Posts tagged as "Sam Rainsy"

សួន សេរីរដ្ឋា៖ CNRP កំពុង​ធ្វើ​នយោបាយ​ភ័យ​ខ្លាច​រលាយ​បក្ស

សួន សេរីរដ្ឋា៖ CNRP កំពុង​ធ្វើ​នយោបាយ​ភ័យ​ខ្លាច​រលាយ​បក្ស

យ៉ាងណាក៏ដោយ នៅក្នុងប្រតិកម្ម​របស់លោក សួន សេរីរដ្ឋា ប្រធានគណបក្សថ្មីមួយនេះ មិនបានលើក​យក​ពី​ភស្ដុតាង ដើម្បីបញ្ជាក់ឲ្យឃើញថា តើគណបក្សសង្គ្រោះជាតិ កំពុងរងការគម្រាមកំហែង ហើយឈានទៅ​រក​ការ​«រលាយ»គណបក្ស ឬយ៉ាងណាឡើយ។ រីឯ​ពាក្យ«គាស់ផ្នូរ»​ពីរ​​ម៉ាត់ ដែលមាននៅក្នុងសំណេររបស់​លោក​នោះ ទំនងជាត្រូវបាន ប្រធានគណបក្សអំណាចខ្មែរចាត់ទុកកិច្ចការទាំងអស់ ដែលទាក់ទងនឹង​កិច្ច​ព្រម​ព្រៀង​សន្តិភាពក្រុងប៉ារីស ថាបានស្លាប់រួចទៅហើយ។

លោក សួន សេរីរដ្ឋា បានសរសេរថា៖ «បើពួកក្រុមកាកសំណល់ ហ្វ៊ុនស៊ិនប៉ិច និង (ក្រុមចលនានយោបាយ របស់លោក) សឺន សាន ដែលនៅ (ជ្រក) ក្រោមដំបូល​សង្គ្រោះជាតិ​នេះ ឲ្យតំលៃពិតប្រាកដ​លើ កិច្ចព្រម​ព្រៀង​សន្តិភាព ក្រុងប៉ារីស ២៣ តុលា ១៩៩១ នោះ មិនមែននាំគ្នាជីករណ្តៅកាយកប់ កិច្ចព្រម​ព្រៀង​​នេះ​ចោល​អស់ ២៥ ឆ្នាំ ហើយទៅចុះកិច្ចព្រមព្រៀងថ្មី ជាមួយនឹង​គណបក្សប្រជាជនកម្ពុជា ដើម្បី​រួម​គំនិត​ក្បត់​ជាតិ [...]

ព្រឹទ្ធសភា​​ដក​​អភ័យ​ឯក​សិទ្ធិ​ ថាក់ ឡានី ខណៈ​​អ្នកស្រី​បាន​ចេញ​ពី​កម្ពុជា

ព្រឹទ្ធសភា​​ដក​​អភ័យ​ឯក​សិទ្ធិ​ ថាក់ ឡានី ខណៈ​​អ្នកស្រី​បាន​ចេញ​ពី​កម្ពុជា

ព្រឹទ្ធសភាពេញអង្គ ដែលមានការចូលរួមប្រជុំ ក្នុងព្រឹកថ្ងៃទី០១ ខែកញ្ញា តែសមាជិកមកពីគណបក្ស​ប្រជាជន​កម្ពុជា​នោះ បានសម្រេចដកអភ័យឯកសិទ្ធិ របស់អ្នកស្រី ថាក់ ឡានី ហើយ។ ជាការសម្រេច ដោយឯកច្ឆន្ទ ក្នុង​​សម្លេង​៤៦ លើ៤៦ និងគ្មានសម្លេងប្រឆាំងឡើយ ដោយហេតុថា សមាជិក​ព្រឹទ្ធសភាទាំងអស់​ ពី​​ខាង​​គណបក្ស​​សម រង្ស៊ី បានធ្វើពហិការ ​មិន​ចូលរួម​ប្រជុំនៅព្រឹកនេះទេ។

ប៉ុន្តែដំណឹងផ្សេងទៀត បានទម្លាយឲ្យដឹងថា អ្នកស្រី ថាក់ ឡានី បានចាកចេញពីប្រទេសកម្ពុជា ដើម្បី​ទៅ​ពិនិត្យ​ជំងឺ​បាត់​ហើយ។ នេះ បើទោះជាមានការព្រមាន ពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ពេល​កន្លង​មក ហាមអ្នកស្រីដោយមិនបញ្ចេញឈ្មោះ មិនឲ្យចាកចេញ​ពីប្រទេសនោះ​ក៏ដោយ។ ហើយអ្នក​ដែល​ទម្លាយ​ដំណឹងនេះ តាមរយៈ

សួន សេរីរដ្ឋា៖ សង្គ្រោះ​ជាតិ=អា​ភ្លើ គ.ជ.ប=អា​ឆ្កួត អាស៊ី​សេរី=អា​ឡប់

សួន សេរីរដ្ឋា៖ សង្គ្រោះ​ជាតិ=អា​ភ្លើ គ.ជ.ប=អា​ឆ្កួត អាស៊ី​សេរី=អា​ឡប់

ជំហរនយោបាយចុងក្រោយ របស់គណបក្សសង្គ្រោះជាតិ ដែលត្រូវបានគាំទ្រ​ដោយគណៈកម្មាធិការជាតិ រៀប​ចំ​ការបោះឆ្នោត (ហៅកាត់ថា គ.ជ.ប.) និងមានវិទ្យុអាស៊ីសេរី ជា​អ្នក​ផ្សព្វផ្សាយ​បន្ត​នោះ ត្រូវ​បាន​ប្រធាន​គណបក្ស​​អំណាច​​ខ្មែរ យកមកធ្វើអត្ថាធិប្បាយ ដោយប្រៀបធៀប ទៅនឹងពាក្យធ្ងន់ៗ មានជាអាទ៌«អាភ្លើ» «អាឆ្កួត» និង​​«អាឡប់»​ជាដើម។

ជំហរនយោបាយនោះ គឺគណបក្សសង្គ្រោះជាតិ បានប្រកាស​ចាត់វិធានការ​តាមផ្លូវច្បាប់ ប្រឆាំងនឹងជន​បរទេស​​ណា​ក៏​ដោយ ដែលកាន់អត្តសញ្ញាណ​ប័ណ្ណខ្មែរខុសច្បាប់។ នៅក្នុងការផ្សាយកាលពីម្សិលម៉ិញ របស់​វិទ្យុ​​អាស៊ី​សេរី ជំហរ​នយោបាយ​នេះ ត្រូវបានអ្នកនាំពាក្យគ.ជ.ប គាំទ្រ និងជំរុញឲ្យមានពាក្យបណ្ដឹងនេះ ទៅ​កាន់​គ.ជ.ប ឬ​ទៅ​កាន់​តុលាការ។ ចំពោះលោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរវិញ បាន​យល់ថា​ដំណើរ​ការប្ដឹង​ផ្ដល់​នេះ គឺ​«អាភ្លើ» សហការជាមួយ «អាឆ្កួត» ហើយឲ្យ «អាឡប់» ជួយអួត ដើម្បី «ចម្លង​​ជំងឺ​ឆ្កួត» [...]

សម រង្ស៊ី៖ ហ៊ុន សែន បាញ់​សម្លាប់ កែម ឡី

សម រង្ស៊ី៖ ហ៊ុន សែន បាញ់​សម្លាប់ កែម ឡី

សំនុំរឿងឃាតកម្ម​ លើអ្នកស្រាវជ្រាវផ្នែកសង្គម លោក កែម ឡី ទំនងជានៅឆ្ងាយ​ពីទីបញ្ចប់ ខណៈការស៊ើប​អង្កេត ឬវីដេអូដែលទំនងជាថតឃើញ​ ពីឃាតករ​ពិត​ នៅឆ្ងាយពីការប្រកាសជាសាធារណៈ ពីសំណាក់​អាជ្ញាធរ​មាន​​សមត្ថកិច្ចកម្ពុជា។ គេបានដឹងរឿងតិចតួចជាទីបំផុត ចេញពីសំនុំរឿង ឬពីការស៊ើបអង្កេតនេះ ក្រៅពីជន​សង្ស័យ​ម្នាក់ ដែលដាក់រហស្សនាមខ្លួន ថា«ជួប សម្លាប់» និងដែលត្រូវបានអាជ្ញាធរចង្អុលថា ជាឃាតករ។

សម្រាប់លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំង នៅវេលានេះវិញ លោកបានចង្អុលចំ ទៅលោក ហ៊ុន សែន តែម្ដង ថាជាអ្នកសម្លាប់លោក កែម ឡី។ មេដឹកនាំគណបក្សសង្គ្រោះជាតិ បានថ្លែងដូចនេះ នៅក្នុង​ការ​ជួបជុំ​សួរ​ឆ្លើយ​មួយ ជាមួយនឹងក្រុមអ្នកគាំទ្រ នៅទីក្រុង ក្លែម៉ុង ហ្វេរ៉ង់ (Clermont-Ferrand) នៅ​ភាគ​កណ្តាល​​នៃ​ប្រទេស​បារាំង កាលពីរសៀលថ្ងៃអាទិត្យទី៧ ខែសីហា ឆ្នាំ២០១៦ម្សិលម៉ិញ។

លោក សម រង្ស៊ី បានថ្លែងថា នៅក្នុងប្រទេសកម្ពុជា [...]

សម រង្ស៊ី មិនខ្វល់ពីរថក្រោះ ហ៊ុន សែន បើ CNRP ឈ្នះឆ្នោត

សម រង្ស៊ី មិនខ្វល់ពីរថក្រោះ ហ៊ុន សែន បើ CNRP ឈ្នះឆ្នោត

នេះជាប្រតិកម្មជាសាធារណៈ និងជាលើកដំបូងបង្អស់ របស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ នៅ​ចំពោះ​ការ​គម្រោម ជាច្រើនលើកច្រើនសារ ពីសំណាក់នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន និងគណបក្ស​ប្រជាជន​កម្ពុជា​ ដែល​កំពុង​កាន់​អំណាច ពីការផ្ទុះសង្គ្រាមសារជាថ្មី ប្រសិនបើគណបក្សសង្គ្រោះជាតិឈ្នះឆ្នោត។

ប្រធានគណបក្សប្រឆាំង ដែលកំពុងនិរទេសខ្លួននៅបរទេស ដើម្បីគេចចេញពីការចាប់ចង របស់អាជ្ញាធរខ្មែរនោះ បាន​​អះ​អាង​ដូច្នេះ នៅក្នុងវេទិការសួរឆ្លើយមួយ ជាមួយនឹងក្រុមអ្នកគាំទ្រ នៅទីក្រុង ក្លែម៉ុង ហ្វេរ៉ង់ (Clermont-Ferrand) នៅ​ភាគ​កណ្តាល​នៃ​ប្រទេសបារាំង កាលពីរសៀលថ្ងៃអាទិត្យទី៧ ខែសីហា ឆ្នាំ២០១៦ម្សិលម៉ិញ។

ស្ត្រីអ្នក​គាំទ្រម្នាក់ ដែលទំនងជាតាមដានយ៉ាងជាប់លាប់ ព្រឹត្តិការណ៍នៅក្នុងប្រទេសកម្ពុជា បានថ្លែងសួរ​ទៅ​កាន់​លោក សម រង្ស៊ី ថា៖ «បើគណបក្សសង្គ្រោះជាតិឈ្នះឆ្នោត ហើយបើលោក ហ៊ុន សែន មិន"ចេញ"ពីអំណាច [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...