រតនៈគីរី៖ បញ្ចប់សំនុំរឿងមរណភាពដ៏អាថ៌កំបាំង ជាមួយប្រាក់២០០០ដុល្លា
ដើម្បីបញ្ចប់សំនុំរឿង នៃមរណភាពរបស់កូនស្រី នាង ជួន លីលី ឬ វ៉ាន់ លីលី ដែលបានស្លាប់ក្នុងអគ្គិភ័យ ឆេះផ្ទះសំណាក់មួយ នៅខេត្តរតនៈគីរីនោះ ឪពុករបស់ជនរងគ្រោះ បានសម្រេចយល់ព្រមទទួលយក ការសងថ្លៃជំងឺចិត្តជាថវិកា។ ប៉ុន្តែការជជែកគ្នា មិនបានប្រព្រឹត្តិទៅ ដូចការគ្រោងទុកទាំងស្រុងនោះទេ ព្រោះភាគីជនរងគ្រោះ ទាមទារចំនួន៤០០០ដុល្លា ខណៈម្ចាស់ផ្ទះសំណាក់ បានតវ៉ាសុំឲ្យតែពីរលានរៀលប៉ុណ្ណោះ។ រហូតដល់ដំណាក់ចុងក្រោយ នៅក្នុងជំនួបរួមគ្នាជាមួយអាជ្ញាធរពាក់ព័ន្ធផង ឪពុករបស់នាង លី លី បានយល់ព្រមទទួូលយកប្រាក់សំណង ត្រឹម២៥០០ដុល្លា ជាកំហិត។
លោក ជាម ជួន ឪពុករបស់ជនរងគ្រោះនាង លីលី មកពីភូមិកោះខ្នោ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានថ្លែងឲ្យទស្សនាវដ្តីមនោរម្យ.អាំងហ្វូដឹងថា ឯម្ចាស់ផ្ទះសំណាក់ឈ្មោះ ឆាយ វ៉ាង នៅមិនទាន់ឆ្លើយឯកភាពថា [...]