បទយកការណ៍៖ បើរដ្ឋាភិបាលបារាំងគ្រាន់បើ បញ្ឈប់គម្រោងច្បាប់នេះទៅ !
បណ្ដាជនច្រើនជាង៣០០ពាន់នាក់ (តួលេខផ្ដល់ដោយនគរបាល) បានចុះដើរយ៉ាងគគ្រឹកគគ្រេង តាមដងវិថីធំៗ និងសំខាន់ៗ ក្នុងទីក្រុងប៉ារីស ប្រឆាំងនឹង «អាពាហ៍ពីពាហ៍ សម្រាប់គ្រប់រូប» ឬហៅបានម្យ៉ាងទៀត «អាពាហ៍ពិពាហ៍នៃអ្នកស្រឡាញ់ភេទដូចគ្នា» នៅរសៀលថ្ងៃអាទិត្យទី២៤ខែមិនានេះ។ សម្រាប់អ្នករៀបចំបាតុកម្មនេះ ចំនួនអ្នកចូលរួមដ៏សន្ធឹកសន្ធាប់ ដែលមានរហូតដល់ ១,៤លាននាក់ ច្រើនជាងលើកមុននេះ មានបំណងតែមួយ៖ ប្រឆាំងនឹងគម្រោងច្បាប់ ដែលនឹងដាក់អោយព្រឹទ្ធសភាបារាំងពិភាក្សា នៅថ្ងៃទី០៤ខែមេសាខាងមុខ។
បាតុកម្មប្រឆាំងនឹង គម្រោងច្បាប់«អាពាហ៍ពិពាហ៍នៃអ្នកស្រឡាញ់ភេទដូចគ្នា» នៅថ្ងៃអាទិត្យទី២៤ខែមិនា។
«បដិសេធចោល នូវការស្រឡាញ់ភេទដូចគ្នា ដែលមានលក្ខណៈជ្រុលនិយម!» នេះជាការស្រែកតាមប្រដាប់បំពងសម្លេង [...]