បារាំង៖ អ្នក​​ប្រឆាំង​​នឹង អាពាហ៍​​ពិពាហ៍​​នៃ​​ភេទ​​តែ​​មួយ ចុះ​​ដើរ​​នៅ​​តាម​​ផ្លូវ

ឆ្លើយតបនឹងការអំពាវនាវ នៃក្រុមអ្នកប្រឆាំង នឹងអាពាហ៍ពិពាហ៍នៃភេទដូចគ្នា បណ្ដាជនបារាំងរាប់ពាន់នាក់ បានណាត់គ្នា​ចុះដើរនៅតាមដងផ្លូវ នៅថ្ងៃសៅរ៍ទី១៧វិច្ឆិកាកន្លងមកនេះ។ អ្នកកាន់សាសនាកាតូលីក ក៏បានចូលរួមជាមួយផងដែរ ក្នុង​ចលនានេះ នៅថ្ងៃអាទិត្យស្ងែកឡើង នៅពេញប្រទេសបារាំង។ ជាការរៀបចំចាត់ចែងមួយ ដែលមានបុព្វហេតុយ៉ាង​ច្បាស់​លាស់ ដោយក្រុមពួកអ្នកប្រឆាំងទល់នឹង ច្បាប់ដែលនឹងអនុញ្ញាតិអោយពួកអ្នកស្រឡាញ់ភេទដូចគ្នា អាចរៀបការចុះលិខិត​អាពាហ៍ពិពាហ៍ និងអាចទទួលកូនមកចិញ្ចឹមបាន។ ក្នុងអ្នកប្រឆាំង រំពឹងថាសម្លេងប្រឆាំងរបស់ពួកគេ នឹងត្រូវបានរដ្ឋាភិបាល​បារាំងស្ដាប់លឺ។
Loading...
  • ដោយ: ដារា រិទ្ធ
  • កែប្រែចុងក្រោយ: November 21, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បាតុកម្មជាច្រើន បានរៀបចំធ្វើឡើង ដើម្បីសុំអោយអ្នកប្រឆាំង នឹងអាពាហ៍ពិពាហ៍នៃភេទដូចគ្នា ចុះដើរនៅតាមដងផ្លូវ នៅ​ចុងសប្ដាហ៍កន្លងមកនេះ។


បណ្ដាជនបាតុករ ប្រឆាំងនឹងអាពាហ៍ពិពាហ៍នៃភេទដូចគ្នា នៅក្នុងមហាវិថីនៃទីក្រុងប៉ារីស។ រូបថត franceinfo.fr។

ឆ្លើយតបនឹងការអំពាវនាវ នៃក្រុមអ្នកប្រឆាំង នឹងអាពាហ៍ពិពាហ៍នៃភេទដូចគ្នា បណ្ដាជនបារាំងរាប់ពាន់នាក់ បានណាត់គ្នា​ចុះដើរនៅតាមដងផ្លូវ នៅថ្ងៃសៅរ៍ទី១៧វិច្ឆិកាកន្លងមកនេះ។ អ្នកកាន់សាសនាកាតូលីក ក៏បានចូលរួមជាមួយផងដែរ ក្នុង​ចលនានេះ នៅថ្ងៃអាទិត្យស្ងែកឡើង នៅពេញប្រទេសបារាំង។ ជាការរៀបចំចាត់ចែងមួយ ដែលមានបុព្វហេតុយ៉ាង​ច្បាស់​លាស់ ដោយក្រុមពួកអ្នកប្រឆាំងទល់នឹង ច្បាប់ដែលនឹងអនុញ្ញាតិអោយពួកអ្នកស្រឡាញ់ភេទដូចគ្នា អាចរៀបការចុះលិខិត​អាពាហ៍ពិពាហ៍ និងអាចទទួលកូនមកចិញ្ចឹមបាន។ ក្នុងអ្នកប្រឆាំង រំពឹងថាសម្លេងប្រឆាំងរបស់ពួកគេ នឹងត្រូវបានរដ្ឋាភិបាល​បារាំងស្ដាប់លឺ។

ក្នុងការស្ទង់មតិចំនួនបីខុសគ្នា បានរកឃើញថា មានការថយចុះ នូវចំនួនចុះឈ្មោះចាំរៀបការ នៃក្រុមមនុស្សដែលស្រឡាញ់​ភេទដូចគ្នា តែនៅតែមានចំនួនច្រើនលើសលប់នៅឡើយ។ ការស្ទង់មតិនោះ ក៏បានរកឃើញដែរថា មានការថយចុះដូចគ្នា នូវមតិរបស់បណ្ដាជនជាតិបារាំង ដែលគាំទ្រអោយមានការទទួលយកកូនទៅចិញ្ចឹម ដោយគូរស្នេហា​មានភេទដូចគ្នា​ទាំង​នេះ។

បាតុកម្ម ដើម្បីយើងទាំងអស់គ្នា

ក្នុងចំណោមអ្នកចុះមកដើរតាមដងផ្លូវ គេសង្កេតឃើញភាគច្រើនជាយុវជនវ័យក្មេង ជនចូលនិវត្តន៍ និងជនវ័យកណ្ដាល ដែលមកជាលក្ខណៈគ្រួសារ។ ដោយនៅថ្ងៃចុងសប្ដាហ៍នេះ មនុស្សភាគច្រើន បានបានឈប់សម្រាកពីការងារនោះ ពួកអ្នក​ដែលប្រកបការងារជាអាជីបជាច្រើន ក្នុងមន្ទីរក្រសួង ឬស្ថាប័នឯកជន ក៏បានមកចូលរួមជាមួយគ្នាដែរ។ ពួកគេបានស្រែក​ទាមទារ នូវបុព្វហេតុទាំងអស់គ្នាមួយ នោះគឺចង់បានគ្រួសារដែល មានរូបរាងពិតប្រាកដ មានម្ដាយមានឪពុក សម្រាប់​កុមារៗ និងជនជំនាន់ក្រោយ។ ពួកគេស្រែកពន្យល់អ្នកយកពត៌មាន ដោយប្រណាំងទៅនឹងសម្លេងតាមឧឃោសនស័ព្ទថា «អាពាហ៍ពិពាហ៍ នៃមនុស្សភេទដូចគ្នា ជាជំហ៊ានដំបូងមួយ ដែលនឹងអាចអនុញ្ញាតិអោយមាន ការទាមទារអោយរៀបការ ប្ដីប្រពន្ធច្រើនចូលគ្នា» ដោយបានអះអាងបន្ងែមថា «នេះជានៃសិទ្ធិសេរីភាព នៃការនិយាយស្ដី របស់ប្រជាជនបារាំង»។

ពិភពលោកនឹងជួបបញ្ហា

មនុស្សជាច្រើន ដែលបានចូលរួមក្នុង ការដង្ហែក្បួននេះ បានបង្ហាញនូវភាពភ័យខ្លាចរបស់ពួកគេ នៅពេលដែល «ទារកម្នាក់ ឬកុមារម្នាក់ កើតមកហើយ មិនអាចទទួលបាននូវការបីបាច់ ជាលក្ខណៈធម្មជាតិ ដូចជានៅក្រោម ការបីបាច់របស់​ឪពុក​ឬម្ដាយបង្កើតរបស់គ្នា»។ ពួកគេនិយាយថា «អ្វីៗដែលមនុស្សកំពុងតែទាមទារ ពីអាពាហ៍ពិពាហ៍ នៃមនុស្សភេទដូចគ្នានេះ ជាអំពើប្រឆាំងនឹងធម្មជាតិ»។

បណ្ដាជនផ្សេងទៀត ដែលមានជំនឿនៅក្នុងសាសា បានពន្យល់ពីក្នុងចំណោមមនុស្សជាច្រើននេះ យ៉ាងដូច្នេះថា «ដោយ​ហេតុថា យើងជឿដល់ព្រះជាម្ចាស់ ហើយព្រះបានសុំកុំអោយយើង អនុវត្តនូវប្រភេទរឿងបែបនេះ។ ពិភពលោក ទាំងមូល នឹងជួបបញ្ហា ព្រោះពិភពលោកត្រូវការ ភាពស្ងប់ស្ងាត់។» ស្ត្រីម្នាក់ទៀត នៅក្បែរនោះ អាយុប្រមាណជា៦០ឆ្នាំ ដែលបង្ហាញ​ខ្លួនថា ជាមហាបណ្ឌិត ខាងវិទ្យាសាស្ត្រនោះ កំពុងកាន់រូបចម្កាក់«ស្រ្តីព្រហ្មចារីយ៍ ម៉ារី»នៅនឹងដៃ បានបន្ថែមថា «ស្រ្តី ត្រូវ​បានបង្កើតមក ដើម្បីប្រសូតទារក និងបង្តជីវិត អោយពិភពលោក។ ដូច្នេះ វាមិនអាចក្លាយជា រឿងណាមួយផ្សេងទៀត​បានទេ។»

ប្រឈមមុខ នឹងចលនាងើបឡើងប្រឆាំងតាមដងផ្លូវនេះ រដ្ឋាភិបាលបារាំង នឹងមិនអាចធ្វើមិនដឹងមិនលឺបាននោះឡើយ។ យើងនៅតែចាំមើល ថាតើវិធានការណ៍ បែបណា នឹងត្រូវយកមកចាត់ការនោះ បើលោកប្រធានាធិបតីបារាំង លោកហ្វ្រង់ស៊័រ ហូឡង់ (François Hollande) ធ្លាប់បានសន្យាកាលពីពេលឃោសនាបោះឆ្នោត ថានឹងធ្វើអោយសម្រេចនូវ ច្បាប់សម្រាប់​អាពាហ៍ពិពាហ៍​នៃភេទ​ដូចគ្នា ហើយពួកគេអាចទទួលកូនមកចិញ្ចឹមបាននោះ៕

------------------------------------------------------
ដោយ ៖ ដារា រិទ្ធ - ភ្នំពេញ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...