ប៉ា សុជាតិវង្ស ថា​នឹង​ហាម​ឡាន​ក្រុង​ចូល​រាជធានី នៅ​ឆ្នាំ​២០១៦

អភិបាលរាជធានីភ្នំពេញ បានថ្លែងនៅថ្ងៃទី២០ ខែសីហានេះ ក្នុងសាលារាជធានីភ្នំពេញថា នឹងមិនអនុញ្ញាត ឲ្យឡានប្រភេទធំ ដូចជាឡានក្រុងជាដើម ចូលកក្នុងរាជធានីភ្នំពេញ នៅឆ្នាំ២០១៦ខាងមុខ ក្រោមហេតុផល ការកកស្ទះចរាចរណ៍ និងមិនមានកន្លែងចតត្រឹមត្រូវ របស់ឡានធំៗទាំងនោះ បណ្តាលឲ្យចររាចរណ៍ នៅលើផ្លូវក្នុងរាជធានីមួយនេះ ឧស្សាហ៍ស្ទះជាញឹកញាប់។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ២១ សីហា ២០១៥
  • កែប្រែចុងក្រោយ: August 22, 2015
  • ប្រធានបទ: រៀបចំក្រុង
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«ចាប់ពីឆ្នាំ២០១៦តទៅ រថយន្តក្រុងទាំងអស់ មិនអនុញ្ញាតឲ្យចូលក្រុងទេ» នេះជាការលើកឡើង របស់លោក ប៉ា សុជាតិវង្ស អភិបាលនៃគណ:អភិបាល រាជធានីភ្នំពេញ ដែលអះអាង ពីការហាមឃាត់មិនឲ្យរថយន្ដក្រុង ធ្វើចរាចរណ៍ក្នុងរាជធានីបានតទៅទៀត។

លោកអភិបាលរាជធានី បានថ្លែងឲ្យដឹង ពីមូលហេតុមិនអនុញ្ញាតឲ្យរថយន្ដក្រុងធំៗទាំងនោះចូលរាជធានី ដោយហេតុថា គ្មានចំណត ហើយរថយន្ដក្រុង បានស្រូបយកចំណែលផ្លូវ សឹងតែទាំងអស់។ លោក សុជាតិវង្ស បាននិយាយថា៖ «ក្រុមហ៊ុននីមួយៗ ស្នើសុំលិខិតពីក្រុង តែលក់សំបុត្រទេ តែពេលបានលិខិត ចាប់ផ្តើមចត​ឡាន។ ផ្លូវតូចផ្លូវចង្អៀត ត្រូវបានប្រជាពលរដ្ឋតិះទៀន នៅក្នុងវេទិកាសាធារណៈនានា ថាឡានក្រុងស្រូបយក​ចំណែកផ្លូវនេះ ច្រើនជាងគេ។ ទីក្រុងភ្នំពេញកំសត់ ត្រង់អត់ចំណត ដោយសារអត់ចំណតហ្នឹង ឡានធំក៏ចត​ក្នុងហ្នឹង ឡានតូចក៏ចតក្នុងហ្នឹង មិនដឹងថាការពារយ៉ាងម៉ិច។»

លោក សុជាតិវង្ស បានដាក់សំនួរទៅកាន់ក្រុមហ៊ុន និងបណ្តាម្ចាស់ឡាន ដឹកជញ្ជូនអ្នកដំណើរទាំងអស់ថា៖ «ខ្ញុំសុំស្តាប់យោបល់ ពីបណ្តាកក្រុមហ៊ុននានា ថាតើយើង អាចសហការគ្នាបាន (ឬ)ទេ?»។ លោកចង់​ពិភាក្សា ជាមួយក្រុមហ៊ុនដឹកជញ្ជូន ថាតើចំណតផ្លូវជាតិនីមួយៗ ដាក់នៅឯណា។ ជាមួយគ្នានោះ អភិបាលរាជធានី បាន​ស្នើដល់ម្ចាស់រថយន្ត ដឹកអ្នកដំណើរគ្រប់ប្រភេទ កុំតម្លើងថ្លៃ នៅពេលមានបុណ្យទានម្តងៗ ព្រោះវាជា​វប្បធម៌មិនល្អ នៅក្នុងសង្គម ហើយលោកមិនចង់ឃើញ រូបភាពបែបនេះ កើតឡើងដដែលៗ ហើយមាន​ការ​ស្រែកតវ៉ា ពីប្រជាពលរដ្ឋអ្នកដំណើរនោះឡើយ។

ក្នុងឱកាសនោះដែរ អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ចាប់ពីពេលនេះ ទៅដល់ចុងឆ្នាំ២០១៥ លោក​នឹងត្រៀមរៀបចំ ផ្លូវឯកទិសមួយចំនួន នៅទីក្រុងភ្នំពេញ មានជាការធ្វើដំណើរ ដោយបើកបរចេញជាសេស និងចេញជាគូរ តាមគម្រោង។ លោកថាគម្រោងនេះ ត្រូវតែធ្វើឲ្យបាន នាពេលដ៏ឆាប់ខាងមុខ។ ម្យ៉ាងវិញទៀត លោកបញ្ជាក់បន្ថែមថា ផ្លូវណាហាមមិនឲ្យចត ដាក់ឲ្យច្បាស់ និងផ្លូវណាហាមមិនឲ្យជិះ ដាក់ឲ្យច្បាស់។ បម្រាម​ទាំងនេះ ដាក់ជាលាយល័ក្ខអក្សរ និងផ្សព្វផ្សាយ តាបណ្តាញអ៊ិនធើណេតជាដើម៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...