រតនៈគីរី៖ បញ្ចប់​សំនុំ​រឿង​មរណភាព​ដ៏​អាថ៌កំបាំង ជា​មួយ​ប្រាក់​២០០០​ដុល្លា

ដើម្បីបញ្ចប់សំនុំរឿង ស្ត្រីវ័យក្មេងម្នាក់ ដែលសង្ស័យបានស្លាប់ក្នុងអគ្គិភ័យ ឆេះផ្ទះសំណាក់មួយ នៅខេត្តរតនៈគីរីនោះ ការទូទាត់គ្នាដោយថវិការ ទំនងជាជំរើសមួយដ៏ល្អ។ ប៉ុន្តែ អ្វីមិនបានដំណើរការទៅ ដល់ការគ្រោងទុកនោះទេ។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី០២ កុម្ភៈ ២០១៥
  • កែប្រែចុងក្រោយ: February 03, 2015
  • ប្រធានបទ: អគ្គិភ័យ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ដើម្បី​បញ្ចប់​សំនុំ​រឿង នៃ​មរណភាព​របស់​កូន​ស្រី នាង ជួន លីលី ឬ វ៉ាន់ លីលី ដែ​ល​បាន​ស្លាប់​ក្នុង​អគ្គិភ័យ ឆេះ​ផ្ទះ​សំណាក់​មួយ នៅ​ខេត្ត​រតនៈគីរី​នោះ ឪពុក​របស់​ជន​រងគ្រោះ បាន​សម្រេច​យល់​ព្រម​ទទួល​យក ការ​សង​ថ្លៃ​ជំងឺ​ចិត្ត​ជា​ថវិកា។ ប៉ុន្តែ​ការ​ជជែក​គ្នា មិន​បាន​ប្រព្រឹត្តិ​ទៅ ដូច​ការ​គ្រោង​ទុក​ទាំង​ស្រុង​នោះ​ទេ ព្រោះ​ភាគី​ជន​រង​គ្រោះ ទាមទារ​ចំនួន​៤០០០​ដុល្លា ខណៈ​ម្ចាស់​ផ្ទះ​សំណាក់ បាន​តវ៉ា​សុំ​ឲ្យ​តែ​ពីរ​លាន​រៀល​ប៉ុណ្ណោះ។ រហូត​ដល់​ដំណាក់​ចុង​​ក្រោយ នៅ​ក្នុង​ជំនួប​រួម​គ្នា​ជា​មួយ​អាជ្ញាធរ​ពាក់​ព័ន្ធ​ផង ឪពុក​របស់​នាង លី លី បាន​យល់​ព្រម​ទទួូល​យក​ប្រាក់​សំណង ត្រឹ​ម២៥០០​ដុល្លា ជា​កំហិត។

លោក ជាម ជួន ឪពុករបស់ជនរងគ្រោះនាង លីលី មកពីភូមិកោះខ្នោ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បាន​ថ្លែងឲ្យទស្សនាវដ្តីមនោរម្យ.អាំងហ្វូដឹងថា ឯម្ចាស់ផ្ទះសំណាក់ឈ្មោះ ឆាយ វ៉ាង នៅមិនទាន់ឆ្លើយឯកភាពថា ទទួលយកនោះដែរ ដោយសុំពិភាក្សាជាមួយភរិយា និងផ្តល់ចម្លើយតប នាពេលរសៀលវិញ។ លុះដល់ពេល​រសៀល ម៉ោងប្រហែលជាងពីរ ក៏ស្រាប់តែម្ចាស់ផ្អះសំណាក់នោះ បានផ្ញើរលុយតាមរយៈសមត្ថកិច្ច ត្រឹមតែ​២០០០ដុល្លាប៉ុណ្ណោះ។  ពួកលោកមិនទទួលយកប្រាក់នោះ និងបន្តសម្រេចចិត្តដាក់ពាក្យបណ្តឹង ទៅកាន់​មន្រ្តីអាដហុកប្រចាំខេត្តរតនគីរី ដើម្បីស្វែងរកយុត្តិធម៌។

លោក ឌន ង៉ែត្រ ដែលត្រូវជាបងថ្លៃស្រ្តីរងគ្រោះឈ្មោះ ជួន លីលី ឬ វ៉ាន់ លីលី បានធ្វើការរិះគន់សមត្ថកិច្ចថា ហាក់ដូចជាគ្មានទំនួលខុសត្រូវ ក្នុងការស្វែងរកយុត្តិធម៌ដល់ពួកគាត់ ជាជនរងគ្រោះឡើយ។ លោកថា សមត្ថកិច្ចហាក់ដូចជាមានលក្ខណៈលំអៀង ទៅរកម្ចាស់ផ្ទះសំណាក់នោះទៅវិញ។ លោកបានព្រមានថា នឹង​បន្តរកអន្តរាគមន៍តាមផ្លូវច្បាប់។ លោក បានថ្លែងឲ្យដឹងថា៖ «ខ្ញុំមិនហ៊ានគិតលើការបញ្ជាក់របស់​សមត្ថកិច្ច​ឡើយ ដែលថាម្ចាស់ផ្ទះសំណាក់យល់ព្រម ឲ្យតែ២០០០ដុល្លាហើយមិនមកនោះ។ ព្រោះគ្មានការ​អះអាង​ដោយម្ចាស់ផ្ទះ ពីការយល់ព្រមថា នឹងឲ្យត្រឹមតែ២០០០ដុល្លានោះដែរ។»

ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសុំការបញ្ជាក់ពីលោក ផែន ឌីណា ស្នងការរងទទួលបន្ទុកផ្នែក​ព្រហ្មទណ្ឌ ដែលជាអ្នកអង្កេតផ្ទាល់ក្នុងរឿងនេះ ដោយលោកពុំទទួលទូរស័ព្ទ។ តែតាមការស្រង់សំដី​ដោយ​លោក ឆាយ ធី ប្រធានអង្គការអាដហុកប្រឆាំខេត្តរតនៈគីរី បានលើកឡើងថា សមត្ថកិច្ចនៅដាក់​ការសង្ស័យ​នៅឡើយ ចំពោះការស្លាប់នេះ។ លោកបន្តថា តែជំហានដំបូង សមត្ថកិច្ចបានធ្វើការសន្និដ្ឋានថា ការសា្លប់​នោះ អាចបណ្តាលមកពីស្រ្តីនោះបានកំពុងលង់លក់ ជាមួយនឹងផ្សែងខ្លាំង រួមទាំងមានជាតិហ្គាស​របស់​ម៉ាស៊ីន​ត្រជាក់បុកចំ លើក្បាលដំណេកទៀតនោះ ទើបបណ្តាលឲ្យស្ទះដង្ហើម និងមិនអាចរត់ទាន់ភ្លាមៗ។

លោក ឆាយ ធី បានលើកឡើងទៀតថា ព័ត៌មានលំអិតពាក់ពាក់នឹងរឿងនេះ មានតែបុរសជាប្រុសស្នេហ៍ ដែលកំពុងមានជីវិតរស់នៅទេ ទើបអាចបញ្ជាក់នូវរឿងពិតបាន។ យ៉ាងណាលោក និងក្រុមគ្រួសារ​ស្រ្តីរង​គ្រោះ បានចុះទៅជួបបុរសជាសង្សារនោះ តែបុរសនោះ បានរត់គេចខ្លួនបាត់។ មន្ត្រីឃ្លាំមើលសិទ្ធិមនុស្ស បាននិយាយថា៖ «ខ្ញុំ និងក្រុមគ្រួសារសព បានចុះទៅដល់មន្ទីរពេទ្យខេត្តរតនគិរី ដើម្បីសាកសួរ រកខុសត្រូវ អំពីមូលហេតុនៃការស្លាប់ ពីប្រុសស្នេហ៍របស់នារីរងគ្រោះនោះ។ ក៏ប៉ុន្តែប្រុសស្នេហ៍នាងឈ្មោះ កល់ រិទ្ធី អាយុ​២៧ឆ្នាំ មកពីភូមិវាល ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បានរត់គេចខ្លួនចេញពីមន្ទីរពេទ្យ កាលពី​ម៉ោង​១០ និង៣០នាទីព្រឹក ទី៣១ ខែ មករា ឆ្នាំ២០១៥ ដោយមិនមានការហាមឃាត់ ពីសមត្ថកិច្ចប៉ូលិសឡើយ។»

លោក ឆាយ ធី បាននិយាយបញ្ជាក់ថា ប្រុសស្នេហ៍នោះបានរត់គេខ្លួន បន្ទាប់ពីលោក ផែន ឌីណា ស្នងការរង​ទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ ទើបនឹងធ្វើការសារសួរបានមួយចំនួននោះ។ តែសម្រាប់លោក ឌន ង៉ែត ជាបង​ថ្លៃវិញ បានបញ្ជាក់ថា បើគ្មានភ្លើងខៀវពីសមត្ថកិច្ចទេ ក៏បុរសឈ្មោះ កល់ រិទ្ធី នោះក៏មិនអាចគេចខ្លួន​ទាំងថ្ងៃ​បាននោះដែរ។

សម្រាប់លោក ឆាយ ធី វិញ ករណីនេះមិនអាចធ្វើការបញ្ចប់់ ដោយបែបនេះឡើយ។ ក្នុងនាមលោកជាមន្រ្តី​អង្គការសង្គមស៊ីវិល នឹងនៅសហការ ជាមួយអាជ្ញាធរពាក់ព័ន្ធ បន្តស្វែងរកមូលហេតុ ដែលនៅពីក្រោយ​ការ​ស្លាប់នេះ ជាមួយនឹងការរត់គេចខ្លួនរបស់ប្រុសស្នេហ៍ជនរងគ្រោះ។ ឯបញ្ហាជំងឺចិត្តនោះ ជាការបញ្ចប់រឿង​រដ្ឋប្បវេណីប៉ុណ្ណោះ មិនអាចបញ្ចប់ក្នុងរឿងព្រហ្មទណ្ឌបានឡើយ។ លោកថា ក្នុងករណីរកឃើញថា រឿង​ហេតុនេះ កើតឡើងដោយចេតនានៃបុគ្គលណាម្នាក់ បុគ្គលនោះត្រូវតែទទួលទោសតាមច្បាប់ជាធរមាន។

» សូមអានអត្ថបទនេះឡើងវិញ ដោយចុចនៅលើទីនេះ

សូមរំលឹកថា នារីវ័យក្មេងនាង លី លី អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មកពីខេត្តតាកែវ ត្រូវបានរកឃើញស្លាប់ បន្ទាប់​ពីអគ្គិភ័យបានឆេះបន្ទប់លេខ៣២ នៃផ្ទះសំណាក់ ឈ្មោះ ឆាយ វ៉ាង ស្ថិតក្នុងភូមិជ័យជំនះ សង្កាត់​ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។ ឯបុរសម្នាក់ទៀត ដែលជាប្រុសស្នេហ៍ស្នាក់នៅជាមួយគ្នា ឈ្មោះ កុល រិទ្ធី អាយុ២៧ឆ្នាំ មកពីខេត្តព្រៃវែង រងរបួសធ្ងន់លើដៃម្ខាងដោយរលាកភ្លើង។ ហេតុការណ៍ភ្លើងឆេះនេះ បានកើតឡើង នាវេលាម៉ោង៦និង៣០ នាទីព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៥ កន្លងមកថ្មីៗនេះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...