹងថា ដើមហេតុបណ្តាលមកពីផ្ទុះហ្គាស នៅទីតាំងផ្ទះ ដែលលោកជួលឱ្យរោងចក្រមួយ នៅខាងក្រោយផ្ទះ។ ក្នុងករណីគ្រោះដ៏រន្ធត់នេះ លោកប្រាប់ឱ្យដឹងថា កូន​ស្រី​លោកម្នាក់ អាយុប្រមាណ៣០ឆ្នាំ បានដួលសន្លប់ភ្លាម នៅពេលរត់ចេញពីផ្ទះ ដែលកំពុងត្រូវភ្លើងឆេះ យ៉ាង​សន្ធោសន្ធៅ។ បន្ទាប់មក លោកនិងគ្រួសារ បានបញ្ជូនកូនស្រីរងគ្រោះនោះ ទៅកាន់មន្ទីពេទ្យ​ ទាំង​អារម្មណ៍​តក់ស្លុត។

តាមប្រសាសន៍ របស់អ្នកស្រី លី រ៉ូហ្សាន់ អភិបាលរងខណ្ឌឬស្សីកែវ ដែលកំពុងសស្រាក់សស្រាំ ជាមួយ​កម្លាំង​ចម្រុះ និងអ្នកភូមិ ជួយពន្លត់ផ្ទះពីរខ្នងទៀត បានឱ្យដឹងថា អ្នកស្រីនៅមិនទាន់ ទទួលបានទិន្នន័យសរុប នៃ​ការ​ខូចខាត ក្នុងគ្រោះអគ្គីភ័យមួយនេះទេ។ អ្នកស្រីបានបន្ថែមទៀតថា ឡានទឹកទាំ១៤គ្រឿង ដែលមកជួយ​អន្តរាគមន៍ មិនអាចចូលដល់ ទីតាំងកើតហេតុទេ គឺធ្វើការបាញ់រំលង ពីចម្ងាយ ដើម្បីបញ្ជាស និងទប់ស្កាត់​ផ្ទះ​អ្នក​ផ្សេង​ទៀត។

អ្នកស្រីបន្ថែមថា អគ្គិភ័យ ត្រូវពន្លត់បានជោគជ័យ នៅម៉ោងប្រមាណ១៧ល្ងាច ថ្ងៃដដែល។ តុល្យភាពភ្លាមៗ បានឲ្យដឹងថា ផ្ទះទីមួយ ឆេះអស់មួយរយភាគរយ និងសន្លប់ស្រ្តីម្ចាដ់ផ្ទះម្នាក់ - ផ្ទះទីពីរឆេះអស់ ប្រមាណ​៨០​ភាគយរ និងផ្ទះទីបី ឆេះអស់ប្រមាណ៥០ភាគរយ។ អ្នកស្រី លី រ៉ូហ្សាន់ បានផ្តាំដល់ពលរដ្ឋទាំងអស់ មេត្តាប្រុង​ប្រយ័ត្ន​ឱ្យបានខ្ពស់ ចំពោះអ្វីដែលអាចបង្ក ជាអគ្គីភ័យបាន សូមជួយប្រុងប្រយ័តឱ្យមែនទែន ព្រោះមួយ​រយៈ​ចុង​ក្រោយនេះ មានករណី ឆាប់ឆេះច្រើន នៅរាជធានីភ្នំពេញ ក៏ដូចជានៅតាមបណ្តាខេត្ត៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...