កែម ឡី៖ បង្កើតគណៈកម្មការចម្រុះបានឬមិនបាន អាស្រ័យលើ ហ៊ុន សែន
គណបក្សសង្គ្រោះជាតិព្រឹកថ្ងៃទី២៩ខែកក្កដា ច្រានចោលនូវលទ្ធផលបណ្តោះអាសន្ននេះ និងបានទាមទារ ឲ្យបង្កើតគណៈកម្មការចម្រុះមួយជាបន្ទាន់ ដែលមានការចូលរួមពីគណបក្សធំទាំងពីរ គ.ជ.ប និងអង្គការសង្គមស៊ីវិលពាក់ព័ន្ធ ដើម្បីធ្វើការស៊ើបអង្កេតរួមគ្នា ពីភាពប្រក្រតីទាំងឡាយ ដែលកើតមានក្នុងពេលដំណើរការបោះឆ្នោត។
នៅពេលចាំផ្ដើមរាប់សន្លឹកឆ្នោត ដែលបោះឆ្នោតហើយនៅម៉ោង៣រសៀល ថ្ងៃទី២៨ខែកក្កដា ឆ្នាំ២០១៣ នៅមណ្ឌលវត្តវង្គត្តបូរី។ (រូបថត MONOROOM.info/ U.Bory)
ប្រតិកម្មរបស់គណបក្សប្រឆាំងនេះ បានធ្វើឡើងក្នុងសន្និសិតសារព័ត៌មាន បន្ទាប់ក្រោយមួយថ្ងៃ ពីការប្រកាសលទ្ធផលបឋម ជាបណ្ដោះអាសន្ន ដែលឲ្យគណបក្សប្រជាជនកម្ពុជារបស់នាយករដ្ឋមន្ត្រីចាំផ្ទះ លោក ហ៊ុន សែន ទទួលបាន៦៨អាសនៈ [...]