អង្គការសហប្រជាជាតិទទូចឲ្យគ្រប់ភាគីកម្ពុជាអត់ធ្មត់ និងបន្តការចរចា
អង្គការសហប្រជាជាតិបានសម្តែង ការព្រួយបារម្ភជុំវិញស្ថានការណ៍នយោបាយនៅកម្ពុជា ហើយបានស្នើដល់គ្រប់ភាគីក្នុងវិវាទនយោបាយនេះ បន្តការអត់ធ្មត់ឲ្យបានខ្ពស់បំផុត និងគួរវិលត្រឡប់ទៅកាន់តុចរចាវិញ។ ការអំពាវនាវរបស់អង្គការពិភពលោកមួយនេះ បានកើតឡើងចំពេលដែលគណបក្សសង្រ្គោះជាតិ ដែលជាគណបក្សជំទាស់ បានសម្តែងកង្វល់ចំពោះវិបត្តិនយោបាយដូចគ្នានេះដែរ ដោយបានទទូចឲ្យគ្រប់ភាគីទាំងអស់ ចូលរួមការចរចាទ្រង់ទ្រាយធំមួយ នៅដើមឆ្នាំ២០១៤ ដើម្បីបិទបញ្ចប់វិបត្តិនយោបាយនេះឲ្យបានឆាប់។
លោក ស៊ូរយ៉ា ភ. ស៊ូប៊ើឌី អ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិ។ (រូបថត MONOROOM.info/ O. Vary)
នយោបាយកម្ពុជា - តាមរយៈសេចក្តីថ្លែងការណ៍ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៣ លោកស៊ូរីយ៉ា ស៊ូបេឌី [...]